ផ្ទះ​ពលរដ្ឋ​៦៨​ខ្នង​រងគ្រោះ​ដោយ​ខ្យល់​ភ្យុះ​កន្ត្រាក់​បក់​រលំ​និង​ផ្ទះ​ពលរដ្ឋ​ក្រីក្រ​ត្រូវបាន​ជួស​ជល់​ឡើងវិញ​

0

​បន្ទាយមានជ័យ​៖ផ្ទះ​ពលរដ្ឋ​៦៨​ខ្នង​ផ្ទះ រងគ្រោះ​ដោយ​ខ្យល់​ភ្យុះ​កន្ត្រាក់​បក់​រលំ​កាលពីដើម​ខែឧសភា​ឆ្នាំ​២០១៥​និង​ផ្ទះ​ពលរដ្ឋ​ក្រីក្រ​ត្រូវ នៅ​ស្រុក​ស្វាយចេក​បាន​ជួស​ជល់​ឡើងវិញ​បន្តបន្ទាប់​ហើយដោយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធIMG_4985ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី ១ មិថុនា​ឆ្នាំ​២០១៥​។​
លោក ឃូ ពៅ អភិបាលស្រុក​ស្វាយចេក​ប្រាប់ថា​: ចាប់តាំងពី​ដើមរដូវ ឆ្នាំ​២០១៥​នេះ គ្រោះមហន្តរាយ​ខ្យល់​កន្ត្រាក់​កើតឡើង រហូតដល់​លើក ៥​លើក​ក្នុង​ឃុំ ទ្រាស តា​ផូ ស្វាយចេក និង​ឃុំ​ស្លក្រាម ផ្ដួល​រលំ​ខូចខាត​ផ្ទះ ៥៣​ខ្នង ក្នុងនោះ​ស្រុក​បាន​បាន​សហការ​រៀបចំ​ជាមួយ​ក្រុមការងារ​រៀបចំ​ខ្នង​ផ្ទះ ចំនួន​៤​ឃុំ​សរុប​រួម ១៤២​ខ្នង​ផ្ទះ ក្នុងនោះ​ឃុំ​ទ្រាស ៨៦​ខ្នង​ផ្ទះ​។​IMG_4991
លោក ឃូ ពៅ ប្រាប់ទៀតថា​: បន្ទាប់ពី​គ្រោះធម្មជាតិ​ខ្យល់ព្យុះ​កន្ត្រាក់ ស្រុក​ស្វាយចេក​ទទួលរង​ភាពរាំងស្ងួត បង្ក​ផល​ពិបាក​ដល់ ប្រជាពលរដ្ឋ​ដែលជា​បន្ទុក​របស់​ស្រុក​ដែល​ត្រូវ​រក​ដំណោះស្រាយ​។​
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ ថ្លែងអំណរគុណ​ចំពោះ មន្ត្រី​និង​កងកម្លាំង​ដែល​តែង​ចុះជួយ​ពលរដ្ឋ​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ​នៅ​គ្រប់​កាល​:​ទេស​: ព្រមទាំង​សំណូមពរ​ផងដែរ​ដល់ មន្ត្រី​ក្រុមការងារ​ចុះជួយ​ខេត្ត​ស្រុក និង​មូលដ្ឋាន​ត្រៀម​លក្ខ​ណះ​គ្រប់បែបយ៉ាង ដោះ​ស្រា​ជូន​រាល់​ឧ​ប​តិ​វ​ហេតុ​ផ្សេងៗ​ពី​គ្រោះធម្មជាតិ​បង្ករ​បំផ្លាញ​ទ្រព្យ​សម្បា​ត្តិ​សាធារណ​: និង​ប្រជាពលរដ្ឋ​។​IMG_4986
​ហើយ​ប្រគល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​រលំ​ផ្ទះ​៦៨ គ្រួសារ​នៅក្នុង​១​គ្រួសារ ទទួលបាន​ស័ង្កសី​២៤​សន្លឹក ឈើ​និង​ដែកគោល អង្ករ​២៥​គ​.​ក្រ មី​១​កេះ សារុង​២​និង​ថវិការ​៥​ម៉ឺន​រៀល និង​ជូន​សារុង​១​និង​ថវិការ​២​ម៉ឺន​រៀល​បន្ថែម​ដល់​ពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ជួល​ជល់​ផ្លូវ​ក្រាល​គ្រោះ​ក្រហម ៦​គី​ម៉ែត្រ​ឆ្លងកាត់​ភូមិ​តា​វឹក កាត់​ទៅ​ស្រែ​ម្អម​ផងដែរ​៕IMG_4993IMG_4979