ពលរដ្ឋ​ខ្មែរ​ប្រុស​.​ស្រី​ចំនួន​២​នាក់​ជួញដូរ​និង​ចែកចាយ​ថ្នាំញៀន​នៅក្នុង​ផ្សារ​ត្រូវបាន​កម្លាំងចំរុះ​ថៃ ចាប់​ឃាត់ខ្លួន​រួមជាមួយ​វត្ថុតាង​គ្រឿងញៀន​ចំនួន​១០០​គ្រាប់​

0

.​ឧ​ត្ត​រ​មានជ័យ​៖កាលពី​ថ្ងៃទី​៣១.​ខែឧសភា​.​ឆ្នាំ​២០១៥.​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​.​ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ផ្សារ​មឿង​ម៉ៃ ជាប់​និង​ព្រំប្រទល់​ច្រក​អន្តរជាតិ​ជាំ​សា​ងុ​ាំ ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ថៃ ចាប់​ឃាត់ខ្លួន​លក្ខ​ណះ​ពេល​ជនសង្ស័យ​ទាំង​២
IMG_6230​នាក់​នោះ កំពុង​ធ្វើ​សកម្មភាព​ជួយ​ដូរ​និង​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ផ្សារ​មឿង​ម៉ៃ​ទីក​ដី​ថៃ​នោះ ហើយ​នៅពេល​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ជួយ​ដូរ​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ថៃ​បញ្ជូនទៅ​ធ្វើការ​សាកសួរ​នៅ​ប្រទេស​ថៃ​។​សមត្ថកិច្ច​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ បានអោយ​កម្ពុ​ជាថ្មី ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ជួយ​ដូរ​និង​ចែកចាយ​ថ្នាំញៀន​នៅក្នុង​ផ្សារ​របស់​ថៃ​នោះ ទី​១​ឈ្មោះ​ហៀ​ង ស៊ុន វ៉ាន ភេទ​ស្រី​អាយុ​២៨​ឆ្នាំ ទី​២​ឈ្មោះ​សន ស៊ុយ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់​នោះ រស់នៅ​ភូមិ​មោង​.​ឃុំ​រក​.​ស្រុក​បាត់ដំបង​. ខេត្តបាត់ដំបង​៕IMG_6229.