​ឯកឧត្តម​អភិបាលខេត្ត​និង​សាខា​កាកបាទក្រហម​ខេត្ត​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​៣ ​គ្រូ​សារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​និង​២​គ្រួសារ​ប្តី​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

0

​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​៥​គ្រួសារ ដែល​៣​គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ និង​២​គ្រួសារ​ត្រូវ​ប្តី​ស្លាប់​ដោ យ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៥​នេះ ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង និង​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​នាំយក​អំណោយ​សង្គ្រោះ​របស់​កាកបាទក្រហម​ខេត្ត​ទៅ​ផ្តល់ជូន ពួកគាត់​ដល់​លំនៅដ្ឋាន ក្នុងពេល​នោះដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខា​អិ​ការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​កំពង់ឆ្នាំង​។​
​ ​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ កាលពី​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង រួមមាន អង្ករ​៥០​គីឡូ ខី​ត​១​កញ្ចប់​មាន​មុង​ភួយ​ខោអាវ ត្រីខ​១​យួរ ឆ្នាំងបាយ​សម្ល​មួយ​កំ​ប្លេ កន្ទេល​១ និង​ថ​
​វិកា ២.៣៥០.០០០​រៀល ( ២៣៥​ម៉ឺន​រៀល ) សំរាប់​គ្រួសារ​២​ដែល​ផ្ទះ​ឆេះ​អស់ទាំង​ស្រុង ចំណែក​មួយ​គ្រួសារ​ទៀត​ដែល​ផ្ទះ​ឆេះ​តែ​ជញ្ជាំង​១​ជំ​ហៀ​ង​នោះ ទទួលបាន​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ឯ​អង្ករ​និង​សំភារៈ​ទទួលបាន​ដូចគ្នា​។​
​ ​ដោយឡែក​២​គ្រួសារ​ទៀត ដែល​ប្តី ឈ្មោះ លោក សេង ចន្ថា អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​គ្រូបង្រៀន​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ដែល​បាន​រងគ្រោះថ្នាក់​ច​រា ចរណ៍​ស្លាប់​កាលពី​យប់​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៥ និង​លោក ប៉ិច ថៃ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ច​រារ​ចរណ៍ កាលពី​ថ្ងៃទី​២៩
​ខែឧសភា ឆ្នាំ​២០១៥ ក្នុង​មួយ​គ្រួសារៗ ក៏​ទទួលបាន​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​ផងដែរ ពី​គណៈកម្មាធិការ​
​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៥ នេះ​កងកម្លាំង​នគរបាល​ប៉ុស្តិ​មូលដ្ឋាន នគរបាល​ក្រុង នគរ បាល​ខេត្តកំពង់ឆ្នាំង នាយ​ទា​ហ៊ាន ពល​ទា​ហ៊ាន​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​កងរាជអាវុធហត្ថ​ខេត្ត បាននាំគ្នា​ជួយ​រុះរើ​ឥ​វ៉ាន់ និង​សរសរ​ផ្ទះ​ដែល​នៅសល់​ពី​គំនរ​នៃ​ផេះផង់​ភ្លើង​ឆេះ​ផ្ទះ ទុក​ដាក់ជូន​ជនរងគ្រោះ​ទាំង​៣​គ្រួសារ អោយបាន​ត្រឹមត្រូវ​ផងដែរ ដើម្បីអោយ​ជនរងគ្រោះ​ងាយស្រួល​ក្នុងការ​ធ្វើ​ជំរក​ស្នាក់នៅ​។​
​ ​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ឯកឧត្តម ឈូរ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​ថា​៖​អំណោយ​ដែល​ផ្តល់ជូន​នៅ​ពេ ល​នេះ គឺជា​អំណោយ​មនុស្សធម៌​របស់​កាក​ក្រ​បាទ​ក្រហម​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​ផ្តល់​អំណោយ​មនុស្សធម៌ ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់​និន្នាការ​ន​យោ​ការណ៍​អ្វី​ឡើយ​។​ដោយឡែក​ថវិកា​ដែលជា​អំណោយ​ទាំងអស់​ខាងលើនេះ គឺជា​អំណោយ​របស់​សប្បុរសជន​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដែល​បាន​រៃអង្គាស់​គ្នា​ដោយ​ទឹកចិត្ត​មនុស្សធម៌​ដើម្បី​ជួយ​គ្នា​ក្នុង​គ្រា​រងគ្រោះ​។​DSC04926
​ ​លោកជំទាវ​និង​ឯកឧត្តម​ក៍បាន​ផ្តាំផ្ញើ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ សូម​យក​ស្មារតី​ខិតខំ​ប្រឹងប្រែង​ឡើងវិញ នៅក្នុង​កិច្ចការងារ​និង​មុខរបរ​អាជីវកម្ម​រប​ស់​ខ្លួន ដើម្បី​រកប្រាក់​ចំណូល​ផ្គត់​ផ្គង​កូនចៅ​និង​គ្រូ​សារ​អោយមាន​ជីវភាព​ធូរធា ទោះបី​អំណោយ​ខាងលើ​មាន​ចំនួន​តិចតួច​ក៍ដោយ​តែ ក៍​អាចជួយ​ដោះស្រាយ​ការខ្វះខាត​បាន​មួយគ្រា​ដែរ​៕DSC04927 DSC04911 DSC04891