ដឹក​អង្ករ​របស់ខ្មែរយកទៅ​លក់ឲ្យ​ថៃ​លក់​មិន​ដាច់ដឹក​មកវិញ​ត្រូវ​មន្ត្រី​គយ​ច្រក​បឹង​ត្រកួន​ឃាត់​រួចចោទ​ថានាំ​អង្ករ​ពីថៃ​ត្រូវបង់ពន្ធ

0

ខេត្តបន្ទាយមានជ័យ៖អាជីវករ​ម្នាក់បាន​ដឹកអង្ករ​របស់ខ្មែរចូលទៅ​លក់​ក្នុង​ដី​ថៃប៉ុន្តែ​ថៃ​មិន​ទិញ​ក៏ត្រូវដឹក​អង្កនោះចូល​មកខេត្តបន្ទាយមានជ័យវិញ​ក៏ត្រូវ​មន្ត្រី​គយ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួនឃាត់​រួចធ្វើការចោទប្រកាន់ថាអាជីវករនោះបាននាំ​អង្ករ​ថៃ​ចូល​គ្មាន​ច្បាប់​ទៅវិញហើយ​បញ្ជូនមក​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ដើម្បីធ្វើការត្រួតពិនិត្យ។ក្រោយពេលដែលគយរដ្ឋាករខេត្តធ្វើការពិនិត្យរួចឃើញថាអង្ករនេះពិតជាអង្កររបស់ខែ្មរត្រូវបាន​ដោះលែង​នៅ​ថ្ងៃទី​៣១​ឧសភា​២០១៥​វិញ។​លោក សាំង អ៊ាងម្ចាស់អង្ករនោះបាន​ប្រាប់ថានៅ​ខេត្តបន្ទាយមានជ័យ​មាន​ឈ្មួញកណ្តាល​ដែល​រកស៊ី​ទិញស្រូវ​អង្ករ​ពី​ប្រជាពលរដ្ឋ​នាំចេញ​ទៅ​លក់​បន្ត​នៅ​ថៃ​តាម​ព្រំដែន​ចំនួន​៣០​នាក់​។ ជាក់ស្តែង​កាលពី​ខែមីនា​២០១៥​គាត់​បាន​ទិញ​អង្ករ​ចំនួន​៣៥​តោន​ពី​រោង​ម៉ាស៊ីន​ឈ្មោះ ហ្វា​ង វ៉ុ​ន ហើយ​នាំ​ចេញទៅ​លក់​ឲ្យថៃ​នៅ​ស្រុក​ថាប​ប្រ​យ៉ា​ខេត្ត​ស្រះកែវ​តាម​ច្រករបៀង​អូរ​សាយ​ស្ថិតនៅ​ភូមិ​វ​ល្លិ៍​ព្រីង​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​។​ ​​លោក​បាន​បន្តថាក្រោយ​ពេលដែល​អង្ក​រល​ក់​មិន​ដាច់​ថៃ​មិន​ទិញ​បាន​ដឹ​ញ​អង្ករនោះចូល​មកវិញ​កាលពី​ថ្ងៃទី​២៩​ឧសភា​ឆ្នាំ២០១៥​នៅវេលា​ម៉ោង​៧​យប់​ស្រាប់តែ​ត្រូវ​លោកជាប៊ុនថន ប្រធាន​កា​រិ​យ៉ា​ល័យ​គយ​និង​រដ្ឋាករ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​និង​លោក ម៉ៃសុ​ហេងអនុប្រធាន​បាន​ឃាត់​រថយន្ត​ដឹកអង្កនោះហើយ​ចោទថា ដឹក​អង្ករ​ថៃ​ចូល​ដោយ​គ្មាន​ច្បាប់​ហើយ​នាំយកទៅ​image image (1)ការិយាល័យ​។ ទោះជា​ម្ចាស់អង្ករខិតខំធ្វើការបកស្រាយ​ប្រាប់ថាអង្ករ​នាំចូល​ពី​ខ្មែរ​ទៅលក់​ឲ្យថៃមិន​ដាច់​ឈ្មួញ​ថៃ​មិន​ទិញ​ក៏ដឹកអង្ករនេះមកផ្ទះវិយយ៉ាងណាក៍ដោយ​ក៏គយនៅច្រកបឹងត្រកួននោះចាប់យកមកសាខាឲ្យទាល់តែបាន។​ ​​លោកសាំងអ៊ាងបាន​បន្តទៀតថា ក្រោយពេល​មន្ត្រី​គយ​បឹង​ត្រកួន​ឃាត់​ហើយ​លោកម៉ៃសុ​ហេង អនុប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​បឹង​ត្រកួន​បាន​បោះ​ពាក្យសំដី​ថាបើ​បង់​៥​លាន​រៀល​គឺ​ចប់​រឿង​បាត់ទៅហើយ​នេះជាសំដីគយក្រៅផ្លូវការ។ក្រោយមក​បាន​បញ្ជូនមក​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​លោកថោងសុខាំ​ភូប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​បានឲ្យមន្ត្រី​ជំនាញ​ធ្វើកា​ត្រួត​ពិនិត្យឃើញថាអង្ករ​នេះពិតជាអង្ករខ្មែរ​ពិតប្រាកដ​មែន​ក៏​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​លោកបានបន្តទៀតថាលោកប្រធានសាខាគយធ្វើការត្រួតពិនិត្យនេះពិតជាត្រឹមត្រូវតែចំពោះកូនចៅនៅតាមច្រកវិញឆ្អិនក្បាលសីុក្បាលដូចច្រកបឹងត្រកួននេះឧទាហ៍រស្រាប់បើមិនបញ្ជូនអង្ករនោះមកសាខាគយទាន់ពេលវេលាកុំអីលុយ៥លានត្រូវគយច្រកបឹងត្រកួននោះសីុដាច់បាត់ទៅហើយ៕ ​គង្គា