កំពង់ឆ្នាំង៖លោកគ្រូបង្រៀនម្នាក់បានរងរបួសធ្ងន់ និងបានស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបន្ទាប់ពីគាត់បានជិៈម៉ូតូ ដួលដោយខ្លួនឯងរបួសប្រអប់ជើង បាក់ឆ្អឹងជំនី២ និងបែកថ្លើម ។ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ នៅផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖បុរសរងគ្រោះជាគ្រូបង្រៀនមានឈ្មោះ សេងចន្ថា អាយុ៥២ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។សាក្សីបានឃើញងេតុការណ៍នេះបាននិយាយថា៖ គេបានឃើញជនរងគ្រោះបើកម៉ូតូ ក្នុងស្ថានភាពស្រវឹង តាមផ្លូវក្រាលកៅស៊ូក្នុងខេត្តពីត្បូងមកជើង គឺសំដៅមកផ្ទះនិងបានដឹងថា បានជិៈម៉ូតូដួលម្តងហើយ។
ក្រោយមកជនរងគ្រោះបានលើកម៉ូតូព្យាយាមជិៈមកផ្ទះជាបន្តទៀត ប៉ុន្តែពេលមកដល់ជិតផ្ទះក៏ស្រាប់តែបានដួលម្តងទៀត បណ្តាលអោយរងរបួសធ្ងន់ ភា្លមនោះសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលកំពង់ឆ្នាំង បានឃើញក៏បានជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្ត ប៉ុន្តែពេលដល់មន្ទីរពេទ្យខេត្ត ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់មកសពជនរងគ្រោះត្រូវបានដឹកមកដាក់នៅសាលាបុណ្យបុណ្យភូមិកណ្តាល ដើម្បីអោយសមត្ថកិច្ចនគរបាលពិនិត្យនិងធ្វើកោសល្យពិច្ច័យ ។
មន្ត្រីជំនាញក្រោយពេលពិនិត្យសពជនរងគ្រោះហើយនោះបានសន្និដ្ឋានអោយដឹងថា៖ ជនរងគ្រោះពិតជាស្លាប់ដោយសារដួលម៉ូតូពិតមែ នគឺ របួសប្រអប់ជើង បាក់ឆ្អឹងជំនី២ និងបែកថ្លើមដោយសារដៃម៉ូតូដួលជុងដើមទ្រូង បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅសាលាបុណ្យភូមិកណ្តាលក្បែរផ្ទះជនរងគ្រោះ ៕



































