វៀតណាម​លួច​សាងសង់​រូបសំណាក​ព្រះ​ម៉ែ​គួ​ន​ស៊ី​អ៊ី​ម​នៅក្នុង​ព្រៃ​ជ្រៅ​បំណង​វាទទី​យក​ដីព្រៃ​ជា​កម្ម​សិទ្ធ ត្រូវបាន អាជ្ញាធរ​ស្រុក​ស្វាយ​លើ​ចុះ​ផ្អាក​ការសាងសង់​

0


​សៀមរាបៈ មានការ​ភ្ញាក់ផ្អើល ដោយសារ​តែមាន​ក្រុម​ជនបរទេស បាន​លបលួច​សាងសង់​រូបសំណាក ព្រះ​ម៉ែ​គួ​ន​ស៊ី​អ៊ី​ម និង​រូប​លោកយាយ នៅក្នុង​ព្រៃ​ស្ងាត់ ស្ថិតនៅ ក្នុងភូមិ​ចាក់​ជ្រុំ ឃុំ ក​ន្ធួ​ត ស្រុក​ស្វា​លើ ខេត្តសៀមរាប ចម្ងាយ​ពី​ភូមិ ១០​គ​.​ម ដោយ​ពុំ​មានការ​ផ្តល់ដំណឹង​ដល់​អាជ្ញាធរ និង​គ្មាន​ច្បាប់​អនុញ្ញាតិ​ក្នុងការ​សាងសង់​។​20150602_131733
​លោក ស៊ិ ប៊ុន​ស៊ិន អភិបាលស្រុក​ស្វាយ​លើ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះទៅ​ធ្វើការ​ផ្អាក​កា​សាងសង់ កាលពី​ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៥ ដោយសារតែ​ពុំមាន​ច្បាប់ និង​ពុំមាន​ផ្តល់ដំណឹង​ដល់​អាជ្ញាធរ ជាពិសេស​តំបន់​ព្រៃ​នេះ គឺជា​តំបន់​ព្រៃ​ហាមឃាត់​មិន​ឲ្យ​បុគ្គល​ណា​សាងសង់​លំនៅដ្ឋាន​នោះទេ តែ​បែរ​ជាមាន​ក្រុម​ជនបរទេស អែម​លួច​មក​សាងសង់ បំ​ម្រុ​ង​ធ្វើជា​ព្រះវិហារ​របស់​សាសនា ពួកគេ ការសាងសង់​នេះ ត្រូវបាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​មហាជន ដែល​នឹកស្មាន​មិន​ដល់​ថា ខ្លួន​ជា​ជនបរទេស​សោះ ហេតុអ្វី បានជា​ហ៊ាន​លួច​សង់​ទីតាំង​របស់ខ្លួន​ដោយ​អាណាធិបតេយ្យ ។​20150602_131742
​ប្រភព​ពត៌មាន​នៅ​ទីតាំង​សាងសង់ ខណៈពេលដែល​អ្នក​ពត៌មាន​ចុះទៅ​ថត និង​សុំ​សម្ភាស​ជាមួយ​លោក លីន បៀ​ន ជា​ជនជាតិ​វៀតណាម គឺ​ពុំ​អាច​យក​ជា​ផ្លូវការ​បាន​ទាំងអស់ ដោយ​មិនដឹងថា ការសាងសង់​នេះ​មាន​គោលបំណង​អ្វី​នោះទេ ព្រោះ​អ្នកយាម និង​ជាង ពុំ​អាច​និយាយ​ភាសា​ខ្មែរ​បាន ជាហេតុ​ធ្វើ​ឲ្យ​មានការ​ងឿ​ហ​ឆ្ងល់ ។​
​លោក ស៊ិ ប៊ុន​ស៊ិន អភិបាលស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា ក្រុម​នេះ​បាន​លួច​សាងសង់ ដោយ​ពុំបាន​ផ្តល់ដំណឹង និង​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​នោះទេ ហើយ​ការសាងសង់​នេះ ត្រូវបាន​លួច​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ គឺ​ចាប់ផ្តើម​សាងសង់​តាំងពីដើម​៥ លោក​ទើប​ទទួល​ពត៌មាន​បាន ទើបបាន​ដឹកនាំ​កម្លាំង​ចុះទៅ​ផ្អាក ហើយ​ត្រូវបាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ក្នុងនោះ​មាន ឈ្មោះ តាំង មិន ជា​ម្ចាស់ ជនជាតិ​វៀតណាម តែ​អួតខ្លួន​ថា​ជា​កម្ពុជា ចំណែក​៣​នាក់​ទៀត​ជា​ជនជាតិ​វៀតណាម​ទាំងអស់​។​
​ដោយ ប៊ុន រដ្ឋា20150602_131600 20150602_131514 20150602_131509 20150602_131459 20150602_131628