បុរស​ម្នាក់​វ័យ​អាយុ​២៧​ឆ្នាំ​ម្នាក់​ចងក​ធ្វើអត្តឃាត​ដោយ​មិនដឹង​មូលហេតុ​

0
????????????

​កំពត ៖ បុរស​ម្នាក់​ដាច់ចិត្ត​ចងក ធ្វើអត្តឃាត ចោល​ក្រុមគ្រួសារ ដោយ​មិនដឹង​មូលហេតុ នៅវេលា​ម៉ោង ៣​ទៅ​ម៉ោង ៤​រសៀល ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៥​នេះ ចំណុច​ក្នុងផ្ទះ​ជនរងគ្រោះ នៅ​ជា​ន់ទី​១ ស្ថិត​ក្នុងភូមិ ១ ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។​

​តាម​សំដី​លោក​អធិការនគរបាល​ក្រុង​កំពត បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​អ៊ូរ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​លីវ រស់នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ ។​

​ក្រុមគ្រួសារ​សព បាន​ឲ្យ​ដឹង​ដែរ​ថា​÷ នៅវេលា​ម៉ោង ៣​រសៀល​នេះ ជនរងគ្រោះ​នៅផ្ទះ​តែម្នាក់ឯង​ទេ ដោយ​ក្រុមគ្រួសារ ជាប់រវល់​ចេញទៅ​លក់ដូរ​អស់ លុះដល់​វេលា​ម៉ោង ៤​រសៀល បងប្អូន​ត្រឡប់មក​ដល់ផ្ទះ​វិញ ឃើញ​ផ្ទះ​ខ្ទាស់​ទ្វារ និង បង្អួច​អស់ ហើយ​មានការ​សង្ស័យ​ក៏​ស្រែកហៅ​ជនរងគ្រោះ តែ​គ្មាន​លឺ​សំឡេង​ឆ្លើយ​សោះ បន្ទាប់មក​ក្រុមគ្រួសារ​ដាក់ ជណ្តើរ​គាស់​បង្អួច​មើល ស្រាប់​ឃើញ​ជនរងគ្រោះ​បាន​ចងក នៅលើ​ថ្នឹ​ម​ដំបូលផ្ទះ​បន្ទាប់មក​ក្រុមគ្រួសារ​បានគាស់​ទ្វា​ផ្ទះ​ចូលទៅ​កាត់​ខ្សែរ​ទម្លាក់​ចុះ​ប៉ុន្តែ​ជា​អកុសល់​ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ​។​

????????????
????????????

​កម្លាំង​សមត្ថកិច្ច​អធិការ​នរគ​បាល​ក្រុង​កំពត​និង​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​ខេត្ត បានធ្វើ​កោសល្យ​វិ​ច្ច័​យ រក​មូលហេតុ នៃ​ការស្លាប់​របស់​ជនរងគ្រោះ​ខាងលើនេះ​ដោយ​បញ្ជាក់ថា​÷​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចងក​ធ្វេ​ី​អត្តឃាត​ពិតប្រាកដ​មែន​៕

????????????
????????????