​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​ចេញពី​ស្រុក​សៀម​ប៉ាង​ត្រូវជំនាញបង្កាប់បានជោគេជ័យ

0

 

​ខេត្តស្ទឹងត្រែងៈ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទាក់​ចាប់បាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ព័​ណស អត់​ស្លាក​លេខ​មួយគ្រឿង នៅ​ចំណុច​មុខ​វត្ត​ហាង​ខូ​សួន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង កាលពី​ប្រ​លប់​ថ្ងៃ ទី​២ ខែឧសភា ឆ្នាំ​២០១៥ ខណៈដែល​រថយន្ត​នេះ​បាន​លួច​ដឹ ក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចេញពី​ស្រុក​សៀម​ប៉ាង​ចូលមក​ទី​រួម​ខេត្ត​ស្ទឹង​ត្រែ​។​
​លោក​សុខ ស៊ី​ដា មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​បាន​ឲ្យ​ដឹងថាៈ​ម្ចាស់​រថយន្ត​ឈ្មោះ ប្រាក់ សុភាព (​ហៅ​ចែ​ភាព​)​ភេទ​ស្រី​អាយុ​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពានថ្ម ក្រុង​ស្ទឹងត្រែង​។
​លោក​បន្តថា​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ខាងលើ​បាន​លបលួច​ធ្វើ​ចរាចរណ៍​ចេញពី​ស្រុក​សៀម​ប៉ាង​ឆ្ពោះ​មកកាន់​ខេត្តស្ទឹងត្រែង លក់​អោយ​ឈ្មួញ​វៀតណាម ហើយ​ដឹក​បន្ត​ទៅកាន់​ព្រំដែន ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ ព្រំប្រទល់​ប្រទេស​វោត​ណា​ម​។​
ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ​ជា​ប្រភេទ​ធ្នង់​មាន​ចំនួន​៦​សន្លឹក​មានមុខ​កាត់​៦​តឹក​ទៅ​៨​តឹក កំរាស់​១​តឹក ប្រវែង​៣​ម៉ែត្រ ឈើ​នេះ​មួយ​សន្លឹក​ត្រូវបាន​ឈ្មួញ​និយាយថា មានតម្លៃ​រហូត​ទៅជា​ង​២​ពាន់​ដុល្លា​ហើយ​ឈើ​ទាំង​៦​សន្លឹក​នេះ​មានតម្លៃ​រហូត​ទៅជា​ង​១​ម៉ឺ​ដុល្លា​ឯ​ណ្ណោះ​។​
​លោក​បន្តថា​រថយន្ត​រួម​និង​ឈើ​ប្រណីត​ទាំងនោះ ត្រូវបាន​បញ្ជូន​យកមក​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​ស្តីពី​ព្រៃឈើ​។ ចំណែក​មនុស្ស​ពុំបាន​ឃាត់ខ្លួន​ទេ ទុក​ឲ្យ​ចូលខ្លួន​មក​ពិន័យ​អន្តរកាល​។​06.03_09.01
​គួររំឭកថា​នៅ​ប៉ុ​ន្មា​ថ្ងៃ​ថ្មី​នេះ រថយន្ត​សេរី​ទំនើប​ចំនួន​២​គ្រឿង ដឹកឈើ​ប្រណិត​ចេញពី​ភូមិគរ​និង​ភូមិ​ស្រែ​សាមី ឆ្ពោះទៅកាន់​ច្រក​អន្តជាតិ​អូយ៉ាដាវ​ខេត្ត​រតនៈគីរី​ត្រូវបាន​បង្ក្រាប និង​នៅ​ថ្ងៃ​ខាងលើ​ត្រូវបាន​បង្ក្រាប​រថយន្ត​សាំ​យ៉ុង មួយគ្រឿង​ទៀត​។​តែ​ទោះជា​យ៉ាងណា​ការដឹកជញ្ជូន​ឈើ តាម​រថយន្ត​ដឹក​អ្នកដំណើរ​ចេញពី​ស្រុក​សៀម​ប៉ាង និង​ចេញពី​ស្ទឹងត្រែង ឆ្ពោះទៅកាន់​ខេត្ត​ត្បូងឃ្មុំ និង​ព្រំប្រទល់​ប្រទេស​វៀតណាម នៅតែ​កើតមាន​ដោយ​មិនទាន់បាន​បង្ក្រាប​នៅឡើយ​៕06.03_09.02