ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ នៅស្រុក មង្គលបុរីសប្បាយរីករាយដោយបានទឹកប្រើប្រាស់ឡើងវិញហើយ

0

ខេត្តបន្ទាយមានជ័យ
ក្រោយពីមានការជួយអន្ដរាគមន៍ពីលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ៏យនិងក្រសួងធនធានទឹកនិងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្ដបាត់ដំបង និងខេត្ដបន្ទាយមានជ័យដើម្បីនាំទឹកពីស្ទឹងបវេលឆ្ពោះមកកាន់ដងស្ទឹងមង្គលបុរីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកជាលទ្ធផលប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងស្រុកមង្គលបុរី អាចមានទឹកប្រើប្រាស់វិញហើយ ។លោកឡុងពុនអភិបាលស្រុមង្គលបូរីបានថ្លែងឱ្យដឹងថានៅរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ ២០១៥នេះប្រជាពលរដ្ឋនៅតាមបណ្ដាឃុំទាំង៦របស់ស្រុកមង្គលបុរី អាចទាញយកទឹកប្រើប្រាស់ពីដងស្ទឹងមង្គលបូរីជាបណ្ដើរៗហើយ ក្រោយពីមានភាពរីកស្ងួតអស់ពេលជាច្រើនខែកន្លងមកនោះ ។លោកអភិបាលស្រុករូបនេះបានបញ្ជាក់ថា ក្រោយមានការណែនាំពីសំណាក់លោកកែគឹមយ៉ានប្រធានក្រុមថ្នាក់ជាតិចុះជួយខេត្ដបន្ទាយមានជ័យលើបញ្ហានេះរួចមក ក្រុមការងារនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់បាននឹងកំពុងបន្ដអន្ដរាគមន៍នាំទឹកទៅចែកចាយនិងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋតាម បណ្ដាភូមិ ឃុំ ទូទាំងស្រុកតែម្ដងលែងមានការខ្វះខាតទឹកប្រើប្រាស់ទៀតហើយ ។ប្រជាពលរដ្ឋនៅស្រុកមង្គលបូរីនោះពិត ជាមានការសប្បាយរីករាយយ៉ាងខ្លាំងនិងអរគុណដល់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជានិងក្រុមការងារទាំងអស់ដែលបានជួយអន្ដរាគមន៍ភ្លាមៗ ក្នុងការនាំទឹកពីស្ទឹងបវេលខេត្ដបាត់ដំបងជូនពួកគាត់ដែលខ្វះខាតទឹកប្រើប្រាស់ ក្នុងគ្រួសារអស់រយៈពេលជាយូរថ្ងៃមកនោះ ។imageសូមបញ្ជាក់ថា ក្រុមការងារមន្ទីរ ធនធាន ទឹកខេត្ដបាត់ដំបង និងខេត្ដបន្ទាយ មានជ័យ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់រដ្ឋមន្ដ្រីក្រសួងធនធានទឹកលោកលឹមគានហោបានបើកប្រតិបត្ដិការទាំងយប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៥ ដោយចុះ ទៅបើកទ្វារទឹក ចេញពីស្ទឹងបវេល ឆ្ពោះទៅស្ទឹងមង្គលបុរី សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅក្នុងស្រុមង្គលបូរីនោះឡើងវិញហើយ ៕image (2) image (1)