តែ​១​ថ្ងៃ​ចាប់បាន​អ្នកប្រើប្រាស់ ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ចំនួន​៧​នាក់​ ​នៅក្នុង​ករណី​៣​ផ្សេង​ពីគ្នា​ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់​តូច ម៉ូតូ​៤​គ្រឿង និង​ដាវ​សាំ​ម៉ូ​រៃ​១​ដើម​

0

​កំពង់ឆ្នាំង​៖​ជនសង្ស័យ​៧​នាក់​ជា​អ្នកប្រើប្រាស់ ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​នគ​រ​​បាល​ស្រុក ក្រុង និង​ខេត្ត​សហការគ្នា​ចាប់ខ្លួនបាន នៅក្នុង​ករណី​៣​ផ្សេងគ្នា​នៅក្នុង​រយៈពេល​តែមួយ​ថ្ងៃ​។​ករណី​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើនេះ បានធ្វើ​ឡើង​នៅ​DSC04958ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​ស្រុក​រលាប្អៀរ ស្រុក​កំពង់ត្រឡាច និង​ក្នុង​ក្រុង​កំពង់ឆ្នាំង ក្រោម​ការដឹកនាំ​បញ្ជារ​ផ្ទាល់​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​
​ ​សមត្ថកិច្ច​ក្នុង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានអោយដឹងថា​៖​ករណី​ទី​១ សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​៣​នាក់​នៅ​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​តូច ដាវ​សាំ​ម៉ូ​រៃ​១​ដើម និង​ម៉ូតូ​២​គ្រឿង​។​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន ១.​ឈ្មោះ សាត ភារៈ អាយុ​១៩​ឆ្នាំ រស់នៅក្នុង​​ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ២.​ឈ្មោះ ខៀន ញៀន អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​បី សង្កា​​ត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ទី​៣​ឈ្មោះ ស៊ុំ តុង អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជី​ប្រង ឃុំ​ជៀប ស្រុក​ទឹកផុស​។​DSC04942
​ ​ករណី​ទី​២ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​នៅ​ម៉ោង​១​និង​១៥​នាទី ស្រាវជ្រាវ​ចាប់បាន ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​ភូមិ​ព្រៃពីស ដកហូត​ថ្នាំ​បាន​ញៀន​២​កញ្ចប់​តូច និង​ម៉ូតូ​១​គ្រឿង គេ​មាន ឈ្មោះ សុះ​ម៉ាត់​លី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃពីស ឃុំ​ច្រេស​។​
​ ​ករណី​ទី​៣ សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ជនសង្ស័យ​ចំនួន​៣​នាក់ តាម​ការទាក់ទង​សុំ​ទិញ​ថ្នាំ​​ញៀន​តាម​ទូ​សព្ទ័ នៅ​ម៉ោង​៤​និង​១០​នាទី ចំណុច​ជើងភ្នំ​ក្រាំង​ដី​មាស ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ពួកគេ​ទី​១.​ឈ្មោះ ជី សុខ​ធា អាយុ​២៦​ឆ្នាំ ទី​២.​ឈ្មោះ ម៉ៅ មករា អាយុ​២៣​ឆ្នាំ និង​ទី​៣.​ឈ្មោះ អ៊ឹម សុភា​រី អាយុ​៣៥​ឆ្នាំ ពួកគេ​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​ត្រ​ពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលាប្អៀរ និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​។​
​ ​សរុប​ក្នុងការ​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់ នៅក្នុង​ករណី​៣​ផ្សេងគ្នា​ខាងលើនេះ​សម ត្ថ​កិច្ច​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹក​ក​ចំនួន​៣​កញ្ចប់​តូច ដាវ​សាំ​ម៉ូ​រៃ​១​ដើម ម៉ូតូ​៤​គ្រឿង ទូរ​សព្ទ័​ដៃ​៤​គ្រឿង និង​ឧ​ប ករ​ណ៍​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​
​ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើនេះ គឺជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ផង ជួញដូរ​ផង និង​ចែកចាយ​ផង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង ដោយឡែកៗ​គី​គ្នា បញ្ជូន​ខ្លួន​និង​វត្ថុតាង​ទៅកាន់​សាលា​​ដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​និង​ផ្តន្ទាទោស​ពួកគេ​តាមផ្លូវ​ច្បាប់​។​
​ ​គួរបញ្ជាក់​ផងដែរ​ថា ការបង្ក្រាប​និង​ចាប់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​ខាងលើនេះ បាន​ឆ្លុះបញ្ចាំង​និង​​បញ្ជាក់​អោយដឹងថា គ្រឿងញៀន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​កំពុង​វាយលុក​គ្រប់​ទីកន្លែង​តាំងពី​ទីក្រុង រហូតដល់​ជនបទ​ដែល​គួរអោយ​ព្រួយបារម្ភ ដើម្បី​ទប់ស្កាត់បាន​ករណី​ទាំងអស់នេះ លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិ បាល​ខេត្ត​បានលើកឡើង​នៅក្នុង​ទិវា​ពលកម្ម​កុមារ​អន្តជាតិ​១​មិថុនា ក្នុង​វិទ្យាល័យ​ហ៊ុនសែន​រលាប្អៀរ​ថា​៖​សូមកុំ​អោយ​ប៉ូ​សីស​ចិញ្ចឹម​ចោរ ចិញ្ចឹម​DSC04941គ្រឿងញៀន មានន័យថា​ពេល​សមត្ថកិច្ច​មើលឃើញ​បទល្មើស​ហើ យ​មិន​បង្ក្រាប ឃុបឃិត​យកលុយ​ពី​ជនល្មើស​ដែល​តាម​លោក​ដឹង​គឺមាន បើ​មាន​ធ្វើបែបនេះ​គឺ​បទល្មើស​នៅតាម​មូលដ្ឋាន​មិន​ថយចុះ​នោះឡើយ​។​ហេតុនេះ​ស្នើសុំ​គណៈបញ្ជាការ​ឯកភាព​គ្រប់​ស្រុក​ក្រុង​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន ត្រូវ​សកម្ម​នាំគ្នា​ពង្រឹង​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​អោយបាន​ខ្លាំងក្លា​និង​ព្រមៗ​គ្នា ទើប​បង្ក្រាបបាន​គ្រឿងញៀន​ដែល​កំពុង​គួរអោយ​ព្រួយបារម្ភ​នេះ​៕