ធុំក្លិន​មិនសូវ​ល្អ ពី​ក្នុង​សាលាសង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​

0

បាត់ដំបង​៖ មាន​បញ្ហា​ជាច្រើន​ដែល​បានកើត​ចេញពី​ក្នុង​សាលាសង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ពាក់​ព័​ន្អ​ទៅនឹង​ការ​ពុស​ដី​ក្នុង​សង្កាត់​ជិត​ពាក់កណ្តាល​ជួល​ទៅអោយ​ឯកជន​ធ្វើជា​ក្លឹប​ហាត់ប្រាណ​ដែល​ធ្វើអោយ​បាត់បង់​នូវ​ទីវាល​សម្រាប់​ចត​រថយន្ត និង​សម្រាប់ធ្វើ​ពិធី​អ្វីមួយ និង​imageបញ្ហា​ម្យ៉ាងទៀត​គឺ​ចៅសង្កាត់​បានចេញ​វិក​យ​ប័ត្រ​ដើរ​ប្រមូលប្រាក់​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​យក​លេស​ឧបត្ថម្ភ​ទៅលើ​កំលាំង​ប្រជា​កា​ពារ​ដែលមាន​មនុស្ស​ប្រមាណ​22​នាក់​តែប៉ុណ្ណោះ​។​
ថ្មីៗ​នេះ​គេ​ស​ង្គេ​ត​ឃើញថា នៅក្នុង​សាលាសង្កាត់​ស្វាយប៉ោ មានការ​ពុស​ចែក​ដី​ជិត​
ពាក់កណ្តាល​ដើម្បី​ប្រគល់​ទៅអោយ​លោក ចាន់ សាវង្ស ក្នុងការ​បង្កើតជា​ទីតាំង​ក្លឹប​ហាត់ប្រាណ​ដែល​បង្ក​អោយ​ទីធ្លា​ក្នុង​បរិវេណ​សង្កាត់​មាន​សភាព​តូចចង្អៀត ព្រមទាំង​មានការ​កកស្ទះ​ចរាចរ​នៅ​រាល់ពេល​ល្ងាច​ផងដែរ ដោយសារតែ​យាន្ត​ជំនិះ​ដែល​អតិថិជន​នាំ​ចូលមក​ហាត់ប្រាណ​ក្នុង​ទីនេះ​។​
គួរ​រំលឹក​ដែរ​ថា កន្លងមក​កាលពី​ជំនាន់​ចៅសង្កាត់​មុន​គឺ​អ្នកស្រី នូ នារី បានរៀបចំ​ទីតាំង​ក្នុង​
សាលាសង្កាត់​យ៉ាង​ស្អាតបាត ព្រមទាំង​បាន​ទុក​ទីធ្លា​នេះ​សម្រាប់​ចា​ទីសំចត​នូវ​ម៉ូតូ និង​រថយន្ត​
ដោយមាន​ពេលខ្លះ​ទីធ្លា​នេះ​ត្រូវ​បានរៀបចំ​ជា​ពិធី​ផ្សេងៗ​ផងដែរ ដូច្នេះ​ការ​ទុក​ទីធ្លា​ធំ​ទូលាយ​នៅក្នុង​សាលាសង្កាត់​វា​មិនមែន​អត់​ប្រយោជន៍​នោះទេ ដូច្នេះ​ការ​ពុស​ដី​ជិត​ពាក់កណ្តាល​ជួល​ទៅអោយ​ឯកជន​របៀបនេះ​វា​មិន​សម​ទាល់តែសោះ​។​
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក៏មាន​សំណួរ​ជាច្រើន​ដែល​កម្ពុ​ជាថ្មី​ទទួលបាន ដោយ​គេ​ឆ្ងល់​ថា​
អោយតែ​មាន​ដី​ទំនេរ​បន្តិច​ប​ន្ទួ​ច​សាលាសង្កាត់​ហ៊ាន​ពុស​ជួល​បែបនេះ តើ​លោក​ចៅសង្កាត់​គិតថា​លុយ​ដែល​បានមកពី​ការជួល​នេះ​វា​មាន​ទំហំធំធេង​ណាស់​តើ​មែន​ទេ ព្រោះ​ទីតាំង​សាលាសង្កាត់​នីមួយៗ​គឺ​សុទ្ធតែជា​ដី​របស់​រដ្ឋ តែ​ឥឡូវ​ត្រូវបាន​ឯកជន​ក្តោប​ក្តាប់​ពាក់កណ្តាល​ទៅហើយ ប្រហែលជាតទៅ​មុខ​អាច​ជួល​ទាំង​អាគារ​សង្កា​ត​ទាំងមូល​ផង​ក៏​មិនដឹង ព្រោះ​គេ​អាច​លើក​សង្កាត់​ទៅធ្វើ​ក្បូន​នៅលើ​ស្ទឹង​សង្កែ​ក៏បាន​ដែរ ហើយ​អាច​ចំណេញ​បាន​លុយ​ជួល​ថែមទៀត​។​
