​បរិវេណ​កំពង់ផែ​ស្វាយ​ត័​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​ក្រុមការងា​សកម្មភាព​មីន​(M.A.P.U)​ខេត្ត​ព្រះសីហនុ​រកឃើញ​គ្រាប់​មិន​ផ្ទុះ​ចំនូ​ន​៣​គ្រាប់​

0

​ខេត្ត​ព្រះសីហនុ​៖​ក្រុមមន្ត្រី​ផែនការ​សកម្មភាព​មីន​របស់​អាជ្ញាធរខេត្ត​ព្រះសីហនុ​ហៅ​កាត់​ថា​(M.A.P.U)​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែមិថុនា​ឆ្នាំ​២០១៥​នេះ​ចាប់ផ្តើម​បើក​យុ​ទ្ទា​ការ​ដំបូង​ក្នុង​គោលដៅ​រុករក​គ្រប់​មីន​និង​យុទ្ធ​ភ​ណ្ឌ័​មិនទាន់​ផ្ទុះ​។​ជា​លទ្ធផល​បាន​រកឃើញ​យុទ្ធ​ភ​ណ្ឌ័​មិនទាន់​ផ្ទុះ​ដែល​បាន​បន្សល់ទុក​ក្នុងសម័យ​ស​ង្រា​មក​ប់​ដី​ក្នុង​តំបន់​បរិវេណ​កំពង់ផែ​ស្វាយ​ត័​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចំនូ​ន​បី​គ្រាប់​។​
​ ​.​ក្រុមមន្ត្រី​ការងារ​ផែនការ​សកម្មភាព​មីន​ខេត្ត​ព្រះសីហនុ​(M.AP.U)​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា​គ្រាប់​ដែល​បាន​រកឃើញ​ខាងលើ​រូ​ម​មាន គ្រាប់ឡង់​ចំនូ​ន​មួយ​គ្រាប់ គ្រាប់​ប្រភេទ​១២២​មី​លី​ម៉ែត្រ ចំនូ​ន​មួយ​គ្រាប់​និង​គ្រាប់​ប្រភេទ​១៥៥​មី​លី​ម៉ែត្រ​ចំនូ​ន​មួយ​គ្រាប់​។​បច្ចុប្បន្ន​ទីតាំង​ដែល​បាន​រកឃើញ​គ្រាប់​ទាំងបី​ចំណុច​ខាងលើនេះ​ត្រូវបាន​មន្ត្រី​(M.AP.U)​របស់​ខេត្ត​ព្រះសីហនុ​ធ្វើការ​កំណត់​រក្សារ​ទុក​និង​ធ្វើ​របាយការណ៍​ជូនទៅ​ថ្នាក់​ខេត្ត​និង​អាជ្ញាធរ​កំចាត់មីន​ដើម្បី​បញ្ជូន​ក្រុម​អ្នកបច្ចេកទេស​ខាង​ដោះមីន​មក​ជីក​កកាយ​យកទៅ​កំទេចចោល​។​ហើយ​ក្រុមការងារ​សកម្មភាព​មីន​ខេត្ត​ដែល​ហៅ​កាត់​ថា​(M.AP.U)​និង​បន្តធ្វើ​ការស្រាវជ្រាវ​រុករក​ជា​បន្តបន្ទាប់​ទៀត​នៅ​ទូទៅ​ខេត្ត​ព្រះសីហនុ​ដែល​សង្ស័យ​មាន​គ្រាប់មីន​មិនទាន់​ផ្ទុះ​កំពង់​កប់​ក្នុង​ដី​ដើម្បី​កាយ​យកមក​កំទេចចោល​។​ជាមួយគ្នានេះ​ក្រុមមន្ត្រី​ការងារ​សកម្មភាព​មីន​ក៍​បានធ្វើ​ការអំពាវនាវ​ផងដែរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានដឹង​និង​មានការ​សង្ស័យ​ពី​ចំណុច​ដែលមាន​គ្រឿង​យុទ្ធ​ភ​ណ្ឌ័​មិនទាន់​ផ្ទុះ​សូម​ផ្តល់​ជាព​ត៏​មានមក​ក្រុង​ការងារ​ជាបន្ទាន់​ដើម្បី​ធ្វើការ​កកាយ​ក​ទៅ​កំទេចចោល​ជាសវាង​ការគ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ​។​IMG-20150603-WA0084
​ ​.​គូរ​បញ្ជាក់​ផងដែរ​ថា​នៅក្នុង​បរិវេណ​កំពង់ផែ​ស្វាយ​ត័ក​ន្ល​ង​មក​ក៍​ធ្លាប់​គេ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់​ផងដែរ​ដែល​បាន​កប់​នៅក្នុង​ដី​ហើយ​គ្រាប់​ទាំងនោះ​ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​(​អង្គការ​ស៊ីម៉ាក់​)​ម​កក​កា​យកទៅ​កំទេចចោល​អស់​៕​កោះពស់​(​រូបភាព​ក្រុមការងារ​(M.AP.U)​ខេត្ត​ព្រះសីហនុ​ចុះ​កំណត់​ទីតាំង​ដែលមាន​គ្រាប់មីន​)IMG-20150603-WA0090 IMG-20150603-WA0084