ខេត្តបន្ទាយមានជ័យ៖នៅល្ងាចថ្ងៃទី១ខែមិថុនាឆ្នាំ២០១៥នៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យមានភ្លៀងធ្លាក់មួយមេនិងអមទៅដោយខ្យល់កន្រ្តាក់យ៉ាងខ្លាំងបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នងនិងសាលាឆទានមួយខ្នង។
លោកវរះសេនីយ៍ទោយ៉តសុផលអធិការនគបាលស្រុកភ្នំស្រុកបានឲ្យដឹងថាផ្ទះប្រជាពលរដ្ឋដែលត្រូវខ្យល់កន្ត្រាក់វាយបំផ្លាញចូចខាតមួយចំនួនធំនោះមានឈ្មោះ១ឈ្មោះប្រាក់សុខុមភេទប្រុសអាយុ៥៥ឆ្នាំនៅភូមិស្រះជីក ឃុំស្រះជីករបើករ៉ង់ដាអស់សង្កសី១០សន្លឹក២ឈ្មោះថូយរស់ប្រុសអាយុ៣៧ឆ្នាំនៅភូមិកណ្តាលលិចរបើកសំយ៉ាបផ្ទះអស់សង្កសី២៥សន្លឹក៣ឈ្មោះ វ៉ាញ ធឿនប្រុសអាយុ៦១ឆ្នាំនៅភូមិស្រះឈូកកើតរបើកដំបូលក្បឿងអស់១០០សន្លឹក ។៤ឈ្មោះប្រាក់ រ៉ាំ ប្រុសអាយុ៦២ឆ្នាំនៅភូមិកណ្តាលលិច របើដំបូលក្បឿងអស់៦០សន្លឹក ៥ឈ្មោះកាក់ សុខុមស្រីអាយុ៤៣ឆ្នាំនៅភូមិកណ្តាលលិច របើកដំបូលក្បឿងអស់៤៥សន្លឹក ។
៦ឈ្មោះឡឺយឡុញប្រុអាយុ៦០ឆ្នាំនៅភូមិកណ្តាលកើត របើកដំបូលក្បឿងអស់១០០សន្លឹក ។៧ឈ្មោះឃិតថុនប្រុដអាយុ៥៦ឆ្នាំភូមិកណ្តាលកើតរបើកសង្កសីអស់២សន្លឹក៨ឈ្មោះប៊ួយាប្រុសអាយុ៦៦ឆ្នាំនៅភូមិកណ្តាលកើតរបើកដំបូលសង្កសីអស់២០សន្លឹក ៩ឈ្មោះយ៉ាំង ពៅប្រុសអាយុ២៩ឆ្នាំនៅភូមិកណ្តាលកើត របើក ផ្ទះបាយអស់សង្កសី៨សន្លឹក ។១០ឈ្មោះព្រំលីត ស្រីអាយុ៨០ឆ្នាំនៅភូមិស្រះឈូកលិចរបើកដំបូលក្បឿង៦០សន្លឹកនិងសង្កសី១៦សន្លឹក១១ឈ្មោះចាន់ រងប្រុសអាយុ៦៦ឆ្នាំរបើកដំបូលសង្កសីអស់១០សន្លឹកនិងសាលាឆទានមួយខ្នងនៅភូមិកណ្តាលលិចរបើកដំបូលអស់។លោកយ៉តសុផលបាននិយាយបន្តថាក្រុមការងាររបស់លោកមានលោកអភិបាលស្រុកកំលាំងអាវុធហត្ថស្រុកនិងនគបាលស្រុកជាច្រើននាក់ក្រោយពេលមានខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋរួចមកក្រុមការងារ
របស់លោកបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗហើយបានជួយអន្តរាគមន៍ជួយជញ្ជូនឥវ៉ាន់របស់ប្រជាពលរដ្ឋរងគ្រោះនិងជួយរៀបចំផ្ទះសំបែងឡើងវិញ។លោកផលបាននិយាយបន្តទៀតថាសំណាងណាស់ដែលគ្មានមនុស្សស្លាប់គ្រាន់តែខូចខាតផ្ទះរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះក្នុងគ្រោះធម្មជាតិនេះ ៕




































