​ ​ច្នៃ​ផាវ​បោក​ត្រី ភ្លាត់ស្នៀត​ផ្ទុះ​បែក​ប្រអប់ដៃ​ម្ខាង​ខ្ទេច​

0

បាត់ដំបង​:​យុវជន​ម្នាក់​ត្រូវ​រងរបួស​ជា​ទម្ងន់ រហូតដល់​បែកខ្ទេច​ប្រអប់ដៃ​ម្ខាង កាលពី​ថ្ងៃទី​1-6-15 វេលា​ម៉ោង​1,30​នាទី​រសៀល ត្រង់ចំនុច​ភូមិ​ស្វាយជ្រុំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​ខណ​:​ដែល​យុវជន​រូបនេះ បាន​យក​គ្រាប់​ផាវ​មក​កែច្នៃ​ធ្វើជា​គ្រាប់​សម្រាប់​បោក​ត្រី ប៉ុន្តែ​ចៃដន្យ​ត្រូវបាន​ភ្លាត់ស្នៀត​ធ្វើអោយ​គ្រាប់​នោះ​ផ្ទុះឡើង​តែម្តង​។​
លោក​អធិការរង កោ ស៊ុន​កាំ​ង បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គឺមាន​យុវជន​ម្នាក់​ឈ្មោះ​អុ​ី​ង ឌី អាយុ​19​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​យក​គ្រាប់​ផាវ​ជាច្រើន​ដែល​គេ​ទុក​សម្រាប់​ដុត​ពេល​បុណ្យចូលឆ្នាំ​ចិន មក​ហែក​យក​រំសេវ​ចាក់​ចូលទៅក្នុង​កំប៉ុង​មួយ ដើម្បី​ធុ​កវា​អោយ​ណែន ដើម្បី​ដាក់​ភ្ជាប់​ខ្សែ​ឈ្នួន ក្នុង​គោលបំនង​ធ្វើជា​គ្រាប់បែក​ទុក​សម្រាប់​បោក​ត្រី​។​លោក​អធិការរង​បាន​បន្តថា ក្នុងពេលដែល​យុវជន​ម្នាក់នេះ​កំពុងតែ​ច្នៃ​ម្នាក់ឯង​នោះ​
ក៏​ស្រាប់​តែមាន​ស្នូ​មួយ​បាន​ផ្ទុះឡើង ដែល​បាន​លាន់ឮ​សំលេង​យ៉ាងខ្លាំង ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​មូលដ្ឋាន​នោះ និង​រត់​សំដៅ​មក​ចោមរោម​មើល ទើប​ដឹងថា​គឺ​ចា​ការផ្ទុះ​គ្រាប់​ដែល​យុវជន​ម្នាក់​នោះ​កំពុង​អង្គុយ​ច្នៃ​ម្នាក់ឯង រីឯ​ប្រអប់ដៃ​ខាងឆ្វេង​របស់គេ​ក៏ត្រូវ​បែក​ខ្ទេចខ្ទី​មើល​លែង​យល់​ផងដែរ ទើប​ប្រជាពលរដ្ឋ​ព្រាម​ទាំង​សមត្ថកិច្ច​បានរៀបចំ​ប​ញ្ជូ​ន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​។​
តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថ​កិ​ច្ខ ដៃ​នេះ​ប្រហែលជា​ត្រូវ​កាត់​ផង​ក៏​មិនដឹង ព្រោះ​វា​មាន​សភាព​
ខ្ទេចខ្ទី​ខ្លាំងពេក ដោយ​បែក​រហូតដល់​ឆ្អឹង​ឯណោះ ដោយ​សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​ប្អូនៗ​យុវជន​មេត្តា​កុំ​កែច្នៃ​របស់​ណា​ដែល​អាច​បង្កអោយមាន​គ្រោះថ្នាក​ល​ដល់​អាយុជីវិត ពិសេស​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ គឺ​ត្រូវ​រាយ​ការ​ជាបន្ទាន់​នៅពេលដែល​បាន​ជួបប្រទះ​៕