បើកវគ្គបំប៉នហ្វឹកហ្វឺនកលយុទ្ធដល់នាយ នាយរង និងពល អាវុធហត្ថប្រចាំត្រីមាសទី១

0

វគ្គបំប៉នហ្វឹកហ្វឺនកលយុទ្ធដល់នាយ នាយរង ពលអាវុធហត្ថខេត្តព្រះសីហនុរយះពេល២០ថ្ងៃ បើកព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកឧត្តមសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
តាមរបាយការហ្វឹកហ្វឺនកលយុទ្ធបានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល២០ ថ្ងៃគឺចាប់ពីថ្ងៃទី០២ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ មានរយះពេល១២០ម៉ោង ដែលមានសិក្ខាកាមចូលរួមចំនួន ៦០នាក់ មកពីគ្រប់កងឯកភាព ចំណុះកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលមានគ្រូឧទ្ទេសនាមចំនួន១០នាក់ ដែលជានាយអាវុធហត្ថក្នុងអង្គភាព ។ វគ្គកលយុទ្ធនេះក្នុងគោលបំណងឲ្យនាយ នាយរង និងពលអាវុធហត្ថយល់ដឹងពីយុទ្ធវិធីប្រយុទ្ធ ពួនប្រយុទ្ធ ក្រុមប្រយុទ្ធ វាយលុកទីតាំងខ្មាំងឲ្យមានសមត្ថភាពខ្ពស់ ដើម្បីបម្រើការប្រយុទ្ធលើខ្មាំងសត្រូវក្នុងសមភូមិឪ្យទទួលបានជោគជ័យ ។
ឯកឧត្តមមេបញ្ជាការបានបន្តថា យោងតាមបទបញ្ជារឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស អង្គភាពត្រូវរៀបចំបើកវគ្គកលយុទ្ធដល់នាយ នាយរង និងពលអាវុធហត្ថទាំង២៥ រាជធានី ខេត្ត ធ្វើការហ្វឹកហ្វឺនកលយុទ្ធ ដើម្បីស្វែងយល់ប្រមូលផ្តុំគ្នាហ្វឹកហ្វឺនឪ្យមានជំនាញច្បាស់បន្ថែមទៀត ។
លោកឧត្តមសេនីយត្រី ហេង ប៊ុនទី បានផ្តាំផ្ញើដល់កងរាជអាវុធហត្ថត្រូវចងចាំនូវអនុសាសន៍ឯកឧត្តមនាយឧត្តមសេនីយ សៅ សុខា ដែលបានដាក់ចេញនូវលក្ខខណ្ឌ ៥ចំណុច គឺទី ១ អាវុធហត្ថត្រូវស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ តាមតួនាទីភារកិច្ច ។ ទី២ អាវុធហត្ថត្រូវស្អាតស្អំកុំកឹបកេងទ្រព្យសម្បត្តិជាតិ កុំប្រព្រឹត្តអំពើពុករលួយខុសច្បាប់ មិនគេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់រដ្ឋ ។ ទី៣ អាវុធហត្ថសុភាពរាបសារ មានសីលធម៌ ទន់ភ្លន់ ឪនលំទោនជាមួយប្រជាជននិងមហាជន ។ ទី៤ មានភាពឈ្លាសវៃ ត្រូវហ្វឹកហ្វឺនរៀនសូត្រ ស្រាវជ្រាវ ពិចារណាឪ្យបានទូលំទូលាយជាប្រចាំ ។ និងទី៥ អាវុធហត្ថអង់អាច មានភាពក្លាហាន( មានឆន្ទះប្រយុទ្ធ ប្តូរផ្តាច់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងជាមួយខ្មាំងសត្រូវ ។ ដើម្បីប្រែក្លាយអង្គភាពអាវុធហត្ថជាអង្គភាពគំរូ ហើយការងារនេះយើងធ្វើដូចភ្លៀងរលឹម ដើម្បីឲ្យអាវុធហត្ថបំពេញការងារទទួលបានជោគជ័យ ។IMG-20150602-WA0062
លោកឧត្តមសេនីយត្រី ហេង ប៊ុនទី ផ្តាំផ្ញើដល់សិក្ខាកាមត្រូវយកចិត្តទុកដាក់សិក្សា ស្តាប់គ្រួឧទ្ទេសនាមនៅពេលត្រឡប់ទៅអង្គភាពវិញយកចំណេះដឹង ជំនាញដែលបានសិក្សាទៅបំពេញការងារនៅក្នុងអង្គភាពឲ្យចំទិសដៅ ពិសេសគោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ៕IMG-20150602-WA0018 IMG-20150602-WA0016 IMG-20150602-WA0015 IMG-20150602-WA0013