កំពង់ឆ្នាំង៖ការកាប់ទន្ទ្រានព្រៃឈើលិចទឹកយកដីធ្វើចំការជាកម្មសិទ្ធកំពុងមានការរីករាលដាល ដើម្បីទប់
ស្កាត់ករណីនេះ នៅក្នុងខែឧសភា ឆ្នាំ២០១៥កន្លងមកថ្មីៗនេះខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះយកផ្លាកហាមកាប់បំផ្លាញព្រៃលិចទឹកចំនួន១០ផ្លាក ទៅចុះបិតតាមព្រៃលិចទឹកតំបន់៣ របស់ស្រុក៣ និងឃុំ៤ ក្នុងនោះដែរក៏បានរកឃើញមុខសញ្ញាជនល្មើសចំនួន១២ថ្មីទៀតកំពុងកសាងសំណុំរឿង ត្រៀមបញ្ជូនទៅតុលាការ កោះហៅមកសារសួរនិងចោទប្រកាន់តាមផ្លូវច្បាប់។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥នេះថា៖ដោយមើលឃើញការលួចកាប់ព្រៃលិចទឹកគាស់រានយកដីធ្វើចំការក្នុងតំបន់៣ តាមស្រុកនិងឃុំមួយចំនួននៅតែកើតមានមិនឈប់ នៅក្នុងចុងខែឧសភា ឆ្នាំ២០១៥ថ្មីៗនេះ ខ
ណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរស្រុក៣គឺស្រុកបរិបូរណ៌ ស្រុកកំពង់លែង និង
ស្រុកជលគីរី ចុះធ្វើការត្រួតពិនិត្យការលួចកាប់ព្រៃលិចទឹក និងចុះបិតផ្លាកហាមឃាត់ការកាប់ឆ្ការ និងកាស់រានព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រឃុំ៤ ចំនួន១០ផ្លាកគឺ៖ឃុំឆ្នុកទ្រូបិ២ផ្លាក ឃុំពាមឆ្កោកបិត២ផ្លាក ឃុំច្រណូកបិត៣ផ្លាក និងឃុំប្រឡាយមាសបិត៣ផ្លាក។
លោក សោម ភិរុណ បានអោយដឹងថា៖កន្លងមកក្នុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ខណ្ឌ័រដ្ឋបាលជលផល បានរកឃើញមុខសញ្ញាជនល្មើសចំនួន៩នាក់ ដែលបានលួចកាប់ព្រៃលិចទឹកគាស់រានយកដីធ្វើចំការ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ។ដោយឡែកថ្មីៗនេះ ក៏បានរកឃើញជន
ល្មើសចំនួន២៨នាក់ថ្មីទៀតដែលបានលួចកាប់ព្រៃលិចទឹកយកដីធ្វើចំការ ហើយសមត្ថកិច្ចក៏កំពុងកសាងសំណុំរឿង ត្រៀមបញ្ជូនទៅតុលាការខេត្តផងដែរ ដើម្បីសុំអោយតុលាការខេត្តចោទប្រកាន់និងផ្តន្ទាទោ
សតាមបញ្ញាត្តិច្បាប់។
ច្បាប់ស្តីពីជលផល មាត្រា៩៨បានចែងថា « ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ ៥ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសន្បត្តិរដ្ឋ ឬបំផ្លាញចោល
និងដកហូតលិខិតអនុញ្ញាត ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម៖ ចំណុច
១.កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមពទ្ធ័កាន់កាប់ដីព្រៃលិចទឹក និងព្រៃ
កោងកាង។
អាជ្ញាធរមូលដ្ឋានបានអោយយដឹងថា៖ ទាក់ទងនិងករណីលួចកាប់ព្រៃលិចទឹកនៅចំណុចតាមឃុំទាំ ង៤ខាងលើនេះ កន្លងមកសមត្ថកិច្ចរដ្ឋបាលជលផលបានកសាងសំណុំរឿងជនល្មើស បញ្ជូនទៅតុ លាការរួចហើយ ប៉ុន្តែចំពោះនិតិវិធីរបស់តុលាការខេត្តកន្លងមកបែរជាខ្សុយទៅវិញ ធ្វើអោយជនល្មើសបែរជាក្រអឺតក្រទមជាមួយអាជ្ញាធរ និងសមត្ថកិច្ចទៅវិញ។ គឺនៅក្រោយពេលតុលាការខេត្តមិនបានចោ ទប្រកាន់និងផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់ ដោយគ្រាន់តែដាក់ជនល្មើសភាគច្រើនអោយស្ថិតនៅក្រោមការត្រួពិនិត្យតាមផ្លូវតុលាការតែ
ប៉ុណ្ណោះ គឺមិនបានទទួលទោសទណ្ឌអ្វីទាំងអស់។ ដែលជាហេតុធ្វើអោយការរីករាលដាលបទល្មើសលួចកាប់ព្រៃលិចទឹកកាន់តែខ្លាំងក្លាឡើងៗ ដែលករណីនេះអាជ្ញាធរមូលដ្ឋានស្នើសុំអោយតុលាការខេត្តផ្តន្ទាទោសជនល្មើសអោយបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ទើបបទល្មើសកាប់បំផ្លាញព្រៃលិចទឹកថយចុះ៕




