ជួប​ជាមួយ​កម្ពុ​ជាថ្មី​តាមរយ​:​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង 10,46​នាទី ព្រឹក​ថ្ងៃទី​3-6-15
លោក អ៊ុក គីម ចៅសង្កាត់​ស្វាយប៉ោ​បាន​រៀបរាប់ថា ទីតាំង​នេះ​លោក​ពិតជា​បាន​ជួល​ទៅអោយ​លោក​ចាន់ សាវង្ស ពិតប្រាកដ​មែន ដោយមាន​ការប្រជុំ​ឯកភាព​ពី​ក្រុមប្រឹក្សា​សង្កាត់ ព្រមទាំង​បាន​សុំ​គោល​ការ​ទៅ​លោក​អភិបាលក្រុង និង​លោក​អភិបាលខេត្ត​ផងដែរ ដោយសារតែ​គិតថា​ទុក​ដី​អោយ​នៅ​ទំនេរ​គ្មាន​ប្រយោជន៍ បើ​ជួល​អោយគេ​បែបនេះ​គឺអាច​បាន​លុយ​យកមក​ផ្គត់ផ្គង់​ទៅលើ​កិច្ចការ​លំអរ​ក្រុង​គ្រប់យ៉ាង ព្រោះ​បច្ចុប្បន្ន​សង្កាត់​ស្វាយប៉ោ​គឺជា​សង្កាត់​គំរូ​ផង​។​image
គួរ​ពិចារណា​ថា បើ​លោក​អភិបាលក្រុង និង​លោក​អភិបាលខេត្ត​មានការ​អនុញ្ញាតអោយ​
ពុស​ដី​រដ្ឋ​ជួល​ទៅអោយ​ឯកជន​បាន​បែបនេះ បន្តិចទៀត​សាលារៀន និង​ទី​អារាម​ក៏​អាចមាន​សិទ្ធិ​ជួល​ដី​ទៅអោយ​ក្រុមហ៊ុន​ឯកជន​បានដែរ ព្រោះ​សាលារៀន និង​វត្ត​អារាម​មាន​ដី​ទំនេរ​ច្រើនណាស់​ទោះបីជា​ទុក​ក៏​គ្មាន​ប្រយោជន៍​ដែរ នេះ​បើ​យោងតាម​សំដី និង​គំនិត​ដែល​លោក​ចៅសង្កាត់​បានលើកឡើង​បញ្ជាក់ប្រាប់​កម្ពុជា​ថ្មី​។​
ម្យ៉ាងវិញទៀត ក៏មាន​ប្រភព​ជាច្រើន​បាន​និយាយថា កន្លងមក​វា​ធ្លាប់មាន​រួចទៅហើយ​អំពី​បញ្ហា​ជួល​ដី​ទៅអោយ​ក្រុមហ៊ុន​ឯកជន​ព្រោះ​យូរៗ​ទៅ​វា​អាច​ក្លាយជា​ដី​កម្មសិទ្ធិឯកជន​ថែម​ទៀតផង ដូច្នេះ​ត្រង់ចំនុច​នេះ យូរៗ​ទៅ​ប្រហែលជា​អាចមាន​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់​ផង​ក៏​មិនដឹង ព្រោះ​បច្ចុប្បន្ន​គេ​បានរៀបចំ​បាំងបិទ​យ៉ាង​ស្អាត​ដោយមាន​ការ​ខ័​ណ្ឌ​ដាច់ចេញ​ពីគ្នា​ជាមួយនឹង​សាលាសង្កាត់ ដោយ​មិនមាន​ពាក់ព័ន្ធ​គ្នា​ឡើយ បើ​បែបនេះ​មែន​តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​?រាល់​បញ្ហា​នេះ គឺមាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង នៅពេលដែល​គេ​ឃើញ​សាលាសង្កាត់​ស្វាយប៉ោ​ពុស​ដី​ពាក់កណ្តាល​ជួល​ទៅអោយ​ឯកជន​បែបនេះ គឺ​វា​ដូចជា​ជ្រុល​ពេក​ហើយ ដែល​ចៅសង្កាត់​ហ៊ាន​ដាក់សំណើរ​ដើម្បី​លុយ​យ៉ាងនេះ​៕