មន្រ្តីបសុពេទ្យបន្ទាយមានជ័យឆ្មក់ចាប់រថយន្តដឹកសត្វទារស់នាំចូលពីប្រទេសថៃជាងបួនពាន់ក្បាល

0

បន្ទាយមានជ័យ=សត្វទារស់ជាង4000ក្បាលនាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់នាពេលយប់ថ្ងៃទី2មិថុនា2015ត្រូវបានមន្រ្តី ពេទ្យសត្វខេត្តបន្ទាយមានជ័យឆ្មក់បង្រ្កាបយកសំណាកទៅវិភាគរកជំងឺឆ្លង។
លោក ហ៊ុយ ទូច នាយការិយាល័យ ផលិតកម្ម បសុព្យាបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថារថយន្តខាងលើត្រូវបានចុះឃាត់ចាប់ នៅចំនុច ផ្លូវ បំបែក ចូលទៅតំបន់ មួយ ឃំុអូបីជាន់ ស្រុកអូជ្រៅ ខេត្ត បន្ទាយមានជយ័ ហេីយនាំយក មក ការិយាលយ័ ខេត្ត ធ្វេី កំនត់ហេតុ តាមនិត្តិវិធី នឹង យក សំណាកវិភាគផ្ញេីរ ទៅ នាយកដ្ឋាន ដេីម្បីធ្វេី រកវិនិច្ឆយ័។3
លោកបានបន្តអោយដឹងទៀតថា សត្វទាទាំងអស់មានចំនួន4200ក្បាលដឹកតាមរថយន្តកងប្រាំមួយចំនួន2រថយន្តដោយមានទ្រុងត្រឹមត្រូវរបស់ឈ្មោះ ពៅ កុយ មានទីលំនៅខេត្ត កំពង់ធំដោយដឹកពីព្រំដែនថៃយកទៅចិញ្ជឹមនៅខេត្តកំពង់ធំ។មូលហេតុដែលនាំអោយឃាត់ការដឹកទារស់នេះព្រោះតែការនាំចូលគ្មានច្បាប់អនុញ្ញាតនិងលិខិតបញ្ជកពីសុខភាពសត្វ។
ច្រកដែលនាំចូលសត្វទាទាំងអស់នេះគឺច្រករបៀង ឬស្សី ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្វាយចេកដោយត្រូវរូវជាមួយសមត្ថកិច្ចយោធានៃច្រកនេះទើបអាចនាំចូលបាន។
វត្ថុតាងជាសត្វទាក្រោយការឃាត់បាននាំយកទៅរក្សាទុក ដេីម្បី រងចាំ លិតផលកាធ្វេីការវិភាគ រកជំងឺ ឆ្លង រួច រងចាំកាផាកពិនយ័ទៅតាមច្បាប់សិនទើបដឹងថាត្រូវប្រគល់អោយម្ចាស់វិញឬយ៉ាងណា។ក្រៅពីការអនវត្តតាមច្បាប់ខាងលើលោក ហ៊ុយ ទូច បានណែនាំដល់ម្ចាស់ទាអោយរត់រកច្បាប់អោយបសនត្រឹមត្រូវដើម្បីបានថវិការចូលរដ្ឋ៕4