កងកំលាំង​អាវុធហត្ថ​មួយក្រុម​បាន​ចុះជួយ​ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រយះពេល​កន្លងមក​

0

​ខេត្តបន្ទាយមានជ័យ​៖​នៅ​រសៀល​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៥ លោក​វរៈសេនីយ៍ឯក ស៊ុន​សម្បត្តិ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​ឱ​បូ​រិន្ទ​ម​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​ប្រតិភូ​និង​កងimageកំលាំង​អាវុធហត្ថ​ព្រមទាំង​ក្រុមការងារ​ស្រុក ឃុំ បាន​ចុះជួយ​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែលមាន​ឈ្មោះ ភាន​សារិន ភេទ ប្រុស អាយុ ៥៨​ឆ្នាំ ប្រពន្ធ ឈ្មោះ ខុម ស្រី អាយុ ៥៧ ឆ្នាំ​ដែល​គ្រោះថ្នាក់​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​យប់​ថ្ងៃទី​១ ខែ មិថុនា ឆ្នាំ ២០១៥​កន្លងមកនេះ ស្ថិតនៅ​ភូមិ ស្រះ​រាំង ឃុំ ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​លោក ឱ​បូ​រិន្ទ និង​ក្រុមការងារ​ខេត្ត​បាន​ជួយឧប្បត្ថម្ភ​ជា​សម្ភារៈ​រួមមានៈ​ឈើ ផ្លាន​៥​គុណ​៥​ប្រវែង​៨​ម៉ែត្រ​ចំនួន​៧​ដើម​ស័ង្កសី​ប្រវែង​២​ម៉ែត្រ ចំនួន​២៤​សន្លឹក​ដែកគោល​សំរាប់​វ៉ៃ​ឈើ​និង​ស័ង្កសី​មួយចំនួន​សរុប​ជា​image (1)ថវិកា អស់​ចំនួន ៨០៩.៥០០​រៀល​ក្នុងឱកាស​នោះដែរ​លោក វរៈសេនីយ៍ឯក​ស៊ុន​សម្បត្តិ​បាន​ប្រសាសន៍ថា​ពេល​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ឫ​គ្រោះថ្នាក់​ធម្មជាតិ​ដោយ​ប្រការ​ណាមួយ​អង្គភាព​អាវុធហត្ថ​និង​ក្រុមការងារ​គឺ​តែងតែ​ចុះជួយ​ដោយ​មិន​ប្រកាន់​និនាការ​នយោបាយ​ថា​គណៈបក្ស​នេះ​គណបក្ស​នោះឡើយ​៕​