​ប៉ូលិស​ស្នងការ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​មនុស្ស​២​នាក់​និង​ដកហូត​បាន​កញ្ឆារ​ក្រៀម​២​ស្បោង​ធំ​មាន​ទម្ងន់​ជិត​១០​គីឡូគ្រាម​

0

​ខេត្ត​ព្រះសីហនុ​៖​ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ស្នងការ​ចាប់​ឃាត់ខ្លួន​និង​ដកហូត​បាន​ដុំ​កញ្ឆារ​ក្រៀម​ចំនួន​២​ស្បោង​ធំ​មាន​ទម្ងន់​សរុប​ជិត​១០​គីឡូក្រាម​កាលពី​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​៣០​ឧសភា​ស្ថិតនៅ​ភូមិ​៥​សង្កាត់​លេខ​៤​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​លោក​វរ​សេនី​យ៌​ត្រីIMG_3907 តាក​សា​រិ​ទ្ទ​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នេះ​មានឈ្មោះ​១/​អម​វិទូ ភេទ​ប្រុស​អាយុ​២៣​មានមុខ​របរ​ជាង​ជួសជុល​ទូរស័ព្ទ​មានស្រុក​នៅ​ភូមិ​ជ្រោ​ល​ឃុំ​ព្រះបាទ​ជាន់ជុំ​ស្រុក​គី​រី​វង្ស​ខេត្តតាកែវ​ទី​២/​ឈ្មោះ​ដី​ល ច​ន្ថ​ន​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំមាន​មុខរបរ​រត់​តាក់​ស៉ី​មាន​ស្រុកកំណើត​នៅ​ភូមិ​គង​ជ័យ​ស្រុក​អូររាំង​ឱ​ខេត្ត​ត្បូងឃ្មុំ​។​លោក​តាក​សា​រិ​ទ្ទបាន​ឲ្យ​ដឹង​ទៀតថា​វត្ថុតាង​បទល្មើស​ដែល​ក្រុម​សមត្ថកិច្ច​ឆែក​រកឃើញ​មាន​ដុំ​កញ្ឆារ​ក្រៀម​២​ស្បោង​ធំ​មាន​ទម្ងន់​ជិត​១០​គីឡូក្រាម​ទូរស័ព្ទដៃ​៤​គ្រឿង​IMG_3915កាបូប​លុយ​២​។​លោក​តាក​សារិទ្ធ​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា​ជនសង្ស័យ​២​នាក់​នេះ​ជា​មុខសញ្ញា​ចាស់​ដែល​កន្លងមក​សមត្ថកិច្ច​ជុំនាញ​ក៌​ដូចជា​ក្រុម​ភ្នាក់ងារ​សម្ងាត់​បាន​តាម​ដាន​ជា​យូរ​មកហើយ​។​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាំង​ប៉ូលិស​កំពុងធ្វើការ​សាកសួ​រ​បន្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕​