កំពង់ឆ្នាំង៖ ផ្ទះឈើលើថ្មក្រោមទំហំធំៗចំនួន២ខ្នងត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុងនិងផ្ទះក្បែរនោះមួយខ្នងទៀតបានឆេះខ្ទេចប្រមាណ២០ភាគរយ។គ្រោះអគ្គីភ័យនេះបានកើតឡើងនៅម៉ោង ៩និង២០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ នៅមុខសាលាក្រុងកំពង់ឆ្នាំង ស្ថិត
ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ទំហំនៃការខូចខាត មានតម្លៃច្រើនសែននដុល្លានេះ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានប្រាប់ជាបឋមនៅឡើយក្រោយពេលកើតហេតុ ។
ព័ត៌មានដំបូងនៃគ្រោះអគ្គីភ័យនេះត្រូវបានសមត្ថកិច្ចអោយដឹងថា៖ផ្ទះដែលត្រូវអគ្គីភ័យឆេះខ្ទេចទាំងស្រុងមានម្ចាស់ទី១ ឈ្មោះ ហ៊ុយ សុខរី អាយុ៥៩ឆ្នាំ ជាភរិយាលោក ប្រាក់ កុសល អតីតស្នងការ
រងនគរបាលខេត្តកំពង់ឆ្នាំង ដែលបានស្លាប់យូរឆ្នាំហើយ ម្ចាស់ផ្ទះទី២ មានអ្នករស់នៅច្រើនគ្រួសារ ស មត្ថកិច្ចមូលដ្ឋានមិនទាន់ដឹងថាៈម្ចាស់មួយណាពិតប្រាកដទេ តែថាៈ មានអ្នករស់នៅ ទី១អ្នកគ្រូ ណុប ចិន្តា អាយុ៥៤ឆ្នាំ ទី២ អ្នកគ្រូ គង់ សុផារ៉េត ចំណែកផ្ទះមួយខ្នងទៀតដែលឆេះអស់ប្រមាណ ២០ភាគរយមានឈ្មោះ កេត ធីឌិន ភេទប្រុសអាយុ៣៦ឆ្នាំ ។
សមត្ថកិច្ចអោយថែមទៀតថា៖ អគ្គីភ័យបានចាប់ផ្តើមឆេះផ្ទះ លោក ប្រាក់ កុសល មុនគេ និងបន្ទាប់មកបានឆាបមកខាងជើងឆេះផ្ទះរបស់អ្នកគ្រូទាំង២ខាងលើ យ៉ាងឆាប់រហ័សនិងយ៉ាងសន្ឋោសន្ឋៅ ព្រោះតែការយឺតយ៉ាវរបស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ដែលមានសកម្មភាពតែ២គ្រឿងប៉ុណ្ណោះ ចំណែកផ្ទះ ឈ្មោះ កេត ធីឌិន ដែលនៅពីខាងត្បូងផ្ទះកើតហេតុមុនគេ បានឆាបឆេះអស់ប្រមាណ២០ភាគរយប៉ុណ្ណោះ ព្រោះតែម្ចាស់ផ្ទះកាប់ទម្លាក់ជញ្ជាំងផ្ទះ និងបាចទឹកពន្លត់ទើបគ្រប់គ្រងសភាពការណ៍នោះបាន ។
ចំពោះទំហំនៃការខូចខាតវិញ គឺផ្ទះលោកស្រី ហ៊ុយ សុខរី ឆេះខ្ទេចទាំងស្រុងជាមួយទ្រព្វសម្បត្តិ
ទាំងអស់គ្មានបានអ្វីបន្តិចឡើយ ក្រៅពីនោះមានរថយន្ត១គ្រឿង ម៉ូតូ៣គ្រឿងក៏ឆេះខ្ទេចដែរ។ចំណែកផ្ទះអ្នកគ្រូទាំង២នាក់វិញ គឺឆេះខ្ទេចដូចគ្នានេះដែរ គឺយកបានតែរថយន្តមួយគ្រឿងប៉ុណ្ណោះ។ ចំពោះមូលហេតុសមត្ថកិច្ចប្រាប់ថាៈមិនទានច្បាស់នៅឡើយទេ តែបានសង្ស័យថា បណ្តាលមកពីទុស្សរចរន្តអគ្គីសនី តែខ្លះថាផ្ទុះធុងហ្គាស ឯការខូចខាតមានតម្លៃរាប់សែនដុលា្ល។
ជុំវិញនៃហេតុការណ៏គ្រោះអគ្គីភ័យនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅវិញកន្លែងកើយហេតុធ្វើការរិៈគន់ថា រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមានចំនួនតែ២គ្រឿងប៉ុណ្ណោះ ពេលមកដល់ភ្លើងបានឆេះពេញចំនួនទៅហើយ និងបានអន្តរាគមន៍ដឹកជ្ញជូននទឹកទៅបាញ់ពន្លត់បានចំនួនតែ៦ឡាន និងមានសកម្មភាពយឺតបំផុត នៅពេលទៅបូមទឹកពីកទុយយោទឹកស្ថានីយបំរ៉ុងទុកសម្រាប់រថយន្តអគ្គីភ័យនៅមុខប៉ុស្តិនគរបាលរដ្ឋបាលកំពង់ឆ្នាំង ដែលមានចម្ងាយតែជាង១គីឡូម៉ែត្រពីកន្លែងកើតហេតុ និងទោះបីគេឃើញលោកស្នងការ លោកស្នងការរងចុះមកបញ្ជារផ្ទាល់ហើយក៏ដោយ ហេតុនេះហើយទើបអគ្គីភ័យឆេះម៉ាស្រឡាញ់តាមចិត្តវា គឺឆេះទាល់តែអស់ផ្ទះ២ខ្នងខាងលើនេះ។
ប្រភពពីប្រជាពលរដ្ឋអោយដឹងថា ពេលទៅដល់កន្លែងយកទឹកបំពង់ទឹកត្រូវជាប់សោរទៅទៀតទំរាំយកសោរបានមានពេលជិតម៉ោង ម្យ៉ាងទៀតរន្តទឹកពេលយបើខ្សោយទៀតទំរាំបូមពេញមួយរថយន្តៗត្រូប្រើពេលយូរដែរ ហេតុនេះទើបការជួយសង្គក្រោះមានការយឺតយ៉ាវណាស់ ករណីនេះប្រជាពលរដ្ឋសំណូមពរ ដល់លោកស្នងការ និងលោកអភិបាលខេត្តគួរតែមានផែនការយកទឹកកន្លែងណាមួយអោយបានល្អ ទាំងយប់ទាំងថ្ងៃដើម្បីជួយសង្គ្រោះ គ្រោះអគ្គីភ័យក្នុងខេត្ត៕




































