សមត្ថកិច្ចនគរបាលចរាចរណ៏ខេត្ត រិតបណ្តឹងច្បាប់ចរាចរណ៏ដើម្បីសុវត្ថិភាព អ្នកដំណើរធ្វើអោយកត្តាគ្រោះថ្នាក់ចរាចរណ៏ក្នុងឆមាសនេះកាត់បន្ថយពីគ្រោះថ្នាក់បាន២៧ករណី

0

កំពង់ឆ្នាំង៖ កត្តាគ្រោះថ្នាក់ចរាចរណ៏នៅតែបន្តឆក់យកជីវិតមនុស្ស អោយស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ និងបាបកើតឡើងឥតឈប់ឈរ ករណីនេះដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត បានរិតបណ្តឹងនិងពង្រឹងការអនុវត្តDSC07183ច្បាប់ចរាចរណ៏ជាប្រចាំ ដោយត្រូវធ្វើការផាកពិន័យ ការមិនពាក់មួកសុវត្ថិភាព ត្រួតពិនិត្យជាតិអាកុល ត្រួតពិនិត្យយានយន្ត ធ្វើការអប់រំដល់សិស្ស និសិត្ស គ្រប់គ្រិៈស្ថានសិក្សា និងពិសេសត្រួតពិនិត្យល្បឿន យានយន្តឆ្លងកាត់ខេត្តតាមផ្លូវជាតិលេខ៥ ដើម្បីទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់។នៅក្នុងរបាយការណ៍ការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈ ក្នុងឆមាស ឆ្នាំ២០១៤និង២០១៥ នេះ នគរបាលចរាចរណ៏ផ្លូវគោកខេត្ត បានដាក់គោលដៅត្រួតពិនិត្យល្បឿន នៅតាមផ្លូវជាតិលេខ៥ មានស្រុកបរិបូរណ៌ ស្រុករលាប្អៀរ ផ្នែកខាងជើងនិងខាងត្បូងខេត្ត និងស្រុកកំពង់ត្រឡាច ដោយបានចាប់ឃាត់ផាកពិន័យ រថយន្តបើកបរហួសល្បឿន កំណត់បានចំនួន ៤.៣៩២គ្រឿង ក្នុងនោះរថយន្តធន់ធំមានចំនួន ៧៦៣គ្រឿង។ក្រៅពីនោះបានផាកពិន័យលើអ្នកបើកបរយានយន្ត ដែលមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ចំនួន៦៥គ្រឿង (រថយន្តធំ២៤គ្រឿង) ,ផាកពិន័ យDSC07118រថយន្តដឹកសំពីងសំពងចំនួន៣២០គ្រឿង (រថយន្តធន់ធំ៥៥គ្រឿង) ,រថយន្តមានស្លាកលេខរលុបបាត់ខុសលក្ខណៈដើម ២០គ្រឿង (រថយន្តធំ៥គ្រឿង) ,រថយន្តគ្មានឈៀកអាជីវកម្ម ៧០២គ្រឿង (រថ យន្តធំ៩១គ្រឿង ,រថយន្តគ្មានអាជីវកម្ម៥២២គ្រឿង, បណ្ណ័បើកបរហួសសុពលភាព១២គ្រឿង, បណ្ណ័បើកបរខុសប្រភេទ៣៥០គ្រឿង ,និងផ្ទុកមនុស្សលើសចំណុះ៧១គ្រឿងុ។ ក្នុងរបាយការណ៏នេះបានបញ្ជាក់អោយដឹងថា៖ ដោយសារការរិតបណ្តឹង និងវិធានការណ៍ខាងលើនេះ បានធ្វើអោយកត្តាគ្រោះថ្នាក់ចរាចរណ៏ក្នុងឆមាស២០១៤-២០១៥ នេះបានថយចុះ ២៧ករណី ៨៩លើកលើ១១៧ ករណី។ ក្នុងគ្រោះថ្នាក់ចរាចរណ៏ទាំង៨៩ករណី គឺបានកើតឡើងនៅស្រុក សាមគ្គីមានជ័យ១៤ករណី ស្រុកកំពង់ត្រឡាច១០ករណី ស្រុករលាប្អៀរ៣០ករណី ក្រុងកំពង់ឆ្នាំង១០ករណី ស្រុកបរិបូរណ៏១៦ករណី ស្រុកទឹកផុស៦ករណី និងស្រុកកំពង់លែង៣ករណី ។នៅក្នុងករណីគ្រោះថ្នាក់ខាងលើនេះបានបង្កអោយមនុស្សស្លាប់ចំនួន៥២នាក់ (ស្រី១២នាក់) រងរបួសDSC07116រួម១១៧នាក់ ក្នុងនោះរបួសធ្ងន់៧៣នាក់ រងរបួសស្រាល៩៤នាក់ ខូចខាតរថយន្ត៥០គ្រឿង ខូចម៉ូតូ៨២គ្រឿង ខូចយានយន្តកែឆ្នៃ១០គ្រឿង និងខូចកង់៤គ្រឿង ។ហេតុបណ្តាលអោយគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះគឺបណ្តាលមកពី បើកបរហួសល្បឿនកំណត់៣០ករណី បើកបរក្នុងស្ថានភាពស្រវឹង១១ករណី បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់១៧ករណី មិនគោរពសិទ្ធអទិភាព១២ករណី បើកបរប្តូរគន្លងមិនប្រយ័ត្ន៤ករណី បើកបរមិនប្រកាន់ស្តាំ៥ករណី បញ្ហាសុខភាព(បើកងោក) ២ករណី កត្តាយាន៦ករណី ក្នុងនោះ គ្មានភ្លើងបំភ្លឺ៣ករណី បែកកង់២ករណី និងខូចចង្កូត១ករណី និងកត្តាផ្លូវ២ករណី និងក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានរកឃើញអ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន៦៣នាក់ផងដែរ ៕DSC07114