ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​៣​នាក់​និង​វត្ថុតាង​ត្រូវ​កំលាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​

0

​ខេត្តបន្ទាយមានជ័យ​៖ ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​ជា​ដា​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​រួមទាំង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន​២​ថង់​តូច និង​វត្ថុតាង​មួយចំនួនទៀត​។​ការឃាត់ខ្លួន​អ្នកជួញដូ​គ្រឿងញៀនimage​ទាំង​៣​នាក់​នេះ​ក្នុង​បន្ទប់​ជួល​ផ្ទះសំណាក់​យីហោ​ផ្ទះសំណាក់​មនោ​រម្យ នៅវេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​៣០​ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ជា​ដា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ឱ្យដឹងថា​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឪ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាម​ជ័យ​លោក​បានដាក់​បញជា​ឲ្យ​កម្លាំង​សម្ងាត់​តាម​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា រហូត​ឈាន​មកដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី ៣​នាក់​រួមទាំង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​២​ថង់​តូច​ម៉ូតូ​២​គ្រឿង​ឃ្លិ​ច​ពណ៌​ក្រហម​១​គ្រឿង​គ្មាន​ស្លាក​លេខ ផលិត​ឆ្នាំ​២០១៣ និង​ឌ្រី​ម​សង់​១​គ្រឿង ពណ៌​ខ្មៅ ។​លោក​ជា​ដា​បាន​បន្តថា​ជនសង្ស័យ​ទី​១.​ឈ្មោះ ភន សុ​ណា​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​បន្ទប់​ជួល ខាងជើង​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ក្រុង​ប៉ោយប៉ែត ទី​២.​ឈ្មោះ យិ​ញ ប៊ុន​ថេត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​បន្ទប់​ជួល​ជាមួយ​ភន​សំណាង និង​៣.​ឈ្មោះ មឿ​ន ចាន់​ធី ភេទ​ស្រីimage (1) អាយុ ២៥​ឆ្នាំ រស់នៅ​បន្ទប់​ជួល​។​លោក​បាន​បន្ថែមថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​មហាជន​ថា នៅ​ចំណុចកើតហេតុ មានការ​ជួញដូរ​គ្រឿង​ញៀន កម្លាំង​អាវុធហត្ថ​ក៏បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​ភ្លាមៗ​ឈានដល់​ការឃាត់​បាន​ជនសង្ស័យ​ខាងលើ​និង​វត្ថុតាង​នាំមក​កាន់​មូលដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​។​នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា​រយះពេល​កន្លងមក​ខ្លួន​ទាំង​៣​នាក់​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន​ពិតប្រាកដ​ដូច​ការ​ចោត​ប្រកាន់​របស់​កងកំលាំង​អាវុធហត្ថ​ពិតមែន​។​ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុតាង​កំលាំង​អាវុធហត្ថ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​និង​ធ្វើរ​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​ផងដែរ​៕​image (2)