ភ្នំពេញ ៖ រថយន្ត CRV ជិះគ្នា៤នាក់បើកលឿនយកចង្កូតមិនទាន់បើកទៅរង្វង់មូលដើមពោធិ៍ ជិតមាត់ទន្លេ បណ្តាលឱ្យរថយន្តដាច់កង់ឆ្វេង ទៅមុខលែងរួច ចំណែកឯមនុស្ស មិនមានរងរបួសទេដោយសារមានពោងការពារសុវត្តិភាព។ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១និង ២០
នាទីរំលងអធ្រាត នៅចំណុចរង្វង់មូលដើមពោធិ៍ ជិតមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត CRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-6247 ជិះគ្នា០៤នាក់ បើកក្នុងទិសដៅពីកើតមកលិច តាមផ្លូវព្រះស៊ីសុវត្ត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបំរុងបត់ឆ្វែល រង្វង់មូលដើមពោធិ៍ ដើម្បីទៅខាងវត្តភ្នំ ប៉ុន្តែដោយសារយកចង្កូតមាន់ទាន់ រថយន្តក៏បានបើកទៅបុករង្វង់មូលដើមពោធិ៍តែម្តង បណ្តាលឱ្យរថយន្តដាច់កង់ឆ្វេង ទៅមុខលែងរួច ចំណែកមនុស្សដែលជិះលើរថយន្តទាំង០៤នាក់សំណាងល្អមិនមានរងរបួស ដោយសារមានពោងការពារសុវត្តិភាពជួយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌដូន ពេញបានមកដល់កន្លែងកើតហេតុនិងវាស់វែងយករថយន្តបង្កហេតុនេះទៅរក្សាទុកនៅ ការិយាល័យចរាចរណ៏នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំការ ដោះស្រាយ តាមផ្លូវច្បាប់ ៕