ខេត្តស្ទឹងត្រែង៖ ពេទ្យឯកជនដែលមានយីហោស្ទឹងត្រែងសេកុងរបស់ជនជាតិចិនម្នាក់ដែលមានអ្នកឈឈ្មោះជា មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ត្រូវបានក្រុមគ្រួសារជនរងគ្រោះ ដាក់ពាក្យបណ្តឹងថាគ្មានឯកទេស បានរំលូតកូនមិនបានសម្រេច បានបង្កអោយស្ត្រីរងគ្រោះ
មានសភាពធ្ងន់ធ្ងរ ហើយមិនទទួលខុសត្រូវ។
ស្ត្រីឈ្មោះ សៅ ស៊ីញ៉រ អាយុ៣៥ឆ្នាំជាបងស្រីរបស់ស្ត្រីរងគ្រោះបានអោយដឹងថាដោយសារប្អូនស្រីមានជីភាពក្រីក្រ ហើយមានកូនទើបតែបានមួយឃួប ហើយមានផ្ទៃពោះពីខែកន្លះទៀត បានសម្រេចនាំប្អូនមកយកកូនចេញនៅមន្ទីរពេទ្យឯកជនមួយ ដែលមានជនជាតិចិនជាអ្នកឯកទេស និងឈ្មោះ រិន រ៉ាវុឌ្ឍន៍ ប្រធានផ្នែកបច្ចេកទេសមន្ទីរសុខាភិបាលខេត្តជាអ្នកឈឈ្មោះជួលទៅអោយជនជាតិចិន។
បងស្រីស្ត្រីរងគ្រោះបានបន្តទៀតថាប្អូនស្រីរបស់គាត់មានឈ្មោះសៅ ផល្លី អាយុ៣០ឆ្នាំមានទីលំនៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ។ក្រោយពីបាននាំប្អូនមកកាន់មន្ទីពេទ្យឯកជនមួយឈ្មោះស្ទឹងត្រែងសេកុង ស្តិតនៅក្នុងភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែង។បងស្រីស្ត្រីរងគ្រោះបន្តថាក្រោយពីបានពិគ្រោះ ជាមួយគ្រូពេទ្យជនជាតិចិន និងបានព្រមព្រៀងគ្នាក្នុងតម្លៃសេវាចំនួន២២ម៉ីនរៀល ដើម្បីបូមយកទារកចេញពីក្នុងផ្ទៃ តែបូមរហូត៤ដង នៅតែមិនបានសម្រេច បានបង្កអោយប៉ះពាល់សុខភាពស្ត្រីជាម្តាយ យ៉ាងធ្ងន់ធ្ងរ ដោយឃើញសភាពមិនប្រក្រតី ជនជាតិចិននោះបានអោយ កូនចៅរបស់គេបណ្តេញចេញពីបន្ទប់រំលូតដោយគ្មានភាពទទួលខុត្រូវ។
ដោយឃើញសភាពប្អូនកាន់តែធ្ងន់ធ្ងរទៅៗ ក្រុមគ្រួសារស្ត្រីរងគ្រោះបានបញ្ជូនយ៉ាងរុះរាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរកអ្នកជំនាញជួយសង្គ្រោះបន្ទាន់។តែក្នុងរយះពេល៣ថ្ងៃរហូតមកដល់ថ្ងៃទី១មិថុនា កូនក្នុងផ្ទៃមានបាត់បង់ជីវិតហើយ ត្រូវបានក្រុមគ្រូពេទ្យ បានយកចេញ ស្ត្រីរងគ្រោះស្ថិតក្នុងកម្រិតអាសន្នដែលអាចប្រឈមនិងបញ្ហាខ្លះដែលមិនអាចសនិដ្ឋានបាន។
ក្រោយមានហេតុការក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅស្នកាដ្ឋាននគរបាលខេត្តដើម្បីរកយុត្តិដល់ជនរងគ្រោះដែលកំពុងមានសភាពធ្ងន់ធ្ងរ។តែក្រោយពីមានពាក្យបណ្តឹង សមត្ថកិច្ចមិនបានឃាត់ខ្លួននោះទេ ពេលនេះត្រូវបានគេប្រាប់ថាគ្រូពេទ្យចិននោះ បានរត់គេចខ្លួនបាត់ទៅហើយ ដោយមិនបានទទួលខុសត្រូវលើករណីដែលបានកើតឡើងមកលើស្ត្រីរងគ្រោះនោះទេ។
ក្រោយពីក្រុមគ្រួសារស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងទៅក្រុមគ្រូពេទ្យចិនដែលគ្មានឯកទេត្រឹមត្រូវបង្កអោយស្ត្រីរងគ្រោះមានសភាពធ្ងនធ្ងរខុសប្រក្រតី ប្រឈមនិងឈានដល់ការបាត់បង់ជីវិត ហើយគ្រូពេទ្យចិនរូបនោះបានរត់គេចខ្លួនបាត់ទៀត បញ្ហានេះអាចពាក់ព័ន្ធនិងមន្ទីរសុខាភិបាល ដែលបានបើកអោយពេទ្យឯកជនគ្មានឯទេសត្រឹមត្រូវ និងមានអ្នកឈឈ្មោះរិន រ៉ាវុឌ្ឍន៍ប្រធានផ្នែកបច្ចេកទេសមន្ទីរសុខាភិបាល ហើយពេលនេះ អ្នកឈឈ្មោះបានសុំអោយបងប្អូនជនរងគ្រោះដកពាក្យវិញ គេនិងធានាខុសត្រូវមើលស្ត្រីរងគ្រោះ។
ពាក់ព័ន្ធនិងករណីខាលើនេះលោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានប្រាប់អ្នកយកព័ត៍មានថាក្នុងករណីខាងលើនេះ បន្ទាប់ពិនិត្យព្យាបាលជារបស់លោក រិន រ៉ាវុឌ្ឍន៍ ប្រធានផ្នែកបច្ចេកទេសមន្ទីរសុខាភិបាលខេត្តជាអ្នកម្ចាស់ តែស្ថិតលើពេទ្យជនជាតិចិនជាអ្នកគ្រប់គ្រង ដោយបានចុះកិច្ចសន្យានៅមន្ទីរសុខាភិបាលរយៈពេល៣ឆ្នាំកាលពីប្រធានមន្ទីរចាស់គ្របគ្រង់រហូតមកទល់និងពេលនេះនៅមិនទាន់ផុតកំណត់នៅឡើយទេ តែពាក់ព័ន្ធនិងស្ថិតករណីខាងលើនេះ មន្ទីរសុខាភិបាលសម្រេចឲ្យឈប់ធ្វើអាជីវកម្មពីពេលនេះតទៅ៕



































