ភ្នំពេញ ៖ សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានផ្ទះលោកមន្ត្រីប៉ូលិសម្នាក់អាងអំណាចរបស់ខ្លួនតែងតែរំលោភសិទ្ធិដល់អ្នកជិតខាង ដូចជាចតរថយន្តពាសពេញផ្លូវហាក់បីដូចជាផ្លូវនេះមន្ត្រីប៉ូលិសរូបនោះទិញដាច់អញ្ចឹង ទើបបានជា
ប្រជាពលរដ្ឋជិតខាងមិនសុខចិត្តក៏ប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចអោយចុះមកដោះស្រាយចំពោះបញ្ហានេះអោយបានសមស្រប។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៤ តាមបណ្ដោយផ្លូវ២៦៥ ត្រង់ចំណុចច្រកចូលផ្សារសំណង់១២ ស្ថិតក្នុងភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
បើតាមការអោយដឹងពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ១៣ខាងលើនេះបានអោយដឹងថា ចំពោះរឿងរ៉ាវដែលម្ចាស់ផ្ទះខាងលើនេះតែងតែរំលោភសិទ្ធិមកលើពួកគាត់ធ្វើអោយពួកគាត់ទ្រាំមិនបានមានតែសុំអោយអាជ្ញាធរមានសមត្ថកិច្ចមេត្តាដោះស្រាយបញ្ហានេះអោយពួកគាត់ផងព្រោះថាម្ចាស់ផ្ទះខាងលើនេះអាងថាខ្លួនមានអំណាចទើបមិនចេះយោគយល់ដល់អ្នកជិតខាងបែបនេះ។
ចំពោះបញ្ញានេះផងដែរយើងមិនទាន់បានទទួលប្រភពអោយបានច្បាស់ពីម្ចាស់ផ្ទះដែលត្រូវគេស្គាល់ថាជាមន្ត្រីប៉ូលិសខាងលើនេះនៅឡើយទេ ព្រោះដោយសារសមត្ថកិច្ចចុះមកដល់កន្លែងកើតអោយបញ្ចប់បញ្ហាចូលទៅក្នុងផ្ទះនិងរង់ចាំថ្ងៃស្អែកចាំដោះស្រាយគ្នា៕