ខេត្តបន្ទាយមានជ័យ
តំបន់អភិរក្សចំនួន១១កន្លែងតាមដងស្ទឹងសិរីសោភ័ណកំពុងគោករាក់គ្មានទឹកប្រជាពលរដ្ឋកពុងនាំគ្នាចុះចាប់ត្រីយ៉ាងសប្បាយទៀតផង។លោកហ៊ីសេងគ្រីប្រធានសង្កាត់រដ្ឋបាលជលផលសិរីសោភ័ណបានប្រាប់ថានៅតាមដងស្ទឹងសិរីសោភ័ណមានតំបន់អភិរក្សត្រីចំនួន១១កន្លែងដែលកំពុងប្រឈមខ្វះទឹកបណ្តាលឲ្យត្រីពុលងាប់ស្ទើរគ្មានសល់។ទន្ទឹមនោះប្រជានេសាទមួយចំនួនបានលួចរកត្រីតំបន់នោះហើយមន្ត្រីជំនាញបាននិងកំពុងសហការជាមួយមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ការពារតាមតំបន់អភិរក្សត្រីតាមដងស្ទឹងនេះ។ លោកបានបញ្ជាក់ទៀតថាតំបន់អភិរក្សចំនួន១១កន្លែងដែលប្រឈមខ្វះទឹកត្រីពុលងាប់នោះរួមមាន១.តំបន់អភិរក្សក្រោយសកលវិទ្យាល័យមានជ័យ ២.តំបន់អភិរក្សត្រីអន្លង់ខ្នុរ ៣.តំបន់អភិរក្សភូមិប្រហូត ៤.តំបន់អភិរក្សវត្តស្វាយ ៥.តំបន់អភិរក្សអូរម្កាក់ ៦.តំបន់អភិរក្សកន្ទួត ៧.តំបន់អភិរក្សកំព្រីង ៨.តំបន់អភិរក្សវត្តភ្នៀត ៩.តំបន់អភិរក្សដូនអ៊ិត ១០.តំបន់អភិរក្សរហាលស្នួល ១១.
តំបន់អភិរក្សអង្គាបុស។ លោកហ៊ីសេងគ្រីបានឲ្យដឹងថាដើម្បីជម្នះការលំបាកនេះអាជ្ញាធរតាមមូលដ្ឋានបាននិងកំពុងមានវិធានការទប់ស្កាត់ប្រជាកសិករឲ្យបញ្ឈប់ការបូមទឹកដាក់ស្រូវដើម្បីការពារទឹកទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ព្រោះថាប្រជាពលរដ្ឋនឹងប្រឈមការអត់ទឹកប្រើប្រាស់បើគ្មានភ្លៀងធ្លាក់រយះពេលខាងមុខនេះ៕




































