នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បើក​អង្គប្រជុំ​ស្តីពី​វេទិការ​សាធារណ​ដើម្បី​លើកយក​បញ្ហា​ប្រឈម​រវាង​ថ្នាក់លើ​និង​ថ្នាក់ក្រោម​

0

​ខេត្តបន្ទាយមានជ័យ​
​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ មិថុនា ឆ្នាំ​៧០១៥ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បើក​អង្គប្រជុំ​វេទិការ​សាធារណៈ​ស្តីពី​បញ្ហា​ប្រឈម​រវាង​ថ្នាក់លើ​និង​ថ្នាក់ក្រោម​។​ពិធី​នេះ​មានការ​ចូលរួម​លោក​ឧត្ដមសេនីយ៍ត្រី ឱ​បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​លោក​មេបញ្ជាការ​មេបញ្ជាការរង​ជាច្រើន​នាក់​។​លោក​ឪ​បូ​រិន្ទ​បាន​មានប្រសាសន៍ថា​ការបើក​ប្រជុំ​វេទិការ​សាធារណៈ​គឺ​ដើម្បី​ចង់​ឲ្យ​កំលាំង​អាវុធហត្ថ​ទាំងអស់​លើកឡើង​នូវ​បញ្ហា​ដែល​ប្រឈម រវាង​ថ្នាក់លើ​និង​ថ្នាក់ក្រោម​។ ហើយ​នេះ​ជាការ​ទិទាន​និង​ស្វ័យទិទាន​គ្នា​ទៅវិញទៅមក​ដើម្បី​ឲ្យ​ផ្ទៃក្នុង​អង្គភាព​មានការ​រី​ចំរើន​និង​មាន​សាមគ្គី​ភាពល្អ​រវាង​ថ្នាក់ដឹកនាំ​និង​ថ្នាក់ក្រោម​។​លោក​វរៈសេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជាការរង ទទួល​លើ​ការងារ​ប្រភព​កំលាំង​បាន​មានប្រសាសន៍ថា​ក្នុង​ពិធី​ប្រជុំ​វេទិកា​សារ​ណៈ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​បញ្ហា​ប្រឈម​ពីរ​គឺ​ប្រឈម​លើ​សតិអារម្មណ៍​image (1)
​ប្រឈម​លើ​កំលាំងបាយ លោក​វរៈសេនីយ៍ឯក ស៊ុន សម្បត្តិ បាន​បន្តទៀតថា​ដូច្នេះ​ការ​បើ​ប្រជុំ​វេទិកាសាធារណៈ​នេះ​គឺមាន​គោលបំណង​ដោះស្រាយ​រាល់​បញ្ហា​សតិអារម្មណ៍ រវាង​ថ្នាក់ដឹកនាំ​និង​ថ្នាក់ក្រោម​ឱវាទ​ឲ្យ​បាន​ជ្រះស្រឡះ​ដើម្បីអោយ​អង្គភាព​មានការ​រីកចំរើន​និង​មានការ​សាមគ្គីភាព​អោយបាន​ល្អប្រសើរ​។​ហើយ​ការប្រជុំ​វេទិការ​សាធារណៈ​គឺធ្វើឡើង​ក្នុង​១​ខែម្ដង​រៀងរាល់​ថ្ងៃទី​១៕image