ស្ទឹងត្រែង៖ជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធការប្រើប្រាស់និងចែកចាយគ្រឿងញៀនដែលកំលាំងអាវុធហត្ថបានធ្វើឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៥ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធធនាគារឃុំខ្លួនបណ្តោះអាសន្នរងចាំធ្វើការស៊ើបអង្កេត
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាធអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោដួង វិចិត្រប្រធានមន្ទីរព័ត៍មានសន្តិសុខនិងមានការចូលរួមពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តស្ទឹ្ងងត្រែងផងដែរ។
លោកវរសេនីយ៍ទោដួង វិចិត្រប្រធានមន្ទីរព័ត៍មានសន្តិសុខបានអោយដឹងថាជនសង្ស័យទាំងពីរនាក់មាន ១–ឈ្មោះ សុះ សុខា ហៅវិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក រស់នៅភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង, ២–ឈ្មោះ រិទ្ធិភារម្យ ហៅឡូ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់/ក្រុងស្ទឹងត្រែង។
លោកវរសេនីយ៍ទោបានបន្តថា ជនសង្ស័យ២នាក់ជាមុខសញ្ញាដែលសមត្ថកិច្ចតាមប្រម៉ាញ់ ខណជនសង្ស័យទាំងធ្វើសកម្មភាព ក៏ត្រូវបានកំលាំងអាវុធហត្ថ បើករថយន្តតាមស្ទាក់ចាប់បានម្នាក់ដកហូតបានថ្នាំញៀនប្រភេទហ្វេតាមីនក្រាមពណិ៍ស(ម៉ាទឹកកក)២កញ្ចាប់តូច ស្មើនិង០, ២៦ក្រាមហើយ សាកសួរទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ជាអ្នកចែកចាយ បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសាកសួរ។
គ្រឿងញៀនត្រូវបានធ្វើតេស្តបឋមចំពោះមុខជនសង្ស័យ ស្ថិតក្រោមការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថាគ្រឿងញៀនពិតជារបស់ខ្លួននិងពិតជាមានសារធាតុញៀនពិតប្រាកដមែន។
ជនសង្ស័យ២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងពាក់ព័ន្ធនិងករណីគ្រឿងញៀននៅល្ងាចថ្ងៃទី៣០ឧសភានេះ ជនសង្ស័យទាំង ២នាក់ត្រូវបានបញ្ជូនទៅកាន់ពន្ធធនាគារកាំងមេម៉ាយឃុំខ្លួនបណ្តោះអាសន្នរងចាំស៊ើបអង្កេតបន្ត៕



































