ពោធិ៍សាត់; បុរសពីនាក់ត្រូវបានអ្នកភួមិប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន បន្ទាប់ពីសង្ស័យថាជាក្រុមចោប្លន់ ដែលក្លែងបន្លំខ្លួនធ្វើជាអ្នកទិញដី ដោយឲ្យមើលដីត្រូវគ្នាហេីយ បែរជាប្រើល្បិចបោកប្រាស់ប៉ុនប៉ងប្លន់ទៅវិញ៕
ហែតុការណ៍ឃាត់ខ្លួនតាមបណ្ដឹងប្រជាពលរដ្ឋនេះបានកើតឡើងកាលពីវេលាមោ៉ង១២និង៤៥នាទីថ្ងៃថ្ងៃទី១ខែមិថុនាឆ្នាំ២០១៥ត្រង់ចំនុចផ្លូវជាតោលេខ៥ក្នុងភួមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយរដ្ឋបាលបានបញ្ជូនជនសង្ស័យនិងភ័ស្តតាងនៅជាប់ខ្លួនពួកគេទៅអធិការដ្ឋាននគរបាលស្រុកក្រគរភ្លាមៗដើម្បីចាត់កាបន្ត នេះបើតាមលោក ខៀវ សុខា នាយប៉ុស្ត៍នគបាលឃុំក្បាលត្រាចប្រាប់ឲ្យដឹង ៕
លោកនាប៉ុស្ត៍ឲ្យដឹងថា បើតាមជនរងគ្រោះឈ្មោះ អ៊ំុ សុខី ភេទប្រុសអាយ្៥២ឆ្នាំរស់នៅភួមិកើតហែតុខាងលើបាននិយាយ ក្នុងបណ្ដឹងថាជនសង្ស័យទាំងពីនេះកាលពីថ្ងៃទី៣០ឧសភាឆ្នាំ២០១៥បានជិះម៉ូតូឌុបគ្នាមកជួបគាត់ សួទិញដីត្រង់ចំណុចភួមិក្រសាំងរំដេញ មួយហិតាប៉ុន្មាន គាត់ក៍បានប្រាប់ថាជាង១០០០ដុល្លាអាមេរិកទេ រូចក៍បានឲ្យគាត់ជូនទៅមើល ត្រូវរូវគ្នារូចអស់ហើយ ក៍បង្គាប់ឲ្យរូបគាត់ទៅយកប្រាក់កក់ឯខេត្តកំពង់ឆ្នាំ រូបគាត់ប្រាប់ថាមិនទៅទៅទេបើចង់បានយកលុយមកខ្លួនឯងមក៕ បុរសសង្ស័យនេះក៍បានទៅវិញ ស្អែកឡើងថ្ងៃទី៣១ត្រឡប់មកវិញធ្វើដូចកាលពីថ្ងៃ៣០ទៀត រូបគាត់ជាជនរងគ្រោះក៍ចាប់ផ្ដើមឆ្ងល់ថាពីនាក់នេះទំនងដូចជាចង់ប្លន់គាត់យកម៉ូតូ រូបគាត់ក៍ឆ្លើយថាមិនទៅយកលុយអីខេត្តកំពង់ឆ្នាំងឡើយ ហើយលោកឯងទាំងពីនាក់នេះពិតជាចង់បានមែន ឲ្យគាត់សុំឯកសាទិញពាក់ព័ន្ធមួយចំនួនឫក៍អត្តសញ្ញាណប័ណ្ណឲ្យមកគាត់សិនមក ពេលនោះបុរសនេះក៍អេះអុញអត់មានទាំងអស់រូចក៍ត្រឡប់ទៅវិញបាត់មិនដឹងទៅណា ស្អែកឡើងស្រាប់តែទូរស័ព្ទឲ្យគាត់ឡើងទៅយកលុយខេត្តកំពងឆ្នាំង២០មឺុនដុល្លា គាត់ប្រាប់ថាចង់បានដីយកលុយមកផ្ទះគាត់មកទើបបាន ស្រាប់តែមួយសន្ទុះក៍ឃើញបុរសពីនាក់នេះជិះម៉ូតូមកក្បែរភួមិគាត់ ហើយទូរស័ព្ទមកគាត់ថាឡើងមកយកលុយមកគាត់កំពុងចាំ ពេលនោះគាត់ច្បាស់ប្រាកត់ក្នុងចិត្តថាបុរសពីអ្នកនេះមានគម្រោងប្រុងប្លន់គាត់យកម៉ូតូហើយ ក៍រាយការណ៍ដាក់ពាក្យបណ្ដឹងសមត្ថកិច្ចភ្លាមតែម្ដង៕
លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ជាម្ចាស់ម៉ូតូឈ្មោះ អុំ សុខី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើភ្លាម ថាមានបុរស០២នាក់ ប្រើកលល្បិចបម្រុងប្លន់ម៉ូតូរបស់ខ្លួន រៀបរាប់ដូចខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច និងប្រជាការពារ ក៍ស្ទាក់ហៅក្នុងគោលបំណងសួរកហែតុផលសិន ប៉ុន្តែបុរសទាំងបានព្យាយាមបើកម៉ូតូគេចខ្លួន រហូតដល់ម៉ោង ១២និង៤៥នាទី ទើបអាចចាប់បុរសទាំងពីរនេះបាន ។
លោកអធិការបានបន្តថា បុរសទាំងពីរនាក់នោះ ទី១ឈ្មោះ នាង សំណាង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្រៃមូល ឃុំព្រៃមូល ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ទី២ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ អូរកណ្តោ ឃុំជ្រៃបាក់ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង រួមទាំងវត្ថុតាងមានម៉ូតូ១គ្រឿងប្រភេទC១២៥ពណ៍ខ្មៅគ្មានស្លាកលេខ ទូរស័ព្ទដៃបីគ្រឿង លុយខ្មែរចំនួន ២១.៥០០០,00៛ លុយដុដ្លាចំនួន១៥០$ អត្តសញ្ញាណប័ណ្ណរបស់អ្នកដ៍ទៃ២សន្លឹក ត្រូវបាន បំពេញបែបបទតាមនីតិវិធី ដើមុបីចាត់កាបន្ត។




































