ខេត្តព្រះសីហនុ៖ទីតាំងដីបឹងព្រែទប់ត្រង់ចំណុចដែលកន្លងមកអាជ្ញាធរខេត្តធ្លាប់មានវិធានការយ៉ាងក្តៅគគុកចុះចាប់គ្រឿងចក្រនិងរថយន្តដឹកដីជាច្រើនគ្រឿងយកទៅរក្សាទុកនៅសាលាខេត្តពាក់ពន្ធ័ការឈុសឆាយដីបឹងព្រែទប់នឹងចាក់ដីលុបបឹងដោយខុសច្បាប់។តែឥឡូវថ្មីៗនេះដីចំណុចកន្លែងដ៍ដែលនោះកំពង់ត្រូវបានបុគ្គល់ម្នាក់នាំយកគ្រឿងចក្រមកធ្វើការឈុសឆាយនិងដឹកដីយកទៅចាក់លុបយ៉ាងរលូន ក្នុងគោលដៅវាទីយកដីចំណុចនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លូនដោយខុសច្បាប់។សកម្មភាពឈុស ឆាយនិងចាក់ដីលុបបឹងបែបអនាធិបតេយ្យដូចនេះត្រូវបានប្រជាពលរដ្ឋខេត្តព្រះសីហនុជាច្រើនធ្វើការរិះគន់និងសម្តែងការអស់សង្ឃឹមយ៉ាងខ្លាំងទៅលើថ្នាក់ដឹកនាំអាជ្ញាធរខេត្តផងដែរ។លោក ហេង ប៉ិច ដែលជាអ្នកនាំគ្រឿងចក្រមកធ្វើការឈុសឆាយនិងដឹកដីចាក់លុបបឹង ព្រែកទប់ ត្រង់ចំណុច ខាង លើនេះបាននិយាយប្រាប់ឲ្យដឹងថាការឈុសឆាយនិងចាក់ដីនេះមានច្បាប់ អនុញាត្តិត្រឹមត្រូវពីអាជ្ញាធរខេត្តព្រះសីហនុដែលចុះហត្ថលេខា ដោយលោក ឈិត សុខុន ជាអភិបាលនែគណៈអភិបាលខេត្ត ផងដែរដូចនេះអ្វីដែលរូបគាត់កំពង់តែធ្វើដូចជាចាក់ដីនិងឈុស ឆាយដីខាង លើនេះវាគ្រាន់តែជាការ
អនុវត្តន៍ទៅតាមតែអ្វីដែលច្បាប់របស់អាជ្ញាធរខេត្ត បានអនុញាត្តិ ឲ្យគាត់តែប៉ុណ្ណុះគឺគ្មានខុសអ្វីទេ។លោក ឈិត សុខុន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុបានទទូលស្គាលថា អាជ្ញាធរ ខេត្តពិតជាបានចេញលិខិតអនុញាត្តិច្បាប់ទៅឲ្យឈ្មោះ(ហេងប៉ិច)ពិតប្រាកដមែនក្នុងគោលដៅឈុសឆាយធ្វើផ្លូវជុំវិញបឹងព្រែកទប់និងដាំដើមឈើការពារបរិស្ថានបឹងតាមខ្លឹមសារ(ស.ជ.ណលេខ៤៩៨ចុះថ្ងៃទី១១ខែឧសភាឆ្នាំ២០១២របស់ទីស្តីការគណៈរដ្ឋមន្ត្រី)។សរុបសេចក្តីមកច្បាប់អនុញាត្តិដែលអាជ្ញាធរខេត្តចេញឲ្យឈ្មោះ(ហេងប៉ិច)នោះមិនតំរ៉ូវឲ្យមានការចាក់ដីលុបបឹងនោះទេដូចនេះអ្វីដែលលោក(ហេងប៉ិច)កំពង់តែធ្វើវាជាអំពើល្មើសផ្ទុយទៅនិងច្បាប់ដែលបានអនុញាត្តិហើយ។ជុំវិញខាងលើនេះលោកអភិបាលក៍បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាលោកនិងឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលជាក់ស្តែង ដើម្បីមានវិធានការតាមផ្លូវ
