កំពង់ឆ្នាំង៖ម៉ូតូសង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខ១គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលស្រែថ្មី យកមករក្សាទុកនៅប៉ុស្តិរដ្ឋបាល ខណះដែលម្ចាស់គេបើកបុកតូបលក់ដូរប្រជាពលរដ្ឋហើយទុកម៉ូតូចោលនៅកន្លែងកើតហេតុគេចខ្លួនបាត់ទាំងយប់។ហេតុការណ៏នេះ បាន
កើតឡើងកាលពីវេលាម៉ោង២និង១៥នាទីយប់ឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលារប្អៀរ ។
លោក កែ សុផង់ នាយរងនគរបាលប៉ុស្តិរដ្ឋបាលឃុំស្រែថ្មីបានអោយដឹងថា៖បើតាមការរាយការណ៏ពីប្រជាពលរដ្ឋជាម្ចាស់តូបលក់ដូរបានអោយលោកដឹងថា៖គាត់មានឈ្មោះ ឆឹម សុខន អាយុ៥០ឆ្នាំជាអ្នកលក់ទឹកត្នោតជូរ នៅក្នុងភូមិឃុំខាងលើនេះ នៅយប់កើតហេតុគាត់និងកូនស្រីរបស់គាត់បានដេកលក់នៅក្នុងតូបនោះ តែនៅពេលដែលគេជិះម៉តូបុកគាត់អត់បានដឹងទេលុះភ្លឺឡើង ពេលដែលគាត់បើកទ្វារចេញមកក្រៅទើបឃើញម៉ូតូនោះដូលនៅមុខតូប និងឃើញមានឈាមជាច្រើនប្រឡាក់ស្លឹកឈើ ក្នុងហេតុការណ៏នោះគឺម៉ូតូបង្កបានបុកបែកឆ្នាំងធំ១និងពាងទឹក១។
មកដល់ម៉ោងនេះគេមិនទាន់ឃើញមានម្ចាស់ម៉ូតូមកសួររកនៅឡើយទេ លោកនា យរងនគរបាលប៉ុស្តិ ស្នើសុំអោយសារព័ត៌មានបានជួយប្រកាសរកម្ចាស់ម៉ូតូផង ប្រសិន បើបាត់សូមអោយមកយកនៅប៉ុស្តិនគរបាលរដ្ឋបាលស្រែថ្មី ឃុំស្រែថ្មី ស្រុករលាប្អៀរ៕



































