ខេត្តព្រះសីហនុ៖សកម្មភាពដុតកំទេចទំនិញប្ហូបអាហារខូចគុណភាពនេះធ្វើឡើងព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៥ក្នុងនោះមានម្ហូបអាហារវេចខ្ចប់រូចចំរុះជាច្រើនមុខដូចជានំកញ្ចប់.មីកញ្ចប់.ទឹក្រូច.ទឹកដោះគោ.រូមនិងម្ហូបអាហារច្រកដប.អាហារគ្រឿងកំប៉ុងជាច្រើនមុខទៀតសរុបទម្ងន់ប្រមាណជាង២០០គីឡូក្រាមដែលមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុធ្វើការដកហូតបានពីទីផ្សារនានាក្នុងខេត្តរាល់ពេលដែលមន្ត្រីជំនាញកាំកុងត្រូលសហការជាមួយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្តនឹងមន្ត្រីអាជ្ញាធរពាក់ពន្ធ័ចុះពិនិត្យគុណភាពផលិតផលម្ហូបអាហារតាមទីផ្សារក្នុងអំឡុងរយៈពេល៥ខែកន្លងមក។
.លោក ម៉ាងស៊ីណេត ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុបាន ធ្វើការ បញ្ជាក់ថា ជារៀង រាល់ខែមន្ត្រីជំនាញសាខាកាំកុង ត្រូលតែងតែចុះធ្វើសកម្មភាពត្រូតពិនិត្យជាប្រចាំនៅគ្រប់ទីផ្សារនានា ទូទាំងខេត្តព្រះសីហនុដោយផ្តោតសំខាន់ទៅលើទំនិញគ្រប់ប្រភេទ ជាពិសេសគឺទំនិញនាំចូលពីរ បរទេសដែលកំពង់ធ្វើចរាចរណ៍ដាក់លក់នៅលើទីផ្សារនាពេលបច្ចុប្បន្នរូមនិងបន្លែផ្លៃឈើផងដែរ។ហើយចំនូនម្ហូបអាហារខូចគុណ្យភាពដែលដុតកំទេចចោលនាពេលនេះមានការថយចុះជាងបណ្តាលឆ្នាំមុខៗទាំងនេះសរបញ្ជាក់បងប្អូនអាជីវករក៍ដូចអ្នកប្រើប្រាស់មានការយល់ដឹងច្រើនពីបញ្ហារប្រឈមចំពោះ ម្ហូបអាហារខូចគុណ្យភាពក៍ដូចជាផលិតផលដែលមានប្រើប្រាស់សាជាតិគីមី។ហើយនៅក្នុងថ្ងៃដ៍ដែលនេះដែរមន្ត្រីជំនាញសាខាកាំកុងត្រូវខេត្តព្រះសីហនុរូមនិងមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ពន្ធ័ក្នុងខេត្តក៍បានចុះធ្វើការពិនិត្យម្ហូបអាហារគ្រឿងសមុទ្រក្លាស្សេក៍ដថូចជាបន្លែរផ្លែឈើគ្រប់ប្រភេទនៅក្នុងផ្សារលើ(ផ្សារឆេះ)។ដោយក្នុងនោះបន្លែរមួយចំនូនដែលមានការសង្ស័យត្រូវបានមន្ត្រីជំនាញធ្វើការវិចខ្ចប់នាំយកទៅទីក្រុងភ្នំពេញដើម្បីធ្វើការពិនិត្យបន្ថែម។ក្រៅពីរធ្វើការពិនិត្យមន្ត្រីកាំកុងត្រូលក៍បាន ធ្វើការ ណែនាំផងដែរ ទៅដល់បងប្អូនជាអាជីវករទាំងអស់ឲ្យមានការយល់ដឹងបន្ថែម
ទៀតនិងរូមគ្នាលុបបំបាត់ឲ្យបានទាំងស្រុងនៅការដាក់លក់អាហារគ្រប់ប្រភេទដែលមានលាយនៅសាធាតុគីមីឬលក់ផលិតផលខូចគុណ្យភាពនែការប្រើប្រាស់ដើម្បីការពារសុវត្ថិភាពសុខភាពប្រជាពលរដ្ឋទូទៅក៍ដូចជាភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ដែលកំពង់ពេញនិយមមកលែងកម្សាន្តស្នាក់នៅក្នុងខេត្តឆ្នេរសមុទ្រយើងនេះ៕កោះពស់(រូបភាពការដុតបំផ្លាញទំនិញខូចគុណភាព)



































