ខេត្តកំពត៖ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៤ វេលាម៉ោង៨ព្រឹកបានប្រារព្ធពិធី ប្រកាសផ្ទេរភារៈកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្ដរៈសក្តិ ជូនមន្ត្រីនគបាលក្នុងវរសេនាតូចលេខ ៤៣០ ប្រចាំខេត្តកែប និងវរសេនាតូចលេខ២៤១ប្រចាំខេត្តកំពតក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយឯក ស៊ីវ សុផល អគ្គស្នងការនគបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគបាលជាតិពិធីនេះប្រារព្ធឡើងនៅស្នងការដ្ឋាននគបាលខេត្តកែប មន្ត្រីដែលត្រូវតែងតាំងផ្ទេរភារកិច្ចទទួលមុខតំណែង និងបំពាក់ឋានន្ដរសក្ដិមានចំនួន១៤នាក់ ក្នុងនោះមានឋានន្តរសក្ដិ ថ្នាក់អនុសេនីយឯក ទាំង១៤នាក់។
ក្រោយពីការប្រកាសតែងតាំងមុខតំណែងនិងផ្ទេរភារកិច្ចព្រមទាំងបំពាក់ឋានន្ដរសក្ដិរួចមកឯកឧត្តមឧត្តមសេនីយឯក ស៊ីវ សុផល ក៏បានមានប្រសាសន៍ទៅកាន់ឯកឧត្តមព្រមទាំងមន្ត្រីនគរបាលទាំងអស់ និងនគរបាលក្រោមឪវាទទាំងអស់ថា : ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្ដរសក្ដិ ថ្ងៃនេះគឺជាការបំពេញបន្ថែមរបស់ខ្លួនដោយសង្ហារនិងថ្លៃថ្នូរ ព្រមទាំងជីវិតនយោបាយផ្សារភ្ជាប់ និងការទទួលអម្រែកឋានៈខ្ពស់អម្រែកទទួលខុសត្រូវក៏កាន់តែខ្ពស់និងខិតខំបំពេញភារកិច្ចទ្វេឡើងបានយ៉ាងខ្ពស់ផងដែរ ដើម្បីបម្រើប្រជាពលរដ្ឋ និងទទួលបាននូវភាពទំនុកចិត្តអំពីថ្នាក់ដឹកនាំនិងកងនគបាលក្រោមឱវាទផងដែរ ។
ឯកឧត្តមមានប្រសាសន៍បន្ដទៀតថា ការអញ្ចើញមករបស់ឯកឧត្តមគឺបានទទួល ផលពីរ យ៉ាងគឺ-ទីមួយ បានរៀបចំពីធីប្រកាសតែងតាំងមុខតំណែងផ្ទេរភារកិច្ចនិងបំពាក់ឋានន្ដរសក្ដិដល់កងនគបាលជាតិ។
– ទីពីរ គឺបានសំណេះសំណាលជាមួយកងកម្លាំងនគបាលជើងទឹកយើងផង។ ក្នុងនោះឯកឧត្តមឧត្តមសេនីយឯក ក៏បាននាំមកនូវអំណោយដែលជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិដើម្បីផ្ញើជូនដល់កងនគរបាលជាតិជើងទឹក ខេត្តកែប និងខេត្តកំពត ផងដែរ ។ដែលក្នុងនោះមានអង្ករ២០បាវ ស្មើនឹង១០០០Kg ប៊ីយា៤០កេះ ទឹកក្រូច១០កេះ មីមួយចំនួន និងត្រីខមួយចំនួនផង និងថវិការ៤លានរៀល ៕