បន្ទាយមានជ័យះជនសង្ស័យ2នាក់ប្រុសស្រីត្រូវកំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនបញូនទៅតុលាការនាព្រឹកថ្ងៃទី3មិថុនា2015នេះដោយចោទពីបទប្រើប្រាស់និងជួញដូរគ្រឿងញៀនចំនួន12ថង់តូច។
លោក ជា ដា មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថាអនុវត្តតាមបញ្ជារបស់ ឯកឧត្ដម ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនបានមួយករណីកាលពីយប់ដើម ខែ មិថុនា ឆ្នាំ 2015 នៅចំនុចក្នុងបរិវេណសាលាពីរជាន់ ស្ថិតក្នុង ភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្នុងនោះបានឃាត់ខ្លួនបានជនសង្ស័យចំនួន02នាក់ៈ
ឈ្មោះ ជាតិ ប៊ុនរី ភេទ ប្រុស អាយុ 23 ឆ្នាំ មុខរបរ ជាកម្មករ រៀបរោងការ រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិង ឈ្មោះ មុំ ធារី ភេទ ស្រី អាយុ 38 ឆ្នាំ មុខរបរ ដេរកាបូប រស់នៅភូមិ មិត្តភាព សង្កាត់និងក្រុង ប៉ោយប៉ែត ។ ពេលប្រតិបត្តិការបង្ក្រាប
សមត្ថកិច្ច រកឃើញនិង បានធ្វើការដកហូតវត្ថុតាងជា គ្រឿងញៀន មេតំហ្វេតាមីន ទឹកកក ចំនួន 12ថង់តូចព្រមទាំងឧប្បករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀត។
នៅចំពោះមុខសមត្ថកិច្ចមុនបញ្ូនទៅតុលាការជនសង្ស័យួទាំង2នាក់បានឆ្លើយសារភាពថាពួកគេបានប្រព្រឹត្តបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀននេះពិតប្រាកដមែន៕




































