​ភ្លៀង​បើក​ថ្ងៃ​ប្រើ​កាស់​ស្ដាប់​បទ​ចំរៀង​ដើរ​ដេញគោ​ក្របី​តាម​វាលស្រែ​ត្រូវ​រន្ទះបាញ​ស្លាប់​មួយ​រំពេច​

0

​ពោធិ៍សាត់​៖ ក្មេងប្រុស​ជា​កូន​កសិករ​ម្នាក់​ត្រូវបាន​ដេក​ដួល​ស្លាប់​កណ្ដាល​វា​ស្រែ​ទាំង​កាស់​ស្ដាប់​ចម្រៀង​ជាប់​និង​ត្រចៀក​ទាំងសងខាង គួ​ឲ្យ​សង្វេក​បំផុត  ខ​ណះ​ពេលដែល​ក្មេងរងគ្រោះ​កំពង​ដេញគោ​ក្របី​វិល​ទៅផ្ទះ​វិញ ត្រូវបាន​ឃាតករ​ធម្មជាតិ​ដោយ​រន្ទះបាញ់​ក្រោម​ផ្ទៃimageមេឃ​បើក​ថ្ងៃ​ចែស​កំពុង​បង្អុរ​ដំណក់ទឹកភ្លៀង ស្រិចៗ ​ហែ​តុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​ង​៤​និង​៥​នាទី​ល្ងាច​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៥ ស្ថិត​ត្រង់ចំនុច​បឹង​គ្រាក់ ក្នុង​ភួ​មិត្រ​ពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​បើតាម​សេចក្ដីរាយការណ៍​របស់​លោក ខៀវ សុខា នាយ​ប៉ុ​ស្ត៍​នគរបាល​ឃុំ​ក្បាល​ត្រាច ដែល​បានទទួល​ព័​ត៍​មាន​ផ្ទា​ល់ពី​ក្មេងៗ​ឃ្វាលគោ​ក្របី​ជាមួយ​ដែល​បានរ​ត់ម​កប​ករាប់​ឱ​ពុក​ម្ដាយ​យុវជន​រងគ្រោះ​ដែល​បានឃើញ​ហែ​តុ​ការណ៍​ផ្ទាល់​ភ្នែក​នោះ​និយាយថា មុនពេល​កើត​ហែ​តុ​យុវជន​រងគ្រោះ​ឈ្មោះ ស៊ុយ ភារ​ម្យ អាយុ​១១​ឆ្នាំ​នៅ​ភួ​មិ​កើត​ហែ​តុ​ខាងលើ​នោះ បាននាំគ្នា​ដេញគោ​ក្របី​ពី​ព្រៃរនាម​ក្រោម​ត្រង់ចំនុច​បឹង​គ្រាក់ ត្រឡប់ទៅផ្ទះ​វិញ​ព្រោះ​ល្ងាច​ហើយ ណាមួយ​ផ្ទៃមេឃ​ក៍បាន​បង្អុរ​ភ្លៀង​ស្រិចៗ​ទាំង​មាន​ពន្លឺ​ថ្ងៃ​ចែងចាំង​ទៀត ។ ពួកគេ​បាន​បន្តទៀតថា ជនរងគ្រោះ​ទើបតែ​ទិញ​ប្រដាប់​ចាក់​ស្ដាប់​ចំរៀង​បាន​នោះ បាន​បើក​ស្ដាប់​ចម្រៀង​ដោយ​ប្រើ​កាស់​ដាក់​ត្រចៀក​គេ​ទាំងពី ដេញគោ​ក្របី​បណ្ដើរ​ស្ដាប់​ចំរៀង​បណ្ដើរ រំពេច​នោះ​ក៍មាន​ពន្លឺ​ផ្លេកបន្ទោ​ល​ចោល​ពន្លឺ​ចាំង​ព្រៀក​ភ្លឺ​យ៉ា​ង​រន្ទាល រន្ទះ​ក៍បាន​បាញ់​ឈ្មោះ ភារ​ម្យ នោះ​ដួល​ទាំង​ជំហ​ទៅ​និង​ដី ស្លាប់​ភ្លាម​មួយ​រំពេច​ទាំង​កាស​ជាប់​និង​ត្រចៀក​តែម្ដង ដោយ​ឃើញ​ដូច​ច្នោះ ពួកគេ​ក៍​រត់​មក​ប្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ ហើយ​រៀបរាប់​ដូចខាងលើ​ដើម្បី​ឲ្យ​ទៅយក​សា​សព​មក​ធ្វើបុណ្យ​តែម្ដង​។image (1)

​លោកពូ ឈួន នី អាយុ ៥០ ឆ្នាំ​និង​អ្នក​មីង យិន រ៉ា​ន់ អាយុ​៥២​ឆ្នាំ ត្រូវជា​ឱ​ពុក​ម្ដាយ​ជនរងគ្រោះ ដែល​រស់នៅ​ភួ​មិ​កើត​ហែ​ត​ខាងលើ ពេលលឺ​ដំណឹង​ដ៍​អ​កុស​ល្យ​នេះ​ភ្លាម​មានកា​រន្ធត់ចិត្ត​យ៉ា​ង​ខ្លាំង ដោយបាន​និយាយថា អា​ស្អី​ចាក់​ដាក់​កាស់​ស្ដាប់​ចំរៀង​និង​ទើបតែ​ទិញ​បាន​ពី​បី​ថ្ងៃ​ឲ្យ​វា​ស្ដាប់​នេះ​ទេ ព្រោះ​វា​ទា​ខ្លាំងពេក​ហើយ​អាណិត​វា​អប់សុខ​ពេល​ទៅ​ឃ្វាល​គោក្របី​អត់​អី​ស្ដាប់ ពេល​មេឃ​ភ្លៀងហើយ​វា​នៅតែ​បើក​ស្ដាប់​ទៀត ទើបបាន​មាន​គ្រោះថ្នាក់​បែបនេះ​ទៅ​។

​លោក ខៀវ សុខា ឲ្យ​ដឹងថា​សព​ត្រូវបាន​យកមក​ដំកល់​ផ្ទះ​ជនរងគ្រោះ​ដើម្បី​ធ្វើបុណ្យ​តា​ប្រពៃណី ជាមួយគ្នានេះដែរ​លោក​ក៍​សួ​ម​អំពាវនាវ​ដល​ឪ​បងប្អូន​ទាំងអស់​សួ​ម​ប្រុងប្រយ័ត្ន​នៅពេល​មេឃ​ធ្លាក់ភ្លៀង មិនត្រូវ​នៅ​កណ្ដាលវាល ដោយ​ប្រី​ឧប្បករណ៍​ជាតិ​ស្រួប​ចរន្ត​ភ្លើង​បែបនេះ​ទេ ព្រោះ​វា​ងា​និង​រងគ្រោះ​ខ្លាំងណាស់​៕