ប្រតិកម្ម​ពលរដ្ឋ​ទៅលើ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែលមាន​បំណង​លក់​ដី​ស្រះ​សាធារណៈ​

0

​ស្រះ​ទឹក​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ស្វាយ​ឬ​ស្សី សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្ត​តាកែ​ង ដែលមាន​ផ្ទៃក្រឡា ប្រមាន​២៥០​ម៉ែត្រ​ការេ ត្រូវបាន​ប្រជាពលរដ្ឋ​នាំ​គា្ន​ភ្ញាក់ផ្អើល​ពេលដែល​អាជ្ញាធរ​ក្រុមប្រឹក្សា​សង្កាត់​មានបំណង​ដាក់ ដេញថ្លៃ​លក់​ទៅ​ឲ្យ​ឈ្មួញ​។ បើតាម​សម្តី​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​ស្រះ​នោះបាន​ឲ្យ​ដឹងថា ស្រះ​ទឹក​នេះ​ជា​ស្រះ​ទឹក​រួម​ក្នុងភូមិ ដែលមាន​ប្រជាពលរដ្ឋ​២០០​គ្រូ​សារ​ប្រើប្រាស់ ហើយ​ស្រះ​នេះ​គឺ​ជីក​ឡើង​ដោយ​ប្រជាពលរដ្ឋ​ខ្លួនឯង តាំងពី​ឆ្នាំ​១៩៨៧ ជា​របប​ស្បៀង​របស់​អង្គការ​ពិភពលោក​។ ក្នុងករណីនេះ​លោក​ចៅសង្កាត់​បារាយណ៍​ក៏មាន​ការទទួលស្គាល់​នូវ​ហេតុ​ការដែល​កើតឡើង​នេះដែរ តែ​លោក​បាន​បកស្រាយ​ថា លោក​មេភូមិ​ស្វាយ​ឬ​ស្សី បាន​មកសុំ​យោបល់​ពី​ក្រុមប្រឹក្សា​សង្កាត់​អំពី​ការលក់​ដី​ស្រះ​នេះ ហើយ​លោក​ពិតជា​បានដាក់​នូវ​គម្រោង​សម្រាប់​ដេញថ្លៃ​មែន តែ​លោក​ក៏​មិន​រំលោភ​នូវ​សិទ្ធ​របស់​ពលរដ្ឋ​ទេ គឺ​លោក​បាន​ហៅ​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​ភូមិ​មក​ពិភាក្សា​អំពី​ស្រះ​នេះដែរ ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​សម្រេច ឲ្យ​លក់​ដើម្បី​យក​ថវិការ​មកប្រើប្រាស់​។ លោក​ចៅសង្កាត់​បាន​បន្ត​ទៀតថា បានជា​លោក​មេភូមិ​មាន​គម្រោង លក់​ស្រះ​នេះ ព្រោះ​ជាក់ស្តែង​ស្រះ​នេះ​ប្រើប្រាស់​បានតែ​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​ប៉ុណ្ណោះ និង​ដោយមាន សំណួ​ម​ពរ​ពី​ប្រជាពលរដ្ឋ​ភាគច្រើន​សុំ​ឲ្យ​ធ្វើ​ផ្លូវ និង ពង្រីក​ផ្លូវ​ក្នុងភូមិ​វិញ​ទើប​លោក​ស្នើ​ទៅ​ក្រុមប្រឹក្សា​ចៅសង្កាត់ ជួយ​1ដោះស្រាយ​។ លោក​ចៅសង្កាត់​ក៏​សុំ​ជា​មតិយោបល់​ពី​ប្រជាពលរដ្ឋ​អំពី​ករណី​លក់​ស្រះ​នេះ​ដើម្បី​យក​ថវិការ​មក​ធ្វើ​ផ្លូវ ទើប​មាន​ការមិន​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ​មួយចំនួន​។ លោក​ចៅសង្កាត់​បានបញ្ជាក់​ផងដែរ​ថាបើ​គ្មាន​ការយល់ព្រម​ពី​ប្រជាពលរដ្ឋ​ទេ​លោក​ក៏​មិនអាច​លក់​ស្រះ​នេះ បានដែរ​ព្រោះនេះ​ជា​សម្បត្តិ​រួម​ក្នុងភូមិ ហើយ​បច្ចុប្បន្ន​ស្រះ​នេះ​ក​មិនទាន់មាន​ឈ្មួញ​ណា​មក​ដេញ ថ្លៃ​ទិញ​នៅឡើយ​ទេ​។ អំពី​បញ្ហា​ផ្លូវ​ក្នុងភូមិ​គឺ​លោក​កំពុងតែ​ខ្វះខាត​ថវិការ​ដើម្បី​សាងសង់​។​2