ស្លាប់​មួយ​នាក់​របួសធ្ងន់​2​នាក់​ក្នុង​គ្រោះថ្នាក់​ម៉ូតូ​បើក​បុក​គោយន្ត​ពីក្រោយ​

0

​បន្ទាយមានជ័យ​៖ គ្រោះថ្នាក់​ចរាចរ​មួយ​លើផ្លូវ​ជាតិ​លេខ​06​ចំណុច​ភូមិ​ភ្នំ​លៀប​
​ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ​កាលពី​យប់​ម៉ោង​10​ថ្ងៃទី​02-06-2015​រវាង​ម៉ូតូ​បុក​គោយន្ត​ពីក្រោយ​បណ្តាល​អោយស្លាប់​មួយ​នាក់​របួសធ្ងន់​2​នាក់​ជា​អ្នក​ជិត​ម៉ូតូ​។​IMG_4580លោក ក្លិន វិចិត្រ នាយ​ធ្នែ​ក ចរាចរ​នៃ​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានអោយដឹងថា​គ្រោះថ្នាក់​ខាងលើនេះ​កើត​ទ្បើង​ដោយ​ម៉ូតូ​01​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោៈ​ហៀ រ៉េត ភេទ​ប្រុ​អាយុ​26​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រីង​ជូរ ឃុំ​ភ្នំ​លៀប​ស្រុក​ព្រៈ​នេត្រ​ព្រៈ​ស្លាប់​នឹង​កន្លែង បាន​បើកបរ​ដឹក​អ្នកជិះ​ពីក្រោយ​2​នាក់​មាន​ឈ្មោៈ​ខួ​យ សុ​លី ហៅ​អួ​ម ភេទ​ប្រុស អាយុ​18​ឆ្នាំ រងរបួស​ធ្ងន់​-​ឈ្មោៈ​យ៉ាង ធា ប្រុស​អាយុ​21​ឆ្នាំ​រងរបួស​ធ្ងន់ អ្នករងរបួស​ទាំង​2​នាក់​នេៈ​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​ម៉ូតូ ហើយ​របួសធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កម្ពុជា ជប៉ុន ស្រុក​មង្គល​បូរី​គ​បាន​បើក​ពី​ទិសខាងកើត​មក​លិច​ស្របគ្នា​ទៅបុក​គោយន្ត​ពីក្រោយ​ដែល​បើក​ខាងមុខ​យ៉ាង​ពេញទំហឹង​។ អ្នកបើក​គោយន្ត​ឈ្មោៈ​សែម សុខន ភេទ​ប្រុស​អាយុ​39​ឆ្នាំមាន​ទីលំនៅ​ភូមិ​ជប់​រំដេង​ឃុំ​កន្ទួតស្រុក​ស្វាយ​ល​ខេត្តសៀមរាប ។​IMG_4579

មូលហេតុ​បណ្តាល​ឲ​គ្រោៈ​ថ្នាក់​គឺ​បណ្តាលមកពី​គោយន្ត​កន្ត្រៃ​គ្មាន​ភ្លើង​បំភ្លឺ​ពីក្រោយ​ឲ​គ្រប់គ្រាន់ ឯ​ម៉ូតូ បើកបរ​មាន​ល្បឿន​លឿន​នៅពេល​យប់​។​ការខូចខាត​សំភារៈ​និង​មនុស្ស​-​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​ក្រោយ​ការត្រួតពិនិត្យ​ម៉ូតូ និង​គោយន្ត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ចរាចរ ៕​IMG_4588