ស្ទឹងត្រែង៖ស្ត្រីសង្ស័យម្នាក់ពាក់ព័ន្ធទៅនិងការចែកចាយគ្រឿងញៀនត្រូវបានកំលាំងអធិការដ្ឋាននគរបានស្រុកថាឡាបរិវ៉ាត់ចាប់បញ្ជូនពីជិតព្រំដែនកម្ពុជាឡាវនាំខ្លួនមកកាន់ស្នងការដ្ឋនគរបាលខេត្តកាលពីព្រលប់ទី០១ ខែមិថុនាឆ្នាំ២០១៥។
ស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួននៅវេលាម៉ោង២និង៣០នាទី នៅចំនុចផ្ទះជនសង្ស័យស្តិតក្នុង ភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាមួយនិងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(WY)ចំនួន១៤៩គ្រាប់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
លោកសែមស៊ីថាអធិការស្រុកថាឡាបរិវា់ត់បញ្ចាក់ថា៖ស្ត្រីសង្ស័យមានឈ្មោះហ៊ួនចាន់ស៊ីមានទីលំនៅភូមិកោះល្ង ឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជនសង្ស័យធ្វើសកម្មភាពជួញដូរគ្រឿងញៀនដែលជាមុខសញ្ញាមួយត្រូវបានកំលាំងប៉ុស្តិនគរបាលឃុំព្រះរំកិលតាមដានយូមកហើយទើបថ្ងៃនេះរកឃើញភស្តុតាងជាក់ស្តែងធ្វើការឃាត់ខ្លួនតែម្តង។
លោកអធិការបញ្ជាក់ថា៖នៅដើមឆ្នាំ២០១៥នេះកំលាំងអធិការស្រុកបង្ក្រាបបាន៣ករណីហើយព្រមទាំងឃាត់ខ្លួនេះនសង្ស័យបានចំនូន៤នាក់ចាត់ការទៅតាមនិតិវិធី។
លោកអធិការអះអាងថា៖អនុវត្តតាមបទបញ្ចាកំលាំងអធិការនគបាលស្រុកនិងប្តេជ្ញាបំពេញការងារនេះបន្តទៀតដោយមានការចង្អុលបង្ហាញពីលោកម៉ៅ តារ៉ាស្នងការដ្ឋាននគរបាលខេត្ត ក្រោមការស៊ើបអង្កេតឈានទៅធ្វើការបង្ក្រាបជាបន្តបន្ទាប់។
ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់សំណូមពរឲ្យសកត្ថកិច្ចរឹងបន្តឹងការងារកង្ក្រាបបទល្មើសគ្រឿងញៀន នេះឲ្យបានឆ្លើយតបទៅនិងគោលបយោបាយភូមិឃុំបានសុវត្ថិភាព ដើរទន្ទឹមគ្នាគឺបង្ការ បង្កាប និងលប់បំបាត់។
លោកអធិការបន្ថែមថា៖ជនសង្ស័យនេះត្រូវនាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ បន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី០២មិថុនានេះ ដើម្បីចាត់ការតានីតិវិធី៕




































