សៀមរាប៖ បទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ ត្រូវបានឈ្មួញធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ដោយពុំត្រូវបានហាមឃាត់ ពីសំណាក់មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ សូទ្រនិគមន៍ឡើយ ថែមទាំងបណ្តែតបណ្តោយឲ្យមានការដឹកជញ្ជូន យ៉ាងអាណាធិបតេយ្យ ។ជាក់ស្តែងនៅព្រឹកថ្ងៃទី ២ខែ មិថុនាឆ្នាំ២០១៥ រ៉ឺម៉កដឹកឈើជាច្រើនគ្រឿង បានដឹកឈើប្រភេទលេខ២ ចេញពីឃុំខ្វាវ ស្រុកជីក្រែង ឆ្លងកាត់ស្រុកសូទ្រនិគមន៍ យកទៅទំលាក់នៅឃុំកំពង់ឃ្លាំង ដើម្បីដាក់ដេប៉ូឈើ. ដោយសកម្មភាពដឹកឈើដោយខុសច្បាប់នេះ ត្រូវបានឈ្មួញមានការត្រូវរ៉ូវគ្នា ជាសមត្ថកិច្ចជំនាញអស់ហើយ ទើបពុំអាចធ្វើការបង្ក្រាបបាន។
តាមការឲ្យដឹងពីលោក ម៉ុន ម្ចាស់រ៉ឺម៉កដឹកឈើ បានឲ្យដឹងថា នៅតាមផ្លូវត្រូវបានបង់ឲ្យទៅសមត្ថកិច្ចគ្រប់ស្ថាប័ន ជាពិសេសមេព្រៃ. លោកបានប្ជា្ក់ថា នៅព្រឹកថ្ងៃទី ២ខែ មិថុនាឆ្នាំ២០១៥ លោកបានដឹកឈើតាមរ៉ឺម៉ក មកដល់សង្កាត់រដ្ឋបាលព្រៃឈើ ជីក្រែង ត្រូវបានលោក ថៃ កឹមសុង មេព្រៃកាក់រ៉ឺម់កឈើ របស់គាត់ហើយបានទារលុយចំនួនច្រើន តែគាត់ពុំមានលុយឲ្យ ត្រូវបានលោក ថៃ គឹមសុង ដកយកទូរស័ព្ទទុក ជាថ្នូរនិងការដឹកឈើ ថែមទាំងបានឲ្យលេខទូរស័ព្ទ លេខ 097 7870230. / 017 476 880. ដើម្បីឲ្យម្ចាស់ឈើរកលុយទៅលោះយកទូរស័ព្ទមកវិញ។
មហាជនបានរិះគន់ថាសមត្ថកិច្ចមេព្រៃដែលប្រចាំការនៅតាមដងផ្លូវ មិនបង្ក្រាបទេសម្រាប់ឈ្មួញ ដឹកដឹកឈើរកស៊ីប្រចាំផ្លូវ តែនិងបង្ក្រាបអោយអស់សម្រាប់ប្រជាពលរដ្ឋក្រីក្ររ ដែលដឹកឈើបន្តិចបន្តួចយកមកធ្វើផ្ទះ ថែមទាំងសួររកនេះរកនោះជាច្រើនហេតុផល ពាក់ព័ន្ឋទៅនឹងការដឹកឈើ តែចុងក្រោយបញ្ចប់ត្រឹមលុយ ដូច្នេះពួកគាត់បានសំណូមពរ ឲ្យមានសមត្ថកិច្ច មានការយកយល់ ដល់អ្នកក្រីក្ររផង ហើយសូមឲ្យរឹតបន្តឹងទប់ស្កាត់ការដឹកជញ្ជូនឈើដោយខុសច្បាប់។
ដោយ ប៊ុន រដ្ឋា រូបភាព ឧត្តម