កំពង់ឆ្នាំង៖ ជនសង្ស័យជាចោរមា្នក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលខេត្ត ធ្វើការចាប់ឃាត់ខ្លួនព្រោះតែបានធ្វើសកម្មភាព ចូលលួចកុំព្យួទ័រ១គ្រៀងក្នុងស្នាក់ការអង្គការមួយ មានទីតាំងស្ថិត ក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង កាលពីវេលាម៉ោង២និង៣០នាទីទាបភ្លឺថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥។ការចាប់ខ្លួននេះបានធ្វើ
ឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ នៅមុខរោងម៉ាស៊ីនទឹកកកបឹងធំ ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយចោទប្រកាន់ពីបទចោរកម្ម ។លោក ទេព សារ៉ាត់ នាយនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលខេត្តបានអោយដឹងថា៖ជនសង្ស័យរូបនោះមានឈ្មោះ អោប រ៉ុង អាយុ២៩ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ពពូល សង្កា ត់ កំពង់ឆ្នាំង។នៅព្រឹកថ្ងៃទី០៣ ខែមិថុនា មន្ត្រីស្នាក់ការអង្គការ សូពន្លឺអភិវឌ្ឍន៏កម្ពុជា សាខាខេត្តកំពង់ឆ្នាំង បានប្តឹងថាៈ មានចោរចូលលួចសម្ភារៈ ក្នុងស្នាក់ការកាលពីយប់ គឺបានបាត់កុំព្យូទ័រ ឡេបថម ម៉ាក អាស័រ ១គ្រឿង ពេលនោះលោកបានដឹកនាំ
កម្លាំង សហការជាមួយនគរបាលក្រុង កំពង់ឆ្នាំងចុស្រាវជ្រាវក្នុងករណីចោរកម្មនេះដោយបានស្នើសុំអោយតំណាងអង្គការខាងលើជួយបើកកា មេរ៉ាសុវត្ថភាព ហើយសមត្ថកិច្ចនគរបាលក្រុង បានស្គាល់មុខសញ្ញាច្បាស់ណាស់ ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ឋនាគារខេត្ត ក្នុងរឿងលួចអាវុធ។ក្រោយពីស្គាល់មុខសញ្ញាច្បាស់លាស់ហើយ សមត្ថកិច្ចក៏ទៅចាប់ជនសង្ស័យពីលើឡានដឹកទឹកកកខណៈដែលជនសង្ស័យរូបនោះជាកម្មករលីសែងទឹកកកអោយគេ ។ បន្ទាប់មកសមត្ថកិច្ចក៏បាននាំជនសង្ស័យរូបនោះមកកន្លែងស្នាក់នៅ ហើយបានធ្វើការឆែកឆេរ ឃើញកុំព្យូទ័រ ដែលជនសង្ស័យលួចយកមកលាក់ទុកមួយគ្រឿងជាវត្ថុតាង ក្រៅពីនោះសមត្ថកិច្ចបានដកហូតបានថ្នាំលាបជញ្ជាំង ២ថង់ និងសម្ភារៈដែលបំរើអោយការសេពគ្រឿងញៀនមួយចំនួនទៀត ។ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង តាមផ្លូវច្បាប់បញ្ជូនខ្លួនទៅតុលាការដើម្បីផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់ ៕




































