ដីព្រៃ​សហគមន៍​ព្រៃឈើ​ភូមិ​ព្រ​ងិ​ល ត្រូវ​ជនខិលខូច កំពុង​ឃុបឃិត​គ្នា​ឈូសឆាយ រំលោភ​យ៉ាង​អាណាធិបតេយ្យ​

0


​ ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រ​ងិ​ល បាន​រាយការណ៍​ថា ដីព្រៃ​សហគមន៍​ព្រៃឈើ ភូមិ​ព្រ​ងិ​ល ក៏ដូចជា​ដីព្រៃ​មិនមែន​សហគមន៍ ត្រូវបាន​គេ​ឃុបឃិត​គ្នា យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​រាល់ថ្ងៃ តែ​មេព្រៃ​សង្កាត់​អះអាងថា មិន មែន​ក្នុង​ដែន​សហគមន៍​ទេ ។ ប្រភពព័ត៌មាន​ខាងលើ បាន​បញ្ជាក់ថា សកម្មភាព​គេ​ឃុបឃិត​គ្នា យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ ដណ្ដើម​គ្នាយ​កដី​ខាងលើ គេ​សង្កេតឃើញ​ត្រង់ចំណុច​ជើងភ្នំ ខ្នង​ត្រ​ង៉ា​យ និង​សហគមន៍​ព្រៃឈើ ភូមិ​ព្រ​ងិ​ល ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក និង ភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្ដ​ពោធិ៍សាត់ ។​
​ប្រភព​បន្ដទៀតថា សកម្មភាព​នេះ កើតមាន​យូរ​មកហើយ ដោយមាន​ត្រាក់ទ័រ​បំពាក់​ប៉ែល​ឈូស​ព្រៃ​ច្រើន​គ្រឿង ឈរ​នៅ​ទីនោះ ក៏ដូចជា​គ្រឿងចក្រ​ប្រភេទ​អា​ប៊ុល​ផងដែរ ។ រហូត​មានទំនាស់​គ្នា រវាង ប្រជាពលរដ្ឋ នឹង​ប្រជាពលរដ្ឋ​ខ្លះ ដោយ​ខាង​ភូមិ​ព្រ​ងិ​ល ចោទ​ទៅខាង​ភូមិ​ស្វាយប៉ាក រំលោភ​ចូល​ដី​ពួកគេ ដែល​យើង​មើល​តាម​រូបភាព​សុទ្ធ​តែព្រៃ ។​
​ប្រភព​បញ្ជាក់ថា ដីព្រៃ​ខាងលើ គេ​បាន​ជួល​គ្រឿងចក្រ មក​ឈូស​ផង ភ្ជូ​រ​ផង ក្នុង​១​ហិកតា តម្លៃ​២​លាន​រៀល អ្នករំលោភ​ឈូស​បំផ្លាញ​ព្រៃ យក​ដី​ខាងលើ សុទ្ធសឹងតែ​ជា​អ្នកមាន​ធនធាន ហើយ​មាន​អ្នក​នៅ​ពី​ក្រោយខ្នង​ទៀត ទើប​ពួកគេ​ធ្វើបាន​ដូច្នេះ ។​p4
​បញ្ហា​ខាងលើនេះ លោក អិន ចន្ទ​ហេ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រ​ងិ​ល បាន​ប្រាប់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៥ ថា ពិត​ជាមាន​ករណីនេះ​មែន តែ​នៅក្រៅ​សហគមន៍​ព្រៃឈើ​នោះទេ ហើយ​កន្លងមក លោក​បាន​បង្ក្រាប​ជា​ញឹកញាប់​ដែរ ប៉ុន្ដែ​ដូច​វែក​ចក​អ៊ីង​ចឹ​ង ៕p31 p2 p1