ក្រចេះ ៖ កម្លាំងចម្រុះរបស់គណះបញ្ជាកាឯកភាពស្រុកចិត្របុរី ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃអត់ ច្បាប់មួយកន្លែង ស្ថិតនៅក្នុងឃុំថ្មី ស្រុកចិត្របុរី ជាប់និងព្រំប្រទល់ខេត្តមណ្ឌលគីរី កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ម្សិលម៉ីញនេះ ដោយរឹបអូសបានម៉ាស៊ីនឈូស អារជ្រៀក និងឈើរាប់រយកំណាត់ផងដែរ ។
កាចុះបង្ក្រាបទីតាំងសិប្បិកម្មខាងលើគឺកម្លាំងចម្រុះរបស់គណះបញ្ជារការឯកភាពស្រុក ដឹកនាំ ដោយ លោក អួង សម្បត្តិ អភិបាលរងស្រុកចិត្របុរី បានធ្វើការរឹបអូសបាន ម៉ាស៊ីនអារ មួយគ្រឿង តាបឈូស ១និង ម៉ូទ័រ២គ្រឿង ឈើសុក្រំ ជាង២០០ កំណាត់ រួមនិងសំភារះ មួយចំនួនទៀត រីឯម្ចាស់ ត្រូវបានរត់គេចខ្លួនបាត់ខណះដែលសមត្ថកិច្ចចុះដល់ទីតាំង។
ចំណែកលោកកែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានបញ្ជាក់ឲ្យដឹងទៀតថា វត្ថុតាំងឈើ រួមនិងសំភារះដែលសមត្ថកិច្ចរឹបអូសបាន ត្រូវបាននាំមករក្សាទុកបណ្តោះអាសន្ន នៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដើម្បីវិធានការបន្ត។
គួរបញ្ជាក់ថាទីតាំងសិប្បកម្មកែឆ្នៃជាច្រើនកន្លែង នៅក្នុងខេត្តក្រចេះ ត្រូវបានគេដឹងថាមានជនជាតិវៀតណាមជាច្រើន បាននិងកំពុងសំងំលាក់ខ្លួន ធ្វើអាជីវកម្មកែឆ្នៃ ហើយមួយចំនួនគឺមិនទាន់មានច្បាប់ គ្រប់គ្រាន់ ពិសេសនោះគឺនៅក្នុងក្រុងក្រចេះ និងស្រុកសំបូរ ។
ប្រភពពលរដ្ឋនៅឃុំរលួសមានជ័យ បានឲ្យដឹងថា សព្វថ្ងៃនេះ មានរោងសិប្បកម្មគ្មានច្បាប់ ជាច្រើនកន្លែង ដែលធ្វើសកម្មភាពនៅតំបន់នោះ បាននិងកំពុងតែធ្វើសកម្មភាពយ៉ាងចំហរ តែសមត្ថកិច្ចជំនាញហាក់បីដូចជាធ្វើ មិនឃើញ ហើយសិប្បកម្មខ្នាតធំទាំងប្រមាណជា១០កន្លែងដែលកំពុងតែបោះទីតាំង ក្នុងឃុំរលួសមានជយ័ ស្រុកសំបូរ ដែលមានសុទ្ឋតែជាជនជាតិវៀតណាម ផងដែរ។
ពលរដ្ឋនៅរស់តំបន់នោះបានរិះគន់ចំពោះមន្ត្រីជំនាញថា បើពលរដ្ឋខ្មែររកស៊ីដឹករម៉ក ឬគោរយន្តតិចតួច ចាប់បង្ក្រាប តែបែជាបើកដៃអោយជនជាតិវៀតណាមមក កាប់បំផ្លាញឈើមកធ្វើសិប្បកម្មយ៉ាងអណាធិបតេយ្យទៅវីញ ។




































