ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង២១ និង១០ នាទីយប់ ស្ថិតក្នុងភូមិត្បាច ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ ជនសង្ស័យមាថ្លៃមានឈ្មោះ ង៉ែត សុវណ្ណរិទ្ធ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅជិតផ្ទះក្មេងស្រីរងគ្រោះ។ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស ស ន អាយុ៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ យោងតាមសម្តីលោក ឃុន យ៉ាន អធិការរងព្រហ្មទណ្ឌស្រុកសំរោងបានឲ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះ និងជនសង្ស័យរួមទាំងបងប្អូនឪពុកម្តាយ បានអង្គុយមើល ទូរទស្សនៅនិងផ្ទះជនសង្ស័យ លុះយប់ជ្រៅក្មេងស្រីរងគ្រោះបានចុះដើរទៅផ្ទះដេក ជនសង្ស័យក៏

ទៅតាមរួចធ្វើ សកម្មភាពចាប់រំលោភរហូតបានសម្រេច។ ក្រោយពេលធ្វើសកម្មភាពរួចក្មេងស្រីរងគ្រោះ បានស្រែកយំ ដោយមានការឈឺចាប់ ធ្វើឲ្យផ្អើលឆោឡោដល់ឪពុកម្តាយ រួចក៏ធ្វើការប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យ តែម្តងទៅ។ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនដើម្បីកសាងសុំណំុរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។




































