អា​សង់​ព្រលះ​ជាមួយ​រថយន្ត​ដឹក​ដី​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

0
????????????????????????????????????

​ ​
​សៀមរាប មនុស្សម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត និង​ម្នាក់ទៀត​រងរបួស​យ៉ាង​ធ្ងន់​ធ្ងូ​ដោយសារ​ឧ​ប​តិ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏ មួយ​ដ៏ សែន រន្ធ រវាង​រថយន្ត​ដឹក​ដី និង ម៉ូតូ​សេ​១២៥​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ចំ​ណ្តា​ល​ក្រុង​សៀមរាប​កាលពី​វេលា​ម៉ោង​១២ និង​៥​នាទី​ស្ថិតនៅ​ក្នុងភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ​ក្រុង​ខេត្តសៀមរាប ហើយ​អ្នកបើកបរ​រថយន្ត​បង្ករ​ហេតុ​នោះ​ក៏បាន​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់ ស្រមោល​ដោយ​សុ​វត្តិភាព ។​
​តាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ពេលវេលា​ដូច​ម៉ោង​ខាងលើ គាត់​បាន ឃើញ​រថយន្ត​ដឹក​ដី​ពេញ ដែលមាន​ពាក់​ស្លាក​លេខ សៀមរាប ៣A ០២៦២ បាន​បើកបរ​ចេញពី​ផ្លូវ​ផ្សារ​ដើម​ក្រឡាញ់ ស្រាប់តែ​មកដល់​ផ្លូវបំបែក​មុខ​ស៊ុប​រំដួល កន្លែងកើតហេតុ​ដោយបាន​ឆ្លងកាត់​ដល់​ពាក់​កណ្តាលផ្លូវ​ភ្លោះ ក៏មាន​ម៉ូតូ របស់​ជនរងគ្រោះ​ដែល​ជឹះ​គ្នា​ពីរ​នាក់ បាន​បើកបរ​យ៉ាង​លឿន​មកពី​ទិសខាងកើត​តាមផ្លូវ​ភ្លោះ​នោះ ហើយក៏​បានមក ចូល​

????????????????????????????????????
????????????????????????????????????

ក្រោម​រថយន្ត​ដឹក​ដី​នេះ នៅពេលដែល​រថយន្ត​បាន​បទ​ឆ្វេង ក៏បាន​បណ្តាល​ឲ្យ​ម៉ូតូ និង អ្នក​ជឹះ​ទាំងពីរ​នាក់​ចូល ទៅ​ចំពាក់​កណ្តាល​ក្រោម​រថយន្ត បណ្តាល​ធ្វើ​ឲ្យ​កង់​រថយន្ត​កិន​បាក់ដៃ​បាក់ជើង និង​ធ្លាយ​ចេញ​សួត ស្លាប់​អ្ន​កេ​ជឹះ​ខាង ក្រោយ នៅនឹងកន្លែង​កើតហេតុ និង អ្នកបើក​ម៉ូតូ​នៅក្រោម​រថយន្ត​រងរបួស​ធ្ងន់ធ្ងរ មានឈ្មោះ ខឹម ប៊ុន​សែន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ត្រូវ​រថយន្ត​សង្គ្រោះ​គ្លី​និ​ចរ​ស្មី​សៀមរាប ដឹកនាំ យកទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​ជាបន្ទាន់ ចំពោះ​ម៉ូតូ​ត្រូវ​កង់​រថយន្ត​កិន​ខូចខាត​ទាំងស្រុង ។​

????????????????????????????????????
????????????????????????????????????

​ក្រោយពេល​កម្លាំង​នគរបាល​ចរាចរណ៍​ធ្វើការ​ត្រួតពិនិត្យ​វាស់វែង​រួចរាល់​ហើយ​នោះ ចំពោះ​សាកសព​ជន​រង គ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹ​ន​យកទៅ​រក្សាទុក​នៅ​សាល​សព​នៃ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​រងចាំ​ប្រគល់ជូន​ដល់​ក្រុម គ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា រីឯ​ចំណែក​រថយន្ត​បង្ក និង ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រងចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ។​
​សូមបញ្ជាក់​ផងដែរ​ថា កន្លងមក​អាជ្ញាធរខេត្ត បានចេញ​នូវ​សេចក្តីណែនាំ មិន​អនុញ្ញាត​ឲ្យ​គ្រប់​បណ្តា​យានយន្ត ធន​ធំ ដឹក​ដី ទំនិញ ចូលក្នុង​ក្រុង​នៅពេល​ថ្ងៃ​ឡើយ ព្រមទាំង​ដឹកជញ្ជូន​ដី​ត្រូវមាន​ធ្វើការ​គ្រប ក្នុងការ​ការពារ​បរិ​ស្ថាន តែ​ហាក់បីដូចជា​ឥតប្រយោជន៍​នៅតែ​ដដែល បានធ្វើ​ឲ្យ​ដី​ជ្រុះ​ធ្លាក់​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង ព្រមទាំង​បាន​បើកបរ​លឿនៗ មិន​គោរព​តាមច្បាប់​ចរាចរណ៍​ដែល​បានកំណត់​ឡើយ ពីព្រោះ​អ្នកបើកបរ​មួយចំនួន ស៊ី​ឈ្មួ​លបើក​ឲ្យ​គេ មិនបាន​គិត ពី​ហា​នី​ភ័យ​អី្វ​ដល់​អ្នកដទៃ​ឡើយ​។​ក្នុងនាម​ប្រជាពលរដ្ឋ​មួយរូប​សុំ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍ ត្រូវធ្វើ​ការលើកកម្ពស់​នូវ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ទោះបី​មានការ​រឹះ​គន់​ពី​សំណាក់​ក៏ដោយ គឺ​ដើម្បី​ប្រសិទ្ធភាព សុវត្ថិភាព​ក្នុងការ​បើកបរ​របស់​យើងទាំងអស់គ្នា​ផងដែរ ៕ ដោយ​គឿន​វ៉េ​ត​