អាជ្ញាធរខេត្ត និង​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ ជំរុញ​ការកសាង​ផ្លូវ​តាម​ជនបទ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ និង​ដឹកទំនិញ​កសិផល​ផ្សេងៗ

0

​ខេត្ត​ប៉ៃលិន​៖ អាជ្ញាធរខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ បាននិងកំពុង​ខិតខំ​កសាង​ផ្លូវ​ជនបទ​ចំនួន​២​ខ្សែរ ព្រមទាំង​ធ្វើ​ការចុះពិនិត្យ​ទីតាំង​ដែល​កំពុងដំណើរការ​ជាប​ណ្តើ​រៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើdownload (7)ដំណើរ​និង​ដឹកជញ្ជូន​កសិផល​ផ្សេងៗ​បាន​ស្រួល ។ ជាក់ស្តែង​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៥ ឯកឧត្តម ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន ,​លោកស្រី សោ មុន្នី​រ័ត្ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​មន្ត្រី​សាលាស្រុក មេឃុំ​អូរអណ្តូង បាន​ចុះ​ពិនិត្យ​ការសាងសង់​ផ្លូវ​ចំនួន​២​ខ្សែ ស្ថិតក្នុង​ភូមិ​អូរ​ទឹក​ភ្លាវ និង​ភូមិ​អូរ​៧៥ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​download (4)
​លោកស្រី សោ មុន្នី​រ័ត្ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹងថាៈ​ផ្លូវលំ​ជនបទ​ដែល​កំពុងដំណើរការ​សាងសង់​ពេលនេះ​គឺមាន​ចំនួន​២​ខ្សែរ ដោយ​ខ្សែ​ទី​១ មាន​ប្រវែង​៦៩០០​ម៉ែត្រ ដំណើរការ​ចាប់ពី​ភូមិ​ស្រះ​២ រហូតដល់ ភូមិ​អូរ​៧៥ ដោយមាន​ដាក់លូ​មូល​ចំនួន​១២ លូ ហើយ​លូ​ប្រអប់​ចំនួន​៤ ដែលមាន​ការកសាង​ក្រោម​គំរោង​របស់​មន្ទីរ​អភិឌ្ឍន៍​ជនបទ​ខេត្ត​ប៉ៃលិន ,​ចំណែក​ខ្សែ​ទី​២ មាន​ប្រវែង​៨០០០​ម៉ែត្រ ដំណើរការ​ចាប់ពី ភូមិ​អូរ​ទឹក​ភ្លាវ​រហូតដល់​ភូមិ​អូរ​៧៥ ដោយមាន​ដាក់លូ​មូល​ចំនួន​៦ កន្លែង ហើយ​លូ​ប្រអប់​ចំនួន​៣​កន្លែង ដែលជា​គំរោង​របស់​ខេត្ត​តែម្តង ។​download (9)
​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា​៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា យើង​មាន​ផ្លូវ មាន​សាលារៀន មាន​វត្ត​អារាម ព្រមទាំង​ហេច​ដ្ឋា​រចនា​សម្ព​ន័​តាម​ជនបទ និង​ទីក្រុង មាន​សិទ្ធិសេរីភាព​ពេញលិញ ។ ជាក់ស្តែង​ក្រោម​នយោបាយ​ឈ្នះ​! ឈ្នះ​! របស់​សម្តេច ហ៊ុន សែន ខេត្ត​ប៉ៃលិន​កំពុងដំណើរការ​កសាង​ជា​បណ្តើរៗ ដោយ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នាពេល​ក្នុង​ពេលនេះ​ផ្លូវលំ​ជនបទ​ចំនួន​២​ខ្សែរ កំពុងដំណើរការ ផងដែរ ។ ឯកឧត្តម មាន​ប្រសា​ស​ន៏​បន្តថា ផ្លូវលំ​ទាំង​២​ខ្សែ​នេះ​មាន​សារៈសំខាន់​ខ្លាំ​ណាស់ ព្រោះ​វា​បាន​ត​ភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ហើយ​វា​ក៏​ជាស​សៃ​ឈាម​download (2)សេដ្ឋកិច្ច​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ យ៉ាងសំខាន់​ទៀតផង ។ ដោយ​ពិនិត្យឃើញ​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​អាជ្ញាធរខេត្ត បាន​ខិតខំ​យកចិត្តទុកដាក់​លើក​គំរោង​និង​ជំរុញ​ឲ្យ​មន្ទីរជំនាញ មានការ​កសាង​ផ្លូវ​នេះ​ដើម្បី​ដោះស្រាយ​ទុក​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា ។ ឯកឧត្តម​បន្តទៀតថា​៖ កាលពីមុន​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​ជា​ផ្លូវលំ​ដី​ភក់ មាន​អូរ​ច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើ និង​ដឹក​កសិផល​ទៅកាន់​ទីផ្សា នាៗ​ទូទាំង​ខេត្ត ហេតុ​ដូច្នោះ​ទើប​អាជ្ញាធរខេត្ត សហការ​ជាមួយ​មន្ទីរជំនាញ ចុះ​ធ្វើ​ការកសាង​ផ្លូវ​នេះ​ឡើង ដោយមាន​ចំនួន​២​ខ្សែរ ទី​១ មាន​ប្រវែង​៦៩០០​ម៉ែត្រ ចាប់ពី​ភូមិ​ស្រះ​២​ដល់​ភូមិ​អូរ​៧៥ ដែលជា​ការកសាង​ក្រោម​គំរោង​របស់​មន្ទីរ​អភិឌ្ឍន៍​ជនបទdownload (1)​ខេត្ត​ប៉ៃលិន និង​ខ្សែ​ទី​២/​មាន​ប្រវែង​៨០០០​ម៉ែត្រ ចាប់ ពី​អូរ​ទឹក​ភ្លាវ ដល់​ភូមិ​អូរ​៧៥ ជា​គំរោង​របស់​ខេត្ត​ប៉ៃលិន ។ ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ក្រោម​ពី​បានទទួល​ផ្លូវ​ទាំងពីរ​ខ្សែរ​នេះហើយ មេត្តាជួយ​ថែរក្សា​ឲ្យ​បានល្អ ធ្វើយ៉ាងណា​កុំ​ឲ្យ​មានការ​បាត់បង់ រហូត​ធ្វើដំណើរ​លែងកើត​ផងដែរ ៕​download (7)