លោក​អភិបាលខេត្ត​បញ្ជា​ឲ្យ​ស្តារ​អូរ​គៀប​ដៃ​ស្ទឹង​សិរីសោភ័ណ​ប្រវែង​១,០០០​ម៉ែត្រ​ការពារ​រំដោះ​ទឹកជំនន់​

0

​ខេត្តបន្ទាយមានជ័យ​៖​ថ្មីៗ​នេះ​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​មន្ត្រី​ក្រោម​ឧ​វ៉ាត​ចុះ​ស្តារ​អូរ​គៀប​ដែលជា​ដៃ​ស្ទឹង​សិរីសោភ័ណ​ដែលមាន​ប្រវែង​១,០០០​ម៉ែត្រ​ដើម្បី​ការពារ​រំដោះ​ទឹកជំនន់​និង​ផ្តល់​ប្រព័ន្ធ​ទឹក​សម្រាប់​ប្រើប្រាស់​ស្រូវស្រាល​ក្នុងស្រុក​.​ក្រុង​ចំនួន​២image​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​។ លោក​គោ​ស៊ុំ​សារឿ​ត​បាន​ឲ្យ​លោក​យឹម​ប៊ុន​រ៉ុ​ម​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​និង​ក្រុមការងារ​ចុះ​ស្តារ​ប្រព័ន្ធ​ទឹកអូរ​គៀប​ដែលជា​ដៃ​ស្ទឹង​សិរីសោភ័ណ​ដែលមាន​ប្រវែង​១.០០០​ម៉ែត្រ​និង​ទទឹង​ប្រវែង​១០​ម៉េ​ត្រ​ជម្រៅ​៣​ទៅ​៤​ម៉ែត្រ​ដែល​ស្ថិតនៅ​ភូមិ​គៀប​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។
​លោក​បាន​បញ្ជាក់ទៀតថា​៖​ការ​ស្ថា​រ​ប្រព័ន្ធ​អូរ​គៀប​នេះ​គឺ​សម្រាប់​ការពារ​ទឹកជំនន់​ដែល​ជន់​លិច​នៅ​ផ្នែក​ខាងលិច​ផ្លូវជាតិ​លេខ​៥​ដែល​ត្រូវបាន​ជន់​លិច​២​ឆ្នាំ​ជាប់​គ្នា​បណ្តាល​ឲ្យ​ប៉ះពាល់​និង​ខូចខាត​ដល់​កសិផល​ប្រជាកសិករ​ក្នុង​ខេត្ត​យ៉ាងខ្លាំង​កន្លងមក​។​ដូច្នេះហើយ​ទើប​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​ស្តារ​ប្រព័ន្ធ​អូរ​គៀប​នេះ​ដែល​ត្រូវបាន​គោក​រាក់​ពេល​ខែប្រាំង​និង​ពេល​ខែវស្សា​វិញ​ប្រព័ន្ធ​ទឹក​ហូរ​នេះ​បណ្តាល​ឲ្យ​ទឹក​ជន់​លិច​ស្ទើរតែ​រាល់​ឆ្នាំ​។image (1) លោក​យឹម​ប៊ុន​រ៉ុ​ម បាន​បន្តថា​ក្រោយពេល​ស្តារ​អូរ​គៀប​ដែលជា​ដៃ​ស្ទឹង​សិរីសោភ័ណ​បាន​រួចរាល់​ហើយ​គឺ​វា​អាច​រំដោះ​ទឹកជំនន់​និង​ផ្តល់​ប្រយោជន៍​ជា​ប្រព័ន្ធ​ទឹក​សម្រាប់​ប្រើប្រាស់​ស្រូវស្រាល​ដល់​ប្រជាកសិករ​ក្នុង​ក្រុង​សិរីសោភ័ណ​និង​ស្រុក​មង្គល​បូរី​លើ​វិស័យ​កសិផល​ទៀតផង​៕