ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់បានស្លាប់នៅនិងកន្លែង ចំណែកមនុស្ស២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ខណៈពេលជិៈម៉ូតូអត់មានភ្លើងហ្វាខាងមុខ ត្រួវបានរថយន្តវីហ្គោបើកក្នុងល្បឿនលឿនបុកយ៉ាងពេញទំហឹង ទើបបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់តែម្តង ចំណែកមនុស្ស២នាក់ទៀតត្រួវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង២០ និង១០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចមុខអាស្រមលោកយាយយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៏នេះ ទី១.ឈ្មោះ ឈ្មោះ ឈិម រ៉ាន ភេទស្រី អាយុ ៥៧ ឆ្នាំសញ្ជាតិខ្មែរ ជាកសិករ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ,ទី២. ឈ្មោះ គឹម សារឿន ភេទប្រុស អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កសិករ (រងរបួស ធ្ងន់) ,ទី៣.ឈ្មោះ ខុន សារីន ភេទប្រុស អាយុ ០៣ឆ្នាំ (រងរបួសស្រាល) ទាំងបីនាក់មានទីលំនៅ ភូមិអូរប្រឹស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែករថយន្តបង្ក ម៉ាកវីហ្គោ មិនស្គាល់ស្លាកលេខ បានបើករត់គេចបាត់ស្រមោល ។ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងជិៈគ្នា៣នាក់ បើកបរពីលិចទៅកើត ដោយពុំមានភ្លើងសំរាប់បំភ្លីផ្លូវ លុះមកដល់ចំណុចកើតហេតុមុខអាស្រមលោកយាយយ៉ាត ក៏បានបុកជាមួយរថយន្តម៉ាកវីហ្គោលាន់ឮដូចរន្ទះ ដែលបើកបរបញ្រ្ចាស់ទិសគ្នា បណ្តាលឲ្យផ្អើលមនុស្សមកចោមរោមមើល គ្រប់ៗគ្នា ។ ប្រភពបន្តថា៖ បន្ទាប់មកក៏ឃើញស្ត្រីម្នាក់បានស្លាប់និងកន្លែង ចំណែក
បុរសម្នាក់និងក្មេងប្រុសម្នាក់ទៀត បានរងរបួសធ្ងន់ ស្រាលត្រួវបានសាច់ញាតិ្ត បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។ ដោយឡែករថយន្តបង្ក ត្រួវបានបើករត់បាត់ស្រមោល ។ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៏ផ្លូវគោកខេត្ត បានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ បានបង្កឲ្យស្ត្រីម្នាក់ស្លាប់និងកន្លែង ចំណែកបុរសម្នាក់ និងក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់ ស្រាល ត្រួវបានយកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ,រឺឯរថយន្តបង្ក ត្រូវបានបើករត់គេចបាត់ស្រមោល ក្រោយពីបង្កហេតុរួច ។ ប្រភពបន្តថា៖ជនរងគ្រោះទាំងបីនាក់មានទីលំនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយករណីនេះដែរបណ្តាលមកពីកត្តាមនុស្ស (បើកបរមិនប្រកាន់ស្តាំ) ។ បច្ចុប្បន្នជនរងគ្រោះដែលរងរបួសធ្ងន់ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ជូនបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក
ម៉ូតូជនរងគ្រោះត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរងចាំការស្រាវជ្រាវនិងដោះស្រាយ។ អត្ថបទ សេង សុវណ្ណារិទ្ធនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ វេលា ម៉ោង ២០ៈ១០ នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍ ០១ ករណីបានកេីតឡេីងរវាងរថយន្ត និងម៉ូតូ នៅចំណុចមុខអាស្រមលោកយាយយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បណ្តាលអោយ ស្លាប់ ចំនួន ០១ នាក់ របួសធ្ងន់ ០១ នាក់ និងស្រាល ០១នាក់ ចំណែករថយន្តបង្ករត់គេចបាត់ស្រមោល ជនរងគ្រោះទាំង នោះរួមមាន៖
១. ឈ្មោះ ឈិម រ៉ាន ភេទស្រី អាយុ ៥៧ ឆ្នាំសញ្ជាតិខ្មែរ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) មានអាស័យដ្ឋាន នៅភូមិអូរប្រឹស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
២. ឈ្មោះ គឹម សារឿន ភេទប្រុស អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កសិករ (រងរបួស ធ្ងន់) អាស័យដ្ឋាននៅភូមិអូរប្រឹស សង្កាត់ៃប៉លិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៣. ឈ្មោះ ខុន សារីន ភេទប្រុស អាយុ ០៣ឆ្នាំ (រងរបួសស្រាល) នៅភូមិអូរប្រឹស សង្កាត់ៃប៉លិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ មូលហេតុចម្បងនៃគ្រោះថ្នាក់ខាងលើនេះបណ្តាលមកពី កត្តាមនុស្ស (បើកបរមិនប្រកាន់ស្តាំ) ។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ ហេីយសពត្រូវបានប្រគល់ជូនបងប្អូនសាច់ញាតិដេីម្បីធ្វេីបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដេីម្បីរងចាំការស្រាវជ្រាវនិងដោះស្រាយ។




































