ខេត្តឧត្តរមានជ័យ ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិសុខដុមរមនា ក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានការព្រួយបារម្ភ ពីសុវត្តិភាព បន្ទាប់ពីពួកគាត់ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅលើនិងក្នុងដីយកមករក្សាទុកនៅក្នុងតំបន់កំពុងរស់នៅ ។លោក ហាយ ហាក់ ប្រុសអាយុ៥៧ឆ្នាំជាពលរដ្ឋរស់នៅភូមិខាងលើបានរៀបរាប់អោយដឹងថាគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានអ្នករស់នៅក្នុងភូមិជាមួយគ្នាប្រទះឃើញនៅលើនិងក្នុងដីនេះខណះពួកគាត់ភ្ជួរនិងកាប់ស្ការដីព្រៃធ្វើកសិកម្មនៅរដូវវស្សាមកដល់នេះ ។លោកបន្តថាគ្រាប់ដែលពួកគាត់ប្រទះឃើញលើនិងក្នុងដីមានគ្រាប់ប្រភេទកាំភ្លើងត្បាល់៨០មីលីម៉ែត ប្រភេទគ្រាប់កាំភ្លើង M ៧៩ និងប្រភេទគ្រាប់កាំភ្លើងB៤០មួយចំនួនផងដែរ ។ហើយប្រភេទគ្រាប់កាំភ្លើងទាំងនេះត្រូវបានពលរដ្ឋប្រទះឃើញនៅតំបន់ដីផ្សេងៗពីគ្នានៅភូមិនេះនាំគ្នាប្រមូលយកមករក្សាទុកមួយកន្លែង ។ហើយកន្លងមកពួកគាត់បានជួនដំណឹងដល់អាជ្ញាធរភូមិដែរ តែលោកមេភូមិហាក់មិនមានការយកចិត្តទុកដាក់ឬផ្តល់ពត៍មាននេះដល់អង្គភាពពាក់ពន្ធនោះទេ ។ហើយមកដល់ពេលនេះគ្រាប់ដែលពលរដ្ឋប្រមូលបានបាត់អស់មួយចំនួនហើយដែរ ។ ដោយក្មេងៗឃើញលួចយកទៅដុតលេងនិងមួយចំនួនទៀតត្រូវ
បានគេយកទៅកែឆ្នៃបំផ្ទុះចាប់ត្រី ។លោកបន្តទៀតថាគ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់នេះសូមជួនដំណឹងតាមរយះពត៍មានអោយផ្សព្វផ្សាយដល់សមត្ថកិច្ចពាក់ពន្ធប្រមូលយកឬកម្ទេចចោលផង។បើទុកនៅបន្តទៀតពួកគាត់មានការព្រួយបារម្ភសុវត្តិភាពក្នុងការលួចយកទៅកែឆ្នៃបំផ្ទុះផ្សេងៗនិងពិសេសន៍ក្មេងៗលួចយកទៅដុតលេង ។រំលឹកថាតាមការលើឡើងពីអ្នកកន្លងមកថ្មីៗនេះដែរថាមានពលរដ្ឋម្នាក់មានឈ្មោះ ណន ប្រុសអាយុ៤៣ឆ្នាំបានស្លាប់ ខណះយកគ្រាប់មិនទាន់ផ្ទុះដែលប្រមូលបាននៅក្នុងតំបន់ភូមិនេះយកទៅកែឆ្នៃបំផ្ទុះចាប់ត្រី ៕



































