ខេត្តព្រះសីហនុ៖ គណៈកម្មការចំរុះរបស់អាជ្ញាធេខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី០១ខែមិថុនាឆ្នាំ២០១៥នេះបានចុះទៅធ្វើការផ្អាក់សកម្មភាពការចាក់ដីលុបឆ្នេរសមុទ្រនិងអូរធម្មជាតិពីរសំណាក់ក្រុមហ៊ុន(ប៉ុលឈុនស៊ី.ហ៊ួអ៊ីនធើណេសិនណលហូរថេល)បន្ទាប់ពីរពិនិត្យឃើញថា
ក្រុមហ៊ុនមួយនេះបានអនុវត្តន៍ផ្ទុយពីរច្បាប់អនុញាតដែលខ្លូនមានជាហេតុបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភណ្ណ័ភាពបរិស្ថានឆ្នេរនិងដីអូរធម្មជាតិ។
.សកម្មភាពចាក់ដីចូលឆ្នេរសមុទ្រនិងដីអូរធម្មជាតិពីសំណាក់ក្រុមហ៊ុនខាងលើនេះពិនិត្យឃើញថាដីឆ្នេរសមុទ្រទំហំជំរៅប្រមាណជាង៥០ម៉ែត្រនិងបណ្តោយប្រមាណជាង១០០ម៉ែត្រត្រូវបានក្រុមហ៊ុននេះចាក់ដីលុបរំលោភយកបានសម្រេចជាស្ថាពរហើយនិងកំពង់តែធ្វើសកម្មភាពចាក់លុបរំលោភយកបន្ត។ចំណែកដីអូរធម្មជាតិដែលស្ថិតនៅជាប់និងព្រំប្រទល់ឆ្នេរសមុទ្រក្រុមហ៊ុនអូរតែល(សុខា)ទំហំម៉ាត់អូរទទឹងប្រមាណជិត៤០ម៉ែត្រនោះក៍កំពង់ត្រូវបានក្រុមហ៊ុនមួយនេះដឹកដីយកទៅចាក់លុបរំលោភយកជិតអស់ផងដែរគឺទំហំម៉ាត់អូរប្រវែងប្រមាណជាង៤០ម៉ែត្រនោះបច្ចុប្បន្ននៅសល់ប្រវែងប្រមាណមិនដល់៦ម៉ែត្រនោះទេ។
.តំណាងក្រុមហ៊ុនអូរតែលសុខាជុំវិញបញ្ហារចាក់ដីលុបអូរធម្មជាតិពីរសំណាក់ក្រុមហ៊ុនខាងលើនេះបាននិយាយថានេះជាបញ្ហារដ៍ធំមួយដែលបង្ករផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដោយអូរធម្មជាតិមួយនេះគឺជាច្រកដ៍សំខាន់សំរាប់រំដោះទឹកជនលិចក្នុងរដូវមានភ្លៀងធ្លាក់ពិព្រោះទឹកភ្លៀងគ្រប់ច្រកល្ហកមួយចំនូនធំដែលហូរតាមប្រពន្ធលូរមកពីរក្នុងក្រុងត្រូវបានហូរចាក់ចូលក្នុងអូរនេះទាំងអស់ហើយបានហូរបន្តចាក់ចូលសមុទ្រ។ប៉ុន្តែរឥឡូវបែរជាត្រូវក្រុមហ៊ុនខាងលើចាក់ដីចូលអូររំលោភយកស្ទើរតែអស់ច្រកបង្ហូរទឹកទៅហើយ។តំណាងក្រុមហ៊ុនអូរតែលសុខាបានធ្វើការបញ្ជាក់ថាជុំវិញបញ្ហារនេះបើអជ្ញាធរខេត្តមិនមានវិធានការទាន់ពេលវេលាទេនោះបរិវេណអូរតែលសុខាទាំងមួលមានភ្លៀងធ្លាក់ខ្លាំងច្បាស់ជាត្រូវជនលិចមិនខាននោះទេដោយសារតែទឹកស្ទះហូរមិនទាន់។
.លោកលោក ហេង សំអាន អភិបាលរងខេត្តព្រះសីហនុបានធ្វើការបញ្ជាក់ ថាការចាក់ដី លុឆ្នេរសមុទ្រនិងដីអូរធម្មជាតិរបស់ក្រុមហ៊ុនខាងលើនេះត្រូវបានអភិបាលខេត្តបញ្ជារឲ្យធ្វើការហាមឃាត់ផ្អាក់ជាបណ្តោះអាសន្នដោយមិនអនុញាត្តិឲ្យធ្វើសកម្មភាពចាក់លុបឆ្នេរសមុទ្រនិងអូរបន្តទៀតនោះទេ។ហើយភាគីក្រុមហ៊ុនអាចដំណើការឡើងវិញបានលុះត្រាតែអាជ្ញាធរខេត្តពិនិត្យឃើញថាការចាក់ដីលុបសមុទ្រនិងអូរធម្មជាតិខាងលើវាជារឿងត្រឹមត្រូវស្របតាមច្បាប់ដែលក្រុមហ៊ុនមាន។បើមិនអញ្ចឹងទេនោះដីដែលដឹកចាក់លុបសមុទ្រនិងអូរធម្មជាតិទាំងប៉ុន្មានត្រូវតែកាយចេញវិញឲ្យអស់រក្សារនៅស្ថានភាពដូចដើមវិញ។
គូរបញ្ជាក់ថា៖ក្រុមហ៊ុន(ប៉ុលឈុនស៊ី.ហ៊ួអ៊ីនធើណេសិនណលហូរថេល)គឺជាក្រុមហ៊ុនដ៍ធំមួយដែលមានគំរោងសាងសង់សណ្ឋាគារលំដាប់ខ្នាតអន្តរជាតិ(ផ្កាយប្រាំ)នៅតំបន់ពយកំពេញស្ថិតនៅក្នុងភូមិលេខ១សង្កាត់លេខ៣ក្រុងព្រះសីហនុនេះ។ហើយអ្វីដែលគូរឲ្យគត់
សម្គាល់បំផុតនោះគឺចាប់តាំងពីរក្រុមហ៊ុនដ៍ធំមួយនេះចាប់ផ្តើមបើកការដ្ឋានសាងសង់មកមានប្រជាពលរដ្ឋជាច្រើនបានសម្តែងនៅការមិនពេញចិត្តនិងរហូតឈានដល់មានការប្តឹងផ្តល់ទៀតផងពាក់ពន្ធ័និងការជីកកកាយផ្លូវសាធារណៈ។ហើយការហាមឃាត់ពីរសំណាក់អាជ្ញាធរខេត្តចំពោះការចាក់ដីរំលោកភចូលសមុទ្របែបខាងលើនេះមិនមែនទើបតែធ្វើឡើងជាលើកទីមួយនោះទេគឺមកដល់ពេលនេះជាលើកទី៤ហើយប៉ុន្តែរក្រុមហ៊ុនមួយនេះហាក់មានចេតនាព្យាយាមម្តងហើយម្តងទៀតចាក់ដីលុបសមុទ្រនិងអូរហាក់ដូចជាមិនខ្លាចច្បាប់អ្វីបន្តិចនោះឡើយ៕



































