ដឹក​ដៃ​ចៅ​ដើរ​តាម​ច​ញ្ចើ​ម​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​ទាំង​២​នាក់​

0

​បន្ទាយមានជ័យ​៖ លោកយាយ​និង​ចៅ​ម្នាក់ ត្រូវបាន​រថយន្តបុក​ស្លាប់​ដាច់​ជា​ពីរ​កំណាត់ និង​អូស​ជាង​១០០​ម៉ែត្រ ខណៈ​កំពុង​ដឹក​ដៃ​ចៅ​ដើរ​តាម​ច​ញ្ចើ​ម​ផ្លូវ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​០១​ខែមិថុនា ឆ្នាំ​២០១៥ ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យIMG_4516​ប្រ​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅមុន​ពេល​កើត​លោកយាយ​ម្នាក់​មានឈ្មោះ ហម ឡាប អាយុ​៦៧​ឆ្នាំ និង​ចៅស្រី​ម្នាក់​ឈ្មោះ សុល ដីកា អាយុ​៥​ឆ្នាំ បាន​ដឹក​ដៃ​គ្នា​ដើរ​តាម​ចិញ្ចើមផ្លូវ ស្រាប់តែ​រថយន្ត​ទំនើប​មួយគ្រឿង​ម៉ាក​លុច​ស៊ី​៤៧០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L 7689 បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន បាន​រ៉េ​ចង្កូត​ទៅបុក​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​យាយ​ចៅ​ស្លាប់​ភ្លាមៗ និង​អូស​ជាង​១០០​ម៉ែត្រ រហូត​ធ្លាក់​ក្នុង​ប្រឡាយ​ទើប​រថយន្ត​ទៅមុខ​លែងរួច ។
​ក្រោយពេល​កើតហេតុ​ភ្លាម ៗ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឃាត់ខ្លួន អ្នកបើករថយន្ត​ម្នាក់​ឈ្មោះ ប៊ុន រតនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​២ ឃុំ​រកា ស្រុក​ក្រូចឆ្មា ខេត្តកំពុងចាម និង​បាន​វេច​ខ្ចប់​សាកសព​យាយ​ចៅ​ទាំងពីរ​នាក់​យកទៅ​ប្រគល់ជូន​គ្រួសារ​ដើម្បី​ធ្វើបុណ្យ ។​IMG_4515
​ ​សូម​បញ្ចា​ក់ថា ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ សមត្ថកិច្ច​ប៉ូលីស​ហាក់​ព្យាយាម​លាក់លៀម​មិនអោយ​អ្នក​សា​ព័​ត៍​មាន​ដឹង​ពី​រឿង​លំអិត តែ​ក៏​មានរឿង​លេច​លឺថា រថយន្ត​ដែល​បង្ករ​គ្រោះថ្នាក់​នេះ ជា​រថយន្ត​ដែលមាន​ដឹកឈើ​គ្រញូង​ចំនួន​២​សន្លឹក ៕