ច្បាប់មិនអនុញាត្តិឲ្យបន្តសកម្មភាពទៀតនោះឡើយ។គូរបញ្ជាក់ផងដែរថាជុំវិញបញ្ហារដីបឹងព្រែទប់នេះកន្លងមកដោយមើលឃើញថាអាជ្ញាធរខេត្តព្រះសីហនុមិនមានភាពច្បាស់លាស់ក្នុងការសម្រេចសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាបញ្ហារដីជុំវិញបឹងព្រែកទប់សម្តេចបានប្រគល់សិទ្ធទៅរដ្ឋមន្ត្រីក្រសូងបរិស្ថានជាអ្នកចាត់ការព្រមទាំងបានធ្វើការព្រមានធ្ងន់ៗចំពោះខ្សែស្រឡាយក្រុមមន្ត្រីមានបណ្តាលបុណ្យសក្ក័ធំៗមានលុយមានអំណាចជាពពូកត្រីងៀតឆ្លៀតពងដែលមានការពាក់ពន្ធ័រំលោភយកដីបឹងព្រែកទប់(បឹងប្រវត្តិសាស្ត្រស្តុបទឹកស្អាត)ស្ថិតនៅក្នុងភូមិលេខ១សង្កាត់លេខ៣ក្រុងព្រះសីហនុ។អស់លោកដែលមានការពាក់ពន្ធ័ទាំងនោះត្រៀមឲ្យហើយដើម្បីចូលខ្លូនទៅឆ្លើយបំភ្លើនៅសភានិងអង្គភាពប្រឆាំងអំពើរពុករលូយ។ទាំងនេះជាប្រសាសន៍ដ៍ខ្ពង់ខ្ពស់ក្នុងពេលសម្តេចធ្វើកិច្ចប្រជុំជាមួយមន្ត្រីសំខាន់ៗថ្នាក់ដឹកនាំក្នុងខេត្តព្រះសីហនុតាមរយៈវីដេអូរខមហ្វែននារសៀលថ្ងៃទី១៥ខែសីហាឆ្នាំ២០១៤កន្លងទៅនេះ។ក្រោយមករដ្ឋមន្ត្រីក្រសូងបរិស្ថាននៅថ្ងៃអង្គារទី១០ខែមិថុនាឆ្នាំ២០១៤នេះក៍បានបញ្ជូនមន្ត្រីជំនាញជាច្រើននាក់ចុះមកពិនិត្យមើលជាក់ស្តែងដីតំបន់បឹងព្រែកទប់រូចធ្វើរបាយការណ៍លំអិតរូចរាល់អស់ហើយផងដែរ។គូរបញ្ជាក់ផងដែរថាដីជុំវិញបឹងនិងផ្ទៃបឹងព្រែទប់មានទំហំសរុបជិត៩០ហិកតាហើយសំរាប់ប្រជាពលរដ្ឋចំនូន៥១គ្រូសារដែលរាជរដ្ឋាភិបាលសម្រេចចេញប្លង់ជូននោះមានមានទំហំជាង១៧ហិកតាស្មីរនិង១១០ក្បាល់ដីតែប៉ុណ្ណុះចំណែកឯដីដែលនៅសេះសល់ក្រៅពីរផ្តល់ជូនប្រជាពលរដ្ឋចំនូន៥១គ្រូសារខាងលើគឺជាដីរដ្ឋ(ដីផ្ទៃរងទឹកភ្លៀង)ទាំងអស់ប៉ុន្តែរការអនុវត្តន៍របស់ថ្នាកដឹកនាំខេត្តព្រះសីហនុសម័យលោកស្បាងសារ៉ាតបានឃុបឃិតគ្នាផ្ទុយពីរការសម្រេចរបស់រាជរដ្ឋាភិបាលទាំងស្រុងដោយក្បាល់ដីដែលបានចុះបញ្ជីររូចរាល់ដើម្បីចេញបណ្ណ័កម្មសិទ្ទិមានចំនូនកើនឡើងទៅដល់២៦៣ក្បាល់ដីស្មីរនិងទំហំប្រមាណ៧៨ហិកតាហើយគោលការរក្សាការពារបឹងព្រែកទប់គឺគេទុកតែទំហំផ្ទៃបឹង១៤ហិកតាតែប៉ណ្ណុះរីឯផ្ទៃដីរងទឹកភ្លៀងទំហំប្រមាណជាង៦០ហិកតាគឺពុំមានទេ។ទាំងនេះជាទំង្វើផ្ទុយពីរខ្លឹមសារស.ជ.ណលេខ៤៩៨ចុះថ្ងៃទី១១ខែឧសភាឆ្នាំ២០១២របស់ទីស្តីការគណៈរដ្ឋមន្ត្រីទាំងស្រុង៕




